លោក Santi Aouna រាយការណ៍ថា Paris Saint-Germain បានផ្តល់អាទិភាពក្នុងការចុះហត្ថលេខាលើ Ousmane Dembele ប្រសិនបើ Kylian Mbappe ចាកចេញ។
Luis Enrique ពេញចិត្តនឹងកីឡាករសញ្ជាតិបារាំងរូបនេះ ហើយគាត់ចាត់ទុក Dembele ជាកីឡាករល្អបំផុតក្នុងតំណែងរបស់គាត់។ លក្ខខណ្ឌផ្ដាច់កុងត្រា Dembele មានតម្លៃ 50 លានអឺរ៉ូរហូតដល់ថ្ងៃទី 31 ខែកក្កដា។ ទោះជាយ៉ាងណាក៏ដោយ ទាល់តែកីឡាករយល់ព្រមលើការផ្ទេរទើបអាចវាកើតឡើង។
Barcelona បានជួបកីឡាករវ័យ 26 ឆ្នាំរួចហើយ ដោយសន្មត់ថានឹងចរចារកុងត្រាថ្មីរបស់គាត់។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ 2024 ។Ousmane Dembele នៅតែជាកីឡាករសំខាន់របស់ Barca ។ កាលពីរដូវកាលមុន គាត់ស៊ុតបញ្ចូលទីបាន៨គ្រាប់ និងបញ្ជូនបាល់ឲ្យបាន៩ដង ក្នុង៣៥ប្រកួតសម្រាប់ក្រុម Catalans ។
សម្រាប់ Kylian Mbappe ខ្សែប្រយុទ្ធឆ្នើមអាចចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះ ដោយកិច្ចព្រមព្រៀង PSG របស់គាត់នឹងផុតកំណត់នៅឆ្នាំ 2024។ ក្លឹប Parisians កំពុងជំរុញឱ្យកីឡាករវ័យ 24 ឆ្នាំរូបនេះចាកចេញ ដោយសារគាត់មិនចង់បន្តកុងត្រារបស់គាត់។
PSG បានចុះហត្ថលេខាលើ Lucas Hernandez, Milan Skriniar និង Marco Asensio រួចរាល់ហើយ តែយើងមិនទាន់ដឹងថានឹងយកកីឡាករណាទៀតទេ។