នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Stephen Constantine គ្រូបង្វឹកជម្រើសជាតិប៉ាគីស្ថាន បានសង្កត់ធ្ងន់លើអាកប្បកិរិយាវិជ្ជមាន និងការផ្លាស់ប្តូររបស់ក្រុម មុនការប្រកួតកម្ពុជាដ៏សំខាន់ ៖
«វានឹងក្លាយជាការប្រកួតដ៏លំបាកមួយ ប៉ុន្តែខ្ញុំគិតថាអាកប្បកិរិយាសម្រាប់ពួកយើងត្រូវតែមានភាពវិជ្ជមាន។ ខ្ញុំគិតថា វានឹងក្លាយជាក្រុមប៉ាគីស្ថានខុសប្លែកពីគេ ដែលមនុស្សមើលឃើញចាប់ពីពេលនេះតទៅ ហើយសង្ឃឹមថា យើងអាចទទួលបានលទ្ធផលនៅទីនេះ និងបញ្ចប់ដំណើរការយ៉ាងល្អនៅទីក្រុង Islamabad»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «កម្ពុជាជាក្រុមល្អណាស់។ ខ្ញុំបានប្រកួតជាមួយពួកគេពីរបីដងកាលដឹកនាំជម្រើសជាតិឥណ្ឌា។ នៅពេលដែលអ្នកមានក្រុមដែលត្រូវដោះស្រាយ ហើយមានគ្រូបង្វឹកដែលនៅទីនោះមួយរយៈ វាធ្វើឱ្យមានភាពខុសគ្នាទាំងអស់។ សំណាងមិនល្អយើងជួបគ្នាយឺតពេក»។
«ខ្ញុំត្រូវតែនិយាយថាអាកប្បកិរិយារបស់កីឡាករគឺល្អមិនគួរឱ្យជឿ ហើយពួកគេបានធ្វើការខ្លាំងជាងពីមុនបន្តិច។ ខ្ញុំសង្ឃឹមថាថ្ងៃនេះអ្នកនឹងឃើញប៉ាគីស្ថានថ្មី និងការចាប់ផ្តើមបាល់ទាត់ថ្មី»។