ការទទួលបានកៅអី Champions League របស់ AS Roma សង្ឃឹមយ៉ាងទូលំទូលាយនៅលើវគ្គផ្តាច់ព្រ័ត្រ Europa League ។ ទោះជាយ៉ាងណាក៏ដោយ ករណីនេះហាក់ដូចជាមិនខ្វល់ខ្វាយពីលោក Jose Mourinho ដែលអះអាងថាគាត់កំពុងធ្វើការងារដែលមិនអាចទៅរួចជាមួយក្រុមដែលគាត់ដឹកនាំនោះទេ។
សារព័ត៏មាន Il Messagero បានដកស្រង់សម្ដីរបស់លោក Jose ថា៖«ខ្ញុំមិនដែលនិយាយថា Champions League គឺជាគោលដៅរបស់យើងទេ ខ្ញុំតែងតែព្យាយាមនិយាយដោយស្មោះត្រង់។ កីឡាករមួយចំនួនរបស់យើងមានសំណាងដែលបានលេងនៅវគ្គផ្តាច់ព្រ័ត្រនៅពានទ្វីបអឺរ៉ុប ហើយពួកគេខ្លះនឹងលេងជាពីរប្រកួតជាប់គ្នា»។
— Italian Football TV (@IFTVofficial) May 24, 2023
«នេះគឺជារដូវកាលដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ ព្រោះយើងបង្កើតប្រវត្តិសាស្ត្រ។ យើងអាចបង្កើតប្រវត្តិសាស្ត្រ ហើយយើងចង់ធ្វើវាម្តងទៀត។ ការទទួលបានកោអីវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League [តាមរយៈតំណែងលីគ] ជាមួយនឹងការចំណាយត្រឹម 7 លានអឺរ៉ូនឹងមិនគ្រាន់តែជាអព្ភូតហេតុនោះទេ – វាហាក់ដូចជាព្រះយេស៊ូវគ្រីស្ទបានចាកចេញពីទីក្រុងរ៉ូមហើយបានដើរលេងនៅបុរីវ៉ាទីកង់អញ្ចឹងដែរ»។
បច្ចុប្បន្ន Roma ឈរនៅលេខរៀងទី 6 ក្នុងក្របខណ្ឌ Serie A ហើយនឹងឈរនៅលេខរៀងទី 7 ប្រសិនបើ Juventus មិនបាត់បង់ពិន្ទុ។ វាអាចត្រូវបានគេលើកឡើងថា ក្រុមរបស់ Mourinho បានបាត់បង់ពិន្ទុច្រើនពេកទៅឱ្យក្រុមបាតតារាង ហើយមិនបានទទួលជ័យជម្នះជាកំណត់ត្រាមួយសម្រាប់ Jose។
លទ្ធផល និងទម្រង់លេងរបស់ Roma អាចទាក់ទាញការរិះគន់ ប៉ុន្តែ Jose រក្សាចិត្តគំនិតដែលអាចជួយពួកគេយកឈ្នះ Sevilla ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ដែលពួកគេជាក្រុមមានកម្រិតក្រោមជាងក្រុមមកពីអេស្ប៉ាញ។