ads
ads
អ្នកគាំទ្រថៃភាគច្រើនទទួលស្គាល់សមត្ថភាពក្រុមបាល់ទះកម្ពុជា ខណៈមួយចំនួនតូចថា ថៃចាញ់ដោយសារសំឡេងហ៊ោកញ្ជ្រៀវរបស់អ្នកគាំទ្រខ្មែរ
០៨-ឧសភា-២០២៣

ក្រុមបាល់ទះជម្រើសជាតិថៃ​បាន​ប្រកួតចាញ់​ក្រុមបាល់ទះជម្រើសជាតិកម្ពុជាក្នុងលទ្ធផល២ទល់៣សិត​ដែល​មាន​លំដាប់ពិន្ទុ (25-18, 25-21, 21-25, 16-25, 10-15) ដែលលទ្ធផលនេះបាន​ធ្វើឱ្យក្រុមបាល់ទះកម្ពុជាបាន​ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើម​មេដាយមាស​ជាមួយក្រុមការពារតំណែងជើងឯកឥណ្ឌូណេស៊ី។

ហើយថៃនឹង​ត្រូវប៉ះជាមួយវៀតណាមដណ្ដើម​មេដាយសំរឹទ្ធ។ និយាយ​ក្នុងស្ថានភាពដែល​ក្រុមជម្រើសជាតិ​ថៃរងបរាជ័យក្រុមថ្វីដៃកម្ពុជា អ្នក​គាំទ្រថៃ​ជាច្រើន​លើស​លប់បានបញ្ចេញមតិយោបល់យល់ស្រប និង​ទទួលស្គាល់ពី​សមត្ថភាពក្រុមជម្រើសជាតិបាល់ទះកម្ពុជាថា៖

«២ដងចុងក្រោយចាញ់កម្ពុជាទាំងអស់ ខ្ញុំត្រូវតែគិតអំពី​វា កុំនិយាយថា កីឡារមានឈ្នះមានចាញ់។ លើក​នេះ​ទទួលស្គាល់ទៅ ប៉ុន្តែត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីលើកកម្ពស់ស្តង់ដារថៃឱ្យខ្ពស់ជាង​នេះ»។

«២ដងចុងក្រោយចាញ់កម្ពុជាទាំងអស់ ខ្ញុំត្រូវតែគិតអំពី​វា កុំនិយាយថា កីឡារមានឈ្នះមានចាញ់។ លើក​នេះ​ទទួលស្គាល់ទៅ ប៉ុន្តែត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីលើកកម្ពស់ស្តង់ដារថៃឱ្យខ្ពស់ជាង​នេះ»។

»ចាញ់គឺចាញ់! អ្នក​ត្រូវតែទទួលស្គាល់ថាគូប្រជែងរបស់​អ្នករីកចម្រើនលឿនជាងអ្នកទៅទៀត។ យើងក៏រីកចម្រើនដែរ តែវាយឺតជាង!»

»ចាញ់គឺចាញ់! អ្នក​ត្រូវតែទទួលស្គាល់ថាគូប្រជែងរបស់​អ្នករីកចម្រើនលឿនជាងអ្នកទៅទៀត។ យើងក៏រីកចម្រើនដែរ តែវាយឺតជាង!»

អ្នក​គាំទ្រមួយចំនួន​បែរជានិយាយ​ថា​ដោយ​សារ​តែអ្នកគាំទ្រកម្ពុជាស្រែកហ៊ោ បន្លឺសំឡេងខ្លាំង ធ្វើឱ្យ​កីឡាករ​ថៃបាត់​បង់​ការ​ផ្ចង់អារម្មណ៍៖

មើលតាម Live តែត្រូវបិទសំឡេង។ សំឡេងស្រែកហ៊ោលឺដូចខ្មែរក្រហមទៅធ្វើសង្គ្រាម

មើលតាម Live តែត្រូវបិទសំឡេង។ សំឡេងស្រែកហ៊ោលឺដូចខ្មែរក្រហមទៅធ្វើសង្គ្រាម

សំឡេងរំខាន និងបាត់បង់ការផ្ចង់អារម្មណ៍។ ខ្ញុំអង្គុយនៅមុខកុំព្យូទ័រលឺសំឡេងខ្មែរស្រែកហ៊ោពីធុងបាស់ផង​ដែរ។ ពេលខ្លះខ្ញុំលឺសំឡេងសើចចម្អក...

សំឡេងរំខាន និងបាត់បង់ការផ្ចង់អារម្មណ៍។ ខ្ញុំអង្គុយនៅមុខកុំព្យូទ័រលឺសំឡេងខ្មែរស្រែកហ៊ោពីធុងបាស់ផង​ដែរ។ ពេលខ្លះខ្ញុំលឺសំឡេងសើចចម្អក…

តែយ៉ាងណាក្ដី! ក៏មាន​អ្នកគាំទ្រមួយចំនួនថា អ្នកគាំទ្រស្រែកសន្ធាប់ ហ៊ោនពេញកីឡដ្ឋាន មិនមែនជាកំហុស​នោះទេ កីលាករខ្លួនឯងនិង​ក្រុមដែល​លេង​មិន​បាន​ល្អ។​

ads
ads