ads
ads
Arsenal គ្រោង​ផ្ទេរយក​ខ្សែ​បម្រើ​ស្លាប​ប្រេស៊ីលចូលសញ្ជាតិរុស្សីសម្រាប់លេង Champions league រដូវ​កាល​ខាងមុខ
២៧-ឧសភា-២០២៣

Arsenal កំពុងតាមដានខ្សែបម្រើស្លាបរបស់ Zenit Saint Petersburg កីឡាករ Malcom សម្រាប់ការផ្ទេរដែលអាចធ្វើទៅបាននៅរដូវក្តៅនេះ នេះបើយោងតាម Graeme Bailey នៅលើផតខាស់ Talking Transfers ។

Malcom ធ្លាប់លេងឱ្យ Barcelona ប៉ុន្តែពិបាកក្នុងការ​បង្ហាញខ្លួនគួរឱ្យចាប់អារម្មណ៍ ទោះបីជាបានចុះហត្ថលេខាក្នុងតម្លៃ 41 លានអឺរ៉ូក្នុងឆ្នាំ 2018 ក៏ដោយ។គាត់បានផ្លាស់ទៅប្រទេសរុស្ស៊ីដោយ​លេងជាមួយ Zenit ក្នុងឆ្នាំ 2019 ហើយបានកែប្រែងាជីពឱ្យជោគជ័យយ៉ាងខ្លាំងដោយស៊ុតបញ្ចូលទីបាន 23 គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ 27 ប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League របស់រុស្ស៊ី។

ថ្វីត្បិតតែកើតនៅប្រទេសប្រេស៊ីលក៏ដោយ ប៉ុន្តែឥឡូវនេះ Malcom គឺជាពលរដ្ឋរុស្ស៊ី។ ការផ្ទេរសញ្ជាតិនេះត្រូវបានធ្វើឡើង បន្ទាប់ពីគាត់បានចុះកិច្ចសន្យា​រយៈពេលប្រាំឆ្នាំជាមួយ Zenit ក្នុងខែសីហាឆ្នាំ 2022 ។

គាត់បានសម្រេចចិត្តដើម្បីទទួលបានសញ្ជាតិរុស្សី ដោយសារច្បាប់អនុញ្ញាតអោយកីឡាករបរទេសមានកំណត់ក្នុងការចាប់ផ្តើមការប្រកួតនីមួយៗសម្រាប់លីគកំពូលរុស្សី។

ទោះជាយ៉ាងណាក៏ដោយ Arsenal ហាក់បីដូចជាបង្ហាញទ្រព្វដ៏ស្តុកស្តម្ភផងដែរ ដើម្បី​ចំណាយ​ក្នុង​រដូវ​ក្ដៅ​នេះ ស្របពេល​តំបន់​ប្រយុទ្ធរបស់​ពួក​គេ​កំពុង​ខ្វះខាត ហើយ​រដូវ​កាល​ថ្មី​នេះ​នឹង​ត្រូវ​លេង​ក្នុង Champions league ផង​នោះ៕

ads
ads