ads
ads
លោក Ten Hag និយាយពីលទ្ធភាពនៃការ​ត្រឡប់មកវិញរបស់ Mason Greenwood
៣០-ឧសភា-២០២៣

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United និយាយថា Mason Greenwood បានបង្ហាញពីសមត្ថភាពរបស់គាត់កាលពីអតីតកាលចំពេលមានការស៊ើបអង្កេតអំពីអនាគតរបស់គាត់នៅ Old Trafford ។

Erik ten Hag ត្រូវបានអ្នក​កាសែតសាកសួរអំពីអនាគតរបស់ Mason Greenwood នៅ Manchester United ចំពេលមានការស៊ើបអង្កេតផ្ទៃក្នុងដែលកំពុងបន្តបន្ទាប់ពីការចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងគាត់ត្រូវបានទម្លាក់។ គ្រូបង្វឹក​រូប​នេះនិយាយថា៖ «គាត់បានបង្ហាញកាលពីអតីតកាលថាគាត់មានសមត្ថភាពស៊ុតបញ្ចូលទី» ។

«ប៉ុន្តែ​បញ្ជាក់​ថា វា​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ថា​តើ​គាត់​ត្រឡប់​មក​វិញ​ឬ​អត់»។

Greenwood មិនបានលេងឱ្យ Man United ចាប់តាំងពីខែមករាឆ្នាំមុន នៅពេលដែលគាត់ត្រូវបានចាប់ខ្លួន និងត្រូវបានចោទប្រកាន់ជាបន្តបន្ទាប់ពីបទប៉ុនប៉ងរំលោភ ការប្រើអំពើហិង្សា និងការរំលោភបំពាន។

​អយ្យការ​របស់ Great Manchester ​បាន​បញ្ជាក់​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​នេះ​ថា ការ​ចោទ​ប្រកាន់​ទាំង​អស់​របស់​កីឡាករម្នាក់​នេះ ​ត្រូវ​បាន​ទម្លាក់​ចោល។ CPS បានលើកឡើងពីការលេចចេញនូវភ័ស្តុតាងថ្មី ក៏ដូចជាការដកសាក្សីសំខាន់ៗចេញពីសំណុំរឿងនេះថា ជាហេតុផលនៅពីក្រោយពួកគេមិនបន្តដំណើរការលើបញ្ហានេះ។

United បច្ចុប្បន្នកំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុងដើម្បីកំណត់ពីកាលៈទេសៈជុំវិញស្ថានការណ៍ដ៏ប្រទាំងប្រទើសរបស់ Greenwood ។ លុះ​ក្រោយ​ការ​សន្និដ្ឋាន​របស់​ការ​ស៊ើប​អង្កេត​នឹង​មាន​ការ​សម្រេច​ចិត្ត​លើ​ការ​វិល​ត្រឡប់​របស់​គាត់​វិញ។

ប្រសិនបើ​កីឡាករ​វ័យក្មេង​ត្រលប់​មកវិញ​ជា​ចុងក្រោយ វា​នឹង​ក្លាយជា​ការជំរុញ​ដ៏​ធំ​មួយ​សម្រាប់​ក្រុម​របស់ Ten Hag ដែល​ខ្វះ​ជម្រើស​ក្នុង​កាតំបន់ប្រយុទ្ធ។

ads
ads