David Beckham បានពន្យល់នៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយ The Athletic ថា៖ «បើអ្នកសួរខ្ញុំថាដល់ពេលសម្រាប់ Glazers ដើម្បីចាកចេញមែនទេ? ខ្ញុំគិតថាល្មមហើយ» ។
«ខ្ញុំគិតថាវាសុទ្ធតែមកពីអ្នកគាំទ្រចង់បាន។ នៅពេលដែលអ្នកបាត់បង់អ្នកគាំទ្រ ជាពិសេសនៅក្លឹបដូចជា Manchester United វាពិបាកនឹងយកពួកគេមកវិញណាស់»។
«ជាក់ស្តែង ពួកគេ [Glazers] សម្រេចបានច្រើន ប៉ុន្តែត្រូវតែមានការផ្លាស់ប្តូរ។ យើងទាំងអស់គ្នាបានឃើញហើយ យើងទាំងអស់គ្នាដឹងរឿងនោះ»។
Beckham មិនបានច្រានចោលពាក្យសម្ដីរបស់គាត់ឡើយ ខណៈដែលគាត់បាននិយាយជាសាធារណៈនូវអ្វីដែលអ្នកគាំទ្របានស្នើសុំពេលវេលាសម្រាប់ Glazers ឱ្យចាកចេញពី Man United។
ថ្វីត្បិតតែបានដាក់លក់ក្លឹបកាលពីជាងប្រាំមួយខែមុនក៏ដោយ ប៉ុន្តែម្ចាស់ជនជាតិអាមេរិកដែលមិនមានប្រជាប្រិយភាពរូបនេះ មិនបានធ្វើការសំរេចចិត្តទេរហូតមកដល់ពេលនេះ។ Sheikh Jassim និង Sir Jim Ratcliffe សុទ្ធតែបានដាក់ដេញថ្លៃ ប៉ុន្តែក្រុមត្រកូល Glazers បានទុកសំណើទាំងនេះចោលមិនអើពើរសោះឡើយ។