លោក Indra Sjafri គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ដែលបានឈ្នះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា បានទទួលស្គាល់ថា វៀតណាមជាក្រុមដែលពិបាកដោះស្រាយបំផុតក្នុងស៊ីហ្គេមកន្លងមក។
ឥណ្ឌូណេស៊ីដណ្តើមបានមេដាយមាសដោយជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូងក្នុងរយៈពេល៣២ឆ្នាំ បន្ទាប់ពីយកឈ្នះក្រុម “ជម្រើសជាតិថៃ” ដោយពិន្ទុ ៥-២ (២-២ ក្នុងរយៈពេល ៩០នាទី) កាលពីថ្ងៃទី១៦ ឧសភា កន្លងទៅនេះ ក្លាយជាការប្រកួតដ៏ច្របូកច្របល់ ពេលមានជម្លោះរហូតដល់បុគ្គលិកគ្រូបង្វឹកហើយកីឡាករមកពីក្រុមទាំងពីរត្រូវបានបណ្តេញចេញ មានកាតលឿងកាតក្រហមជាច្រើននាក់។
គ្រូបង្វឹកវ័យ 60 ឆ្នាំរូបនេះបានបង្ហើបតាមរយៈ Bola Sport ដែលជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌូនេស៊ីថា៖ «ការជួបវៀតណាមត្រូវបានចាត់ទុកថាជាគូប្រកួតដ៏លំបាកបំផុតក្នុងការដោះស្រាយនៅក្នុងស៊ីហ្គេមឆ្នាំ 2023 កន្លងមក។ ចំពោះជំនួបជាមួយថៃ យើងស្គាល់ពួកគេច្បាស់។ យើងបានផ្តួលគាត់នៅឆ្នាំ 2019 ។ ពួកគេជាក្រុមខ្លាំង ពួកគេលេងយ៉ាងស្វាហាប់ យើងបានលេងចិត្តសាស្រ្តតែបន្តិចហើយល្បិចនេះវាដំណើការ»។
សម្រាប់ Indra Sjafri ធ្លាប់ដឹកនាំក្រុមឥណ្ឌូណេស៊ីបានយកឈ្នះថៃ ២-០ ក្នុងការប្រកួតបាល់ទាត់បុរសជុំទី១ SEA Games 2019 នៅប្រទេសហ្វីលីពីន មុនយកឈ្នះថៃម្ដងទៀត ៥-២ ក្នុងការប្រកួតចុងក្រោយ បាល់ទាត់បុរសស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា ខណៈឥណ្ឌូនេស៊ីចាញ់ថៃ០-១ក្នុងការប្រកួតបាល់ទាត់បុរសស៊ីហ្គេមឆ្នាំ២០២១នៅប្រទេសវៀតណាមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។កាលនោះលោក Shin Tae Young ដែលជាគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងដឹកនាំ U23 ឥណ្ឌូណេស៊ី។