ក្នុងការប្រកួតកីឡាបាល់បោះ លើវិញ្ញាសាបុរសបីទល់បី ក្រុមបាល់បោះកម្ពុជាបានយកឈ្នះក្រុមបាល់បោះថៃ១៨ទល់២១ក្នុងពូល B ដែលការឈ្នះនេះបានធ្វើឱ្យក្រុមកីឡាករថៃមិនសុខចិត្ត ហើយចោទប្រកាន់កម្ពុជាថាយកកីឡាករអាមេរិកមកលេងទៅវិញ។
កាសែតដែលតែងតែងចុះផ្សាយអាក្រក់ពីកម្ពុជាបានសរសេរថា កក្រើកឆាកក្នុងការប្រកួតកីឡាបាល់បោះ SEA Games 3×3 លើកទី៣២ ពេលដែលអ្នកគាំទ្រកីឡាក្នុងតំបន់អាស៊ានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃលើបណ្តាញសង្គម។ កីឡាករ «កម្ពុជា» ទាំងប្រុសទាំងស្រី ទាំង៨នាក់ មានកីឡាករតែ១នាក់ ដែលមានដើមកំណើតខ្មែរ ហើយអ្នកដែលនៅសល់សុទ្ធតែជាជនជាតិអាមេរិក។ សម្រាប់ក្រុមនារីកម្ពុជាវិញពួកគេបាននិយាយថា ក្រុមនារីដែលមនុស្សទាំង៤នាក់គ្មានដើមកំណើតខ្មែរ ហើយពួកគេប្រើប្រាស់វិធីសាស្រ្តផ្ទេរសញ្ជាតិទៅអត្តពលិកកម្ពុជា»។
ទោះបីជាយ៉ាងណាក្រុមបាល់បោះជម្រើសជាតិថៃក្នុងលទ្ធផល 3×3 ចាញ់ ម្ចាស់ផ្ទះកម្ពុជា ១៨-២១ ពិន្ទុក្នុងពូល B។ សម្រាប់បញ្ជីឈ្មោះកីឡាករបាល់បោះថៃ 3×3 រួមមាន៖
Tre Holder (កូនកាតថៃ-អាមេរិក)
Moses Morgan (កូនកាតថៃ-អាមេរិក)
Fredy Lich (កូនកាតថៃ-អាមេរិក)
Chanathip Chakwan (ថៃសុទ្ធ)