ads
ads
បើកកកាយ៖ បាល់ទះនារីកម្ពុជាធ្លាប់ជោគជ័យយ៉ាងត្រចះត្រចង់កាលពីជាង៥០ឆ្នាំមុន
១៣-ឧសភា-២០២៣

ក្រុមបាល់ទះនារីកម្ពុជាទើប​មាន​វត្តមានឡើង​វិញ​ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣​នៅ​ទឹក​ដីខ្លួនឯង​ដោយរងបរាជ័យ៣​ប្រកួតជាប់គ្នាក្នុងពូល B ។ នេះមានន័យថា កម្ពុជាអស់ឱកាស​ក្នុង​ការ​ឡើង​ទៅយក​មេដាយនោះទេ។ តែ​បើ​និយាយអំពីអតីតកាលវិញពោលគឺ ជាង៤០​ឆ្នាំមុន មិនថា​ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី និង​អាស៊ាន កម្ពុជាជោគជ័យគ្រាន់​បើ។

កីឡាបាល់ទះនារីកម្ពុជា (សាធារណរដ្ឋកម្ពុជា) បានចូលរួមព្រឹត្តិការណ៍ Asian Games ក្នុងឆ្នាំ 1970 ដោយទទួលបានចំណាត់លេខ៣ កូរ៉េខាងត្បូងលេខ២ និងជប៉ុនលេខ១។ កាល​នោះ​មាន​ក្រុមជម្រើសជាតិ​នារីចំនួន៨​ចូល​រួម​ប្រកួតគឺ ជប៉ុន កូរ៉េខាងត្បូង សាធារណរដ្ឋខ្មែរ អ៊ីរ៉ង់ ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃ។

កំណត់​ត្រាប្រកួតបាល់ទះនារីកម្ពុជាក្នុង Asian Games 1970

កំណត់​ត្រាប្រកួតបាល់ទះនារីកម្ពុជាក្នុង Asian Games 1970

ក្នុងកីឡាអាស៊ីអាគ្នេយ៍ បាល់ទះនារី កម្ពុជាធ្លាប់​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​ ២លើក គឺ​នៅ​ឆ្នាំ ១៩៧១ និង ១៩៧៣។ ១៩៧១ កម្ពុជាឈ្នះម៉ាឡេស៊ីវគ្គ​ផ្ដាច់ព្រ័ត្រ 3-0 (15-5,15-1,15-4) និង១៩៧៣ កម្ពុជា ឈ្នះ​ម៉ាឡេស៊ីវគ្គ​ផ្ដាច់ព្រ័ត្រ 3-1 (15-4,15-6,8-15,15-8) ខណៈដែល​កាល​នោះគេ​រាប់ពិន្ទុមួយសិត​តែ​១៥គ្រាប់​ទេ។

ចាប់ទាំងសម័យកាលរំដោះខ្លួនចេញបី​សម័យប៉ុល ពត ជាង​៤០​ឆ្នាំមក​នេះ បាល់ទះនារី​គ្មាន​វត្តមានទៀត​ទេ ទើប​តែឆ្នាំ​២០២៣នេះ គឺ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ក្រុមបាល់ទះ​នារី​កម្ពុជា​ បាន​បង្ហាញ​ខ្លួន​នៅ​ស៊ីហ្គេមក្រោមការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានលោកបណ្ឌិត អាំង សេរីពិសិដ្ឋ ជាអគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា (VFC)។

 

ads
ads