បន្ទាប់ពីទទួលជ័យជម្នះដោយលទ្ធផល4-2 លើក្រុម Newcastle ដែលបានពង្រីកការនាំមុខរបស់ហង្សក្រហមនៅលើកំពូលតារាង Premier League នោះលោក Jurgen Klopp បានទម្លាក់ចិញ្ចៀនអាពាហ៍ពិពាហ៍របស់គាត់ចោលនៅលើវាលស្មៅនៅពេលគាត់ធ្វើដំណើរទៅកាន់ Kop ដើម្បីអបអរសាទរជ័យជម្នះបន្ទាប់ពីការប្រកួតដ៏វឹកវរ។ នេះបើយោងតាមប្រភពពីDaily mail ចេញផ្សាយក្នុងថ្ងៃអង្គារទី២ មករា នេះ។
អ្នកគាំទ្រ Liverpool នៅទីលាន Anfield ត្រូវបានគេរៀបចំឱ្យរង់ចាំនៅពេលដែល Klopp ស្វែងរកចិញ្ចៀនអាពាហ៍ពិពាហ៍របស់គាត់នៅលើវាលស្មៅ ប៉ុន្តែសំណាងល្អសម្រាប់គ្រូបង្វឹកហង្សក្រហម ដែលគាត់មានជំនួយការជាអ្នកថតរូបរបស់ Sky Sports មើលការខុសត្រូវឲ្យ។ Klopp ត្រូវបានជំនួយការនាំទៅកាន់ចិញ្ចៀនរបស់គាត់ហើយបានអោនចុះរើសវាមុនពេលថើប នៅមុខកាមេរ៉ាដោយភាពធូរស្រាលហើយក៏បានបន្តការអប់អរជ័យជម្នះទៀត។
បន្ទាប់ពីការប្រកួតលោកបានប្រាប់ទូរទស្សន៍ Sky Sports ថា «ឱព្រះជាម្ចាស់អើយ វាប្រាកដជាបាត់ហើយ… ខ្ញុំបានបាត់វាម្តង ហើយខ្ញុំត្រូវការអ្នកមុជទឹកជំនាញ ព្រោះខ្ញុំបានបាត់វានៅក្នុងសមុទ្រ។
បន្ទាប់ពីរកឃើញចិញ្ចៀនលោកបានបន្តថា «យូរៗម្តង ពេលខ្ញុំស្រកមួយ ឬពីរគីឡូ វាធ្វើអោយចិញ្ចៀនរលុង ហើយខ្ញុំមានការតក់ស្លុតយ៉ាងខ្លាំង។
អ្នកកាន់កាមេរ៉ា៖ «គាត់រំខានខ្ញុំពីរបីដងហើយក្នុងរដូវកាលនេះ ប៉ុន្តែថ្ងៃនេះគាត់អាចថតបានច្រើនដងដោយមិនគិតថ្លៃ ព្រោះវាពិតជាសំខាន់។ សំណាងណាស់លោកចេះរកឃើញវិញកុំអីត្រូវប្រពន្ធស្តីអោយហើយ៕