សហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) បានបើកកិច្ចប្រជុំនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍បន្ថែមទៀតនៃកីឡាបាល់ទាត់នារី ខណៈដែលពួកគេប្រាថ្នាចង់សម្រេចបានលទ្ធផលល្អប្រសើរតាមរយៈការប្រកួត និងការគាំទ្រកាន់តែច្រើន។
កិច្ចប្រជុំនេះមានការចូលរួមពីប្រធាន LFF លោក Viphet Sihachakr; អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាវរជននៃក្រសួងអប់រំ និងកីឡា លោក Sengphone Phonamath តំណាងមកពី FIFA និងអង្គការផ្សេងទៀតមកពីទីក្រុងវៀងចន្ទន៍ និងមកពីតាមបណ្ដាខេត្ត។
អគ្គលេខាធិការ LFF លោកស្រី កាន់យ៉ា កែវម៉ាន់នី (Kanya Keomany) បាននិយាយក្នុងកិច្ចប្រជុំថា៖ «យើងសង្ឃឹមថានឹងជំរុញកីឡាបាល់ទាត់នារីដោយរៀបចំការប្រកួត LFF Women’s League (21 តុលា ដល់ 20 ធ្នូ 2023)»។
«LFF ក៏កំពុងជួយដល់បាល់ទាត់យុវជនដោយរៀបចំការប្រកួតនៅគ្រប់ខេត្ត។ ការងារទាក់ទងនឹងកីឡាបាល់ទាត់នារីត្រូវបានគាំទ្រដោយក្រសួងអប់រំ និងកីឡា សហព័ន្ធកីឡាបាល់ទាត់ទីក្រុងវៀងចន្ទន៍ ក្លិបបាល់ទាត់ និងអ្នកឧបត្ថម្ភ»។
អគ្គលេខាធិការ LFF លោកស្រី កាន់យ៉ា កែវម៉ាន់នី (Kanya Keomany) ត្រូវបានតែងតាំងជាសមាជិក FIFA និង AFC ខណៈលោកស្រី ភូ សាវ៉ាន់ ច័ន្ទថាវង្ស (Ms Phoutsavanh Chanthavong) ត្រូវបានតែងតាំងជាអាជ្ញាកណ្តាលកម្រិត AFC Elite ។
សហព័ន្ធកីឡាបាល់ទាត់ឡាវ( LFF) បានទទួលស្គាល់សារៈសំខាន់នៃការរួមបញ្ចូលស្ត្រីនៅក្នុងផែនការអភិវឌ្ឍន៍របស់ពួកគេ។ ក្រុមនារីចំនួនប្រាំបីមកពីទីក្រុងវៀងចន្ទន៍ និងខេត្តនានាកំពុងប្រកួតប្រជែងក្នុងលីគនារីឡាវឆ្នាំ 2023 ដោយការប្រកួតត្រូវបានលេងនៅទីលានកីឡារបស់សហព័ន្ធកីឡាបាល់ទាត់ឡាវ( LFF) ។