ads
ads
ដើមហេតុនៃទំនាក់ទំនងប្រេះឆា រវាង Gabriel Jesus ជាមួយលោក Pep Guardiola
០៦-កក្កដា-២០២៣

កីឡាករ Gabriel Jesus បច្ចុប្បន្នលេងនៅក្លិប Arsenal បាននិយាយក្នុងកម្មវិធី Denilson Show ថា៖

មានការប្រកួតមួយ ដែលលោក [Guardiola] ដាក់កីឡាករ Zinchenko ក្នុងនាមជាខ្សែប្រយុទ្ធ នៃការប្រកួត Champions League ទល់នឹង PSG នៅក្នុងទឹកដី។ ពិតជាឆ្កួតមែន! ១ថ្ងៃមុនគាត់មិនបានដាក់ Zinchenko នៅទីនោះទេ គាត់បានដាក់ខ្ញុំជាខ្សែប្រយុទ្ធ។ នៅថ្ងៃបន្ទាប់ទៀត  Zinchenko ថែមទាំងនិយាយលេងជាមួយខ្ញុំថា «ថ្ងៃមុននោះ ខ្ញុំមានអារម្មណ៍មិនល្អសម្រាប់អ្នក…»

២ម៉ោងមុនការប្រកួត គាត់​បាន​ឲ្យ​ក្រុម មានការពិភាក្សាជាក្រុម សម្រាក ញុំាអីជុំគ្នា។ ​សម្បីតែខ្ញុំ​មិន​បានញុំាអី​ផង។ ពេលនោះខ្ញុំ​បាន​យំ ខ្ញុំ​បាន​ខលទៅ​ម្តាយ​ខ្ញុំ​ថា ‘ខ្ញុំ​ចង់​ចាកចេញ’ ។ ខ្ញុំ​នឹង​​ត្រឡប់ទៅផ្ទះវិញ​ ព្រោះ [Guardiola] ​ដាក់​គាត់​លេង មិនមែន​ខ្ញុំ​ទេ។ គាត់បានដាក់កីឡាករ ដែលលេងខ្សែការពារឆ្វេងនៅទីនោះ។ ពេលនោះ ខ្ញុំគិតអ្វីមិនចេញទេ !

ខ្ញុំមិនបានឡើងទៅកម្តៅសាច់ដុំនោះឡើយ។ គឺខ្ញុំមិនព្រម ពេលនោះក្បាលខ្ញុំឡើងត្រជាក់ណាស់… ខ្ញុំនៅតែមិនព្រម។ ខ្ញុំ​បន្តនៅក្នុងកន្លែងកៅអីបម្រុង។ ខ្ញុំអាក្រក់ណាស់។ ការប្រកួតបានចាប់ផ្តើមវគ្គទី 0-0 ។ ៥នាទីក្រោយមក Mbappe រកបាន ១-០។ គាត់ [Guardiola] បានស្រែកហៅខ្ញុំ ប្តូរជាមួយ Zinchenko។ ខ្ញុំ​បាន​ស៊ុត​បាល់​បញ្ចូល​ទី ហើយ​យើង​ធ្វើ​បាន​លទ្ធផលជោគជ័យ 2-1។

នៅក្នុងការប្រកួតផ្សេងៗទៀត ខ្ញុំគិតថាខ្ញុំនឹងបានលេងហើយ។ ប៉ុន្តែខ្ញុំតែមិនបានលេង។ មានរឿងជាច្រើនកើតឡើងជាមួយគាត់ វាមិនងាយស្រួលនោះទេ។ ប៉ុន្តែកីឡាករត្រូវតែមានការវិវត្ត។ វាពិតជាពិបាកណាស់។ នោះហើយជាចំណុច ដែលខ្ញុំសម្រេចចិត្ត ខ្ញុំមិនចង់ស្នាក់នៅទៀតទេ។ ហើយ​ខ្ញុំ​ក៏បាន​សម្រេច​ចិត្ត​ចាក​ចេញ»

ads
ads