ads
ads
ឱកាសឈ្នះរបស់ U22 កម្ពុជាលើ U22 ឥណ្ឌូនេស៊ីមានតិចតួចតែគ្រូបង្វឹកក្រុម ​Garuda ឱ្យប្រយ័ត្នកីឡាករកម្ពុជា៤រូបនេះ
១០-ឧសភា-២០២៣

ក្រុម U-22 ឥណ្ឌូនេស៊ី នៅសល់មួយប្រកួតទៀតក្នុងពូល A នៃស៊ីហ្គេមឆ្នាំ 2023។ ក្រុម Garuda Muda នឹង​ធ្វើ​ការ​សាក​ល្បង​កម្លាំងជាមួយ​ក្រុម U-22 កម្ពុជា នៅ​ថ្ងៃ​ពុធទី១០​ខែឧសភាឆ្នាំ២០២៣។

ក្រុម U-22 ឥណ្ឌូណេស៊ី ត្រូវ​បានទទួលកៅអីប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ស៊ីហ្គេម ឆ្នាំ​២០២៣រួច​ទៅ​ហើយ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​បី​ដែល​បាន​ឈ្នះឡើងឈរកំពូលតារាង​ក្នុង​ពូល A ហើយ​ប្រកួតចុងក្រោយ​នៅ​សល់ជាមួយកម្ពុជាយប់​នេះ។

ម៉្យាងវិញទៀត ឱកាសសម្រាប់ក្រុមជម្រើសជាតិ U-22 កម្ពុជា ឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស៊ីហ្គេម ឆ្នាំ២០២៣ មិនទាន់បានបិទទាំងស្រុងនៅឡើយ។ ពួក​គេ​នៅ​តែ​អាច​មាន​សិទ្ធិក្នុងការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

លក្ខខណ្ឌគឺក្រុមរបស់លោក Keisuke Honda ត្រូវតែឈ្នះជាមួយក្រុម U-22 ឥណ្ឌូនេស៊ី។ ទន្ទឹម​នឹង​នេះ ក្នុង​ការ​ប្រកួត​ផ្សេង​ទៀត ក្រុម​ជម្រើស​ជាតិ U-22 មីយ៉ាន់ម៉ាត្រូវតែចាញ់​ក្រុម U-22 ហ្វីលីពីន។ ជាការពិតណាស់ វាជាកិច្ចការដ៏លំបាកមួយ ទោះ​បី​ជា​យ៉ាង​ណា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា U-22 មិន​ចុះ​ចាញ់​ឡើយ​ហើយកីឡាករ​ទាំង​បួន​នាក់​នេះ​នឹង​ក្លាយ​ជា​មេទ័ព​ដើម្បី​ទទួល​បេសកកម្មរត់​ដាច់​ជើងចោលមួយនេះ។

សៀង ចន្ធា៖

សៀង ចន្ធា ជាកីឡាករដែលមានបទពិសោធន៍ច្រើនជាងគេក្នុងក្រុមជម្រើសជាតិ U-22 កម្ពុជានៅស៊ីហ្គេម ឆ្នាំ២០២៣។ កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​ជា​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ជាឈុតធំ​។ ជាក់ស្តែង សៀង ចន្ធា បានបង្ហាញខ្លួន ២៣ ប្រកួត និងរក​បាន​ ២ គ្រាប់ឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំ។ ចន្ធា​ក៏​បាន​បង្ហាញ​ខ្លួន​នៅ AFF Cup 2022 ផង​ដែរ។

កីឡាករម្នាក់នេះមានមាឌតូច (165 សង់ទីម៉ែត្រ) ។ ទោះជាយ៉ាងណាក៏ដោយ ល្បឿន និងភាពរហ័សរហួនរបស់គាត់គួរតែជាកង្វល់ចំពោះខ្សែការពាររបស់ក្រុម U-22 ឥណ្ឌូនេស៊ី។

លឹម ពិសុទ្ធ៖

ក្រៅ​ពី សៀង ចន្ធា នៅ​មាន​កីឡាករ​មាន​បទពិសោធន៍​ម្នាក់​ទៀត​ក្នុង​ក្រុម​ជម្រើស​ជាតិ U-22 កម្ពុជាគឺ លឹម ពិសុទ្ធ។ដូចចន្ធាដែរ ពិសុទ្ធ ក៏​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឈុតធំដែរ បើ​ទោះ​បី​បច្ចុប្បន្ន​គាត់​មាន​អាយុ​ត្រឹម​តែ ២១ ឆ្នាំ​ក៏​ដោយ។ ខ្សែ​បម្រើ​ស្លាប​វ័យ​២១​ឆ្នាំ​បានបង្ហាញខ្លួន១១​លើក​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

ជូ ស៊ិនទី៖

ជូ ស៊ិនទី ជា​ខ្សែ​បម្រើ​កណ្ដាលដ៏សំខាន់​សម្រាប់​ក្រុម​ជម្រើសជាតិ U-22 កម្ពុជា នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣។ ការ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​បំផុត​របស់​កីឡាករ​វ័យ​២០​ឆ្នាំ​បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ U-22 ទីម័រខាងកើត។

ក្នុង​ការ​ប្រកួត​នោះ ស៊ិនទីបាន​បង្ហាញ​ខ្លួន​ពេញ៩០នាទី និងរួមចំណែក២គ្រាប់ក្នុងចំណោម៤គ្រាប់ក្នុងជ័យជម្នះឲ្យក្រុមជម្រើសជាតិ U-22កម្ពុជា លើក្រុម U-22ទីម័រខាងកើត។ ភាពរហ័សរហួនរបស់ស៊ិនទី នៅក្នុងតំបន់បម្រើ នឹងក្លាយជាការងារដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់កីឡាករ Alfeandra Dewangga ឬ Ananda Rahean ដែលទទួលតំណែងជាខ្សែបម្រើការពារក្នុងក្រុមU22 ឥណ្ឌូណេស៊ី។

គី រីណា៖

គី រីណា ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ដែល​ជាប់​ជម្រើស​ជាតិ U-22 កម្ពុជា។ ឥឡូវ​គាត់​លេង​ឱ្យ​ក្លឹប​ស្រុក​ខ្មែរ​មួយ​ឈ្មោះ​ថា Prey Veng FC។ កីឡាករវ័យ 21 ឆ្នាំរូបនេះមិនមែនជាកីឡាករសំខាន់របស់ក្រុមជម្រើសជាតិ U-22 កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ 2021 នោះទេ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ រីណា រក​បាន​មួយ​គ្រាប់​រួច​ហើយ​ក្នុង​ការ​ប្រកួតក្នុងឆ្នាំ២០២៣នេះ។ មួយគ្រាប់របស់​គាត់ស៊ុតបញ្ចូលទីទល់នឹងក្រុម U-22 ហ្វីលីពីន កាលពីថ្ងៃទី 2 ខែឧសភា ឆ្នាំ 2023។ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល 1-1 ។

ads
ads