Nawin Korkaew និង Panuwat Deeyatam ជាកីឡាករ Jiu-jitsu ថៃវ័យក្មេងពីរនាក់ដែលជាម្ចាស់ជើងឯកអាស៊ីកាលឆ្នាំមុន បានចាញ់ពិន្ទុក្នុងការប្រកួតចុងក្រោយជាមួយ គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ ខណៈដែលកម្ពុជាបានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។
ការឈ្នះនេះធ្វើឱ្យដៃគូវ័យJiu-jitsu ក្មេងថៃដណ្ដើមបានត្រឹមតែមេដាយប្រាក់ប៉ុណ្ណោះ ហើយក្រោយចប់ការប្រកួត កីឡាករស្រក់ទឹកភ្នែកពីលើឆាកមើលអត្តពលិកកម្ពុជាឈ្នះមេដាយមាសនៅនឹងមុខរបស់ខ្លួន។
ក្រោយពីការប្រកួតនេះ Navin Kokaew បាននិយាយថា៖ «ការប្រកួតនេះបានធ្វើអស់ពីសមត្ថភាពហើយ។ គ្មានអ្វីខុសទេ ទីបំផុតវាអាស្រ័យលើចៅក្រមដែលផ្តល់ពិន្ទុ។ លើកនេះបើទោះជាលើកទី១របស់ដៃគូយើងចូលរួមស៊ីហ្គេមក៏ដោយ។ ប៉ុន្តែដាក់សង្ឃឹមខ្ពស់ព្រោះខ្ញុំហាត់សមខ្លាំងណាស់ ហើយបន្ទាប់ពីផ្គូផ្គងជាមួយគ្នានិងបានឈ្នះពួកគេក្នុងជើងឯកអាស៊ីលើកមុន»។
Panuwat Deiyatam បាននិយាយទាំងទឹកភ្នែកថា៖ «អត្តពលិកដែលចូលរួមប្រកួត យើងស្គាល់ថ្វីដៃទាំងអស់ ព្រោះយើងបានជួបពួកគេទាំងអស់ រួមទាំងអត្តពលិករបស់ម្ចាស់ផ្ទះកម្ពុជា យើងទើបតែជួបក្នុងការប្រកួតជើងឯកអាស៊ីលើកចុងក្រោយដែលយើងឈ្នះរាល់ដង»។
«ដោយផ្ទាល់ខ្ញុំគិតថាវាមិនយុត្តិធម៌ទេ។ ការវិនិច្ឆ័យដោយអយុត្តិធម៌នឹងធ្វើឱ្យអត្តពលិកខកចិត្ត។ យើងបានរៀបចំជាយូរមកហើយ។ អត់បានទៅផ្ទះ អត់បានទៅជួបម្តាយ អត់បានជួបអ្នកណាទេ ខ្ញុំបារម្ភខ្លាំងណាស់ ដែលចាញ់ម្ចាស់ផ្ទះលើកនេះ។ យើងត្រូវតែទៅលើកក្រោយ អ្នកនឹងឃើញខ្ញុំនៅស៊ីហ្គេម»។