សារព័ត៏មានថៃ ដែលមានទំព័រហ្វេសបុកឈ្មោះថា MGR SPORT បានសរសេរថា ម្ចាស់ផ្ទះកម្ពុជាចូលចិត្តយកកីឡាករបរទេសនាំចូលមកពាក់អាវរបស់ខ្លួនហើយ ហើយសុខចិត្តចំណាយលុយជាច្រើនដល់ឱ្យអត្តពលិកដ៏ច្រើន។
កាសែតនេះថា« ម្ចាស់ផ្ទះស៊ីហ្គេមដូចកម្ពុជាចំណាយធំណាស់ ដឹកកីឡាករនាំចូលពីបរទេស ពាក់ឯកសណ្ឋានទង់ជាតិខ្មែរ ទៅប្រកួតស៊ីហ្គេម ជាម្ចាស់ផ្ទះដំបូងរបស់ប្រជាពលរដ្ឋខ្មែរ»។
កាសែតដដែលមានបន្តទៀតថា ៖«សម្រាប់ស៊ីហ្គេមលើកទី៣២ កម្ពុជាសុខចិត្តផ្ដល់ប្រាក់រង្វាន់ ដល់អត្តពលិកដែលមេដាយមាសទទួលបាន ៤០លានរៀល, មេដាយប្រាក់ទទួលបាន ៣០លានរៀល, និងមេដាយសំរឹទ្ធ ទទួលបាន ១៦លានរៀល។ បើធៀបនឹងលុយរបស់ថៃ ចាត់ទុកថាច្រើនជាងថៃ នេះបើតាមលក្ខណៈវិនិច្ឆ័យរបស់មូលនិធិជាតិអភិវឌ្ឍន៍កីឡាថៃដែល មេដាយមាសស៊ីហ្គេម ៣០ ម៉ឺនបាត (៣៦ម៉ឺនរៀល) មេដាយប្រាក់ ១៥ ម៉ឺនបាត(១៨លានរៀល) និងមេដាយសំរឹទ្ធ ៧៥ ០០០ បាត (៩លានរៀល)»។
ជាការពិត! រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អត្តពលិកដែលដណ្តើមមេដាយទាំង៣ប្រភេទពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ និងប៉ារ៉ាហ្គេមលើកទី១២។ សម្រាប់អ្នកឈ្នះមេដាយមាសនឹងទទួលបាន១ម៉ឺនដុល្លារ មេដាយប្រាក់ជាង៧ពាន់ដុល្លារ និងសំរឹទ្ធិជាង៣ពាន់ដុល្លារ។ នេះបើតាមការអះអាងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មការរៀបចំកីឡាស៊ីហ្កេមលើកទី៣២ (CAMSOC)។