ads
ads
ម្ចាស់គ្រាប់បាល់ជ័យជម្នះលើក្រុមឡាវ ឈិត សាភឿន រងរបួសបាក់ឆ្អឹងស្លាបប្រជៀវស្មាខាងឆ្វេង
០៦-កក្កដា-២០២៣

កីឡាការិនី ឈិត សាភឿន មកពីក្លិបព្រះខ័នរាជស្វាយរៀង បាន​រង​របួស​បាក់​ឆ្អឹង​ស្លាប​ប្រជៀវ​ស្មា​ខាង​ឆ្វេង ក្រោយ​ស៊ុតបញ្ចូលទី២គ្រាប់ ជួយឲ្យ​ក្រុម​ជម្រើស​ជាតិ​នារី​អាយុ​ក្រោម​១៩ឆ្នាំ​ទទួល​ជ័យ​ជំនះ​លើក្រុមជម្រើសជាតិនារីឡាវកាលពីម្សិលមិញ។

តាម​ការ​បញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយពីបានវះកាត់ទទួលបានជោគជ័យ ពេល​នេះរូបនាងកំពុងសម្រាកព្យាបាលរបួស។  ឈិត សាភឿន សមាជិក​ក្រុម​ជម្រើសជាតិ​នារី អាយុក្រោម១៩ឆ្នាំ កម្ពុជា គឺ​ជា​ម្ចាស់​គ្រាប់​បាល់​ទាំង ២គ្រាប់ ដែល​ជួយ​ឲ្យ​កម្ពុជា​ឈ្នះឡាវ ក្នុង​លទ្ធផល ២-១ កាល​ពី​ថ្ងៃទី០៥ កក្កដា ប្រកួតពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023។

ភារកិច្ចបន្ទាប់​របស់ U-19 នារីកម្ពុជា ត្រូវប៉ះ ទីម័រខាងកើត នៅកីឡដ្ឋាន Gelora Sriwijaya ថ្ងៃទី០៧ កក្កដា និងចុងក្រោយប៉ះម្ចាស់​ផ្ទះឥណ្ឌូនេស៊ី។

 

ads
ads