ads
ads
សមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ីចាប់ដៃគូសហការជាមួយសមាគមកីឡាបាល់ទាត់ជប៉ុនផ្ដោតលើរឿងបី
២៤-ឧសភា-២០២៣

សមាគមបាល់ទាត់នៃប្រទេសឥណ្ឌូនេស៊ី (PSSI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន Japan FA (JFA) ដែលផ្ដោតលើផែនការបីដើម្បីអភិវឌ្ឍបាល់ទាត់ឥណ្ឌូនេស៊ីបន្ថែមទៀត។

ដោយសារគុណភាពខ្ពស់នៃក្រុមជម្រើសជាតិនារីជប៉ុននៅកម្រិតអាយុ និងកម្រិតឈុតធំ ពិសេស​ជប៉ុនឈ្នះជើងឯក FIFA Women’s World Cup ឆ្នាំ 2011 ផែនការនេះគឺដើម្បីចែករំលែកជំនាញជាមួយឥណ្ឌូនេស៊ី។

ប្រធាន PSSI លោក Erick Thohir បាននិយាយថា៖ «ខ្ញុំបានស្នើសុំគ្រូបណ្តុះបណ្តាលម្នាក់ដែលនាំមកពីប្រទេសជប៉ុន ដើម្បីធ្វើការរួមគ្នា និងបណ្តុះបណ្តាលនៅក្នុងប្រទេសឥណ្ឌូនេស៊ី»។

«ទីពីរគឺត្រូវឱ្យ PSSI និង JFA ធ្វើការលើការប្រៀបធៀបលីគ 1 របស់ប្រទេសឥណ្ឌូនេស៊ីជាមួយនឹង J-League របស់ប្រទេសជប៉ុន ដែលជាផ្នែកមួយនៃផែនការដើម្បីអភិវឌ្ឍក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបន្ថែមទៀត។ ហើយទីបីគឺត្រូវឱ្យ JFA ជួយ PSSI លើបញ្ហាអាជ្ញាកណ្តាល»។

«យើងនឹងប្រើអាជ្ញាកណ្តាលជប៉ុន (ក្នុងលីគរបស់យើង)។ តាម​របៀប​នេះ យើង​នឹង​ព្យាយាម​លើក​កម្ពស់​ស្តង់ដារ​អាជ្ញាកណ្តាល​របស់​យើង»។

MoU ត្រូវបានចុះហត្ថលេខាដោយលោក Erick និង Tashima Kohzo ប្រធាន JFA នៅ Prince Takamado Memorial JFA YUME Field ក្នុងទីក្រុង Chiba ប្រទេសជប៉ុន។

ads
ads