ads
ads
អ្វីដែលនៅពីក្រោយ ការប្រកួតបិទទ្វារ?
២១-មិថុនា-២០២៣

នៅក្នុងបាល់ទាត់ ការប្រកួតបិទទ្វារ (Close Door) គឺជាពាក្យប្រើដើម្បីសំដៅលើការប្រកួត ដែលលេងដោយគ្មានអ្នកទស្សនា។ ការ​ប្រកួត​អាច​ត្រូវ​បាន​លេង​ដោយ​គ្មាន​អ្នក​ទស្សនា​ដោយ​ហេតុផល​មួយ​ចំនួន មិន​ថាកត្តា​សុខភាព ​សុវត្ថិភាព ឬ​ប្រហែល​ដោយសារ​វា​ជា​ការ​ប្រកួត​មិត្តភាព​មុនបើក​រដូវ​កាល ដើម្បីសិក្សាពីគម្រោងយុទ្ធសាស្ត្រថ្មីៗ របស់គ្រូបង្វឹក។

*Admin សូមលើកយកចំណុចមួយ ហេតុអ្វីក្រុម ដែលធ្វើការប្រកួតសម្រេចថា មិនចាំបាច់មានអ្នកទស្សនាចូលរួម…?

ការប្រកួតបាល់ទាត់មួយចំនួន ត្រូវលេងដោយបិទទ្វារ ព្រោះមិនចាំបាច់ឲ្យមានអ្នកទស្សនាចូលរួមឡើយ។ នេះជាករណីសម្រាប់ការប្រកួតមិត្តភាពមុនបើករដូវកាល ឬការប្រកួត ដែលត្រៀមរៀបចំយុទ្ធសាស្ត្រ ដើម្បីជួយកែលម្អលើកាយសម្បទារបស់ក្រុមកីឡាករ។

ជំណុចនេះ គឺជាការប្រកួតមិត្តភាពសំខាន់ ហើយមិនគិតពីលទ្ធផលជារឿងចម្បងទេ។ ដូច្នេះ ​មាន​ន័យ​ថា​មិន​ចាំ​បាច់​អនុញ្ញាតិអ្នក​ទស្សនិកជន​មក​ទស្សនា​ការ​ប្រកួត​នោះ​ឡើយ។

ភាគច្រើន ការប្រកួតបែបនេះត្រូវបានលេងជាទូទៅ នៅទីលានហ្វឹកហាត់។

រូបភាព៖ ក្លិបភ្នំពេញក្រោន

ads
ads