ឈានចូលការប្រកួតទល់នឹង Wuhan ដោយមានការលំបាកជាច្រើន ក្រុម Hanoi FC ចាប់ផ្តើមមិនបានល្អទេ ដោយបានរបូតគ្រាប់បាល់ដំបូងនៅនាទីទី 10 ។ បន្ទាប់មកក្រុមតំណាងប្រទេសចិនមានឱកាសជាច្រើន ប៉ុន្តែមិនអាចបន្ថែមគ្រាប់បន្តទៀតនោះទេ។
ចូលដល់តង់ទី២ Hanoi FC លេងបានល្អជាង ហើយតាមស្មើដោយការតែតបាល់ពីកីឡាករ Tuan Hai។ របត់នៃការប្រកួតបានកើតឡើងនៅនាទីទី 74 នៅពេលដែល Wei Shihao ទទួលបានកាតក្រហម ហើយ Hanoi FC បានឆ្លៀតឱកាសរកគ្រាប់បាល់ឈ្នះដោយ Tuan Hai នៅនាទីទី 90 ដោយបញ្ចប់ការប្រកួត Hanoi ឈ្នះក្នុងលទ្ធផល 2-1 ។
ជ័យជម្នះនេះបានធ្វើឱ្យក្រុម Hanoi FC ទទួលបាន 3 ពិន្ទុដំបូងរបស់ពួកគេ ក្នុងការប្រកួត Asian Champions League ឆ្នាំនេះ ហើយក៏បានបញ្ចប់នូវលទ្ធផលមិនល្អជាបន្តបន្ទាប់ផងដែរ។ នេះក៏ជាជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុមមានមូលដ្ឋានក្នុងទីក្រុងហាណូយ ក្នុងការប្រកួតប្រជែងដ៏មានកិត្យានុភាពបំផុតនៅអាស៊ី។
ជ័យជម្នះរបស់ក្រុម Hanoi FC បានបង្កើតការលើកទឹកចិត្តយ៉ាងខ្លាំងដល់កីឡាបាល់ទាត់វៀតណាម។ ក្រោយចប់ការប្រកួត ប្រធានក្រុមហ៊ុន T&T Group, Mr. Hien បានផ្តល់រង្វាន់ផ្ទាល់ដល់ក្រុមជាទឹកប្រាក់ ១ពាន់លានដុង។
ក្រៅពី Mr. Hien សហព័ន្ធកីឡាបាល់ទាត់វៀតណាមក៏បានផ្តល់រង្វាន់ដល់ក្រុម Hanoi FC ចំនួន ៣០០លានដុងផងដែរ។ គួរកត់សម្គាល់ថា កីឡាករដែលបានបង្ហាញគុណផលល្អនៅកីឡដ្ឋាន My Dinh ក្នុងការប្រកួតនេះ Pham Tuan Hai បានទទួលរង្វាន់ 500 លានដុងផងដែរ។