ads
ads
នាយឧត្ដមសេនីយ៍ សៅ សុខា នឹង​ចុះចេញពីតំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា បើ​ U22​កម្ពុជាធ្លាក់ចេញ​ពីស៊ីហ្គេម​២០២៣​ត្រឹមវគ្គជម្រុះក្នុងពូល
០២-ឧសភា-២០២៣

ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា នឹង​ចាកចេញពី​តំណែងប្រធានសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា ប្រសិន​បើ ក្រុមបាល់ទាត់​ជម្រើសជាតិកម្ពុជាធ្លាក់ត្រឹម​វគ្គជម្រុះក្នុងពូល។

លោក​បានសរសេរក្នុងគណនីហ្វេសបុករបស់​លោក​ថា ៖ « កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ»។

«បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី ៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង ១០ ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាម រយៈវិស័យកីឡាបាល់ទាត់ ។ បើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុត
ដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់ ដំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម »។

លោក​បាន​បន្ត​ទៀត​ថា៖ «ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋាន​រៀបចំបើកធ្វើមហាសន្និបាត ដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់ មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ» ។

សូម​បញ្ជាក់ឡើង​វិញ​ថា លោក​បាន​ចេញ​សារ​បែប​នេះ ដោយ​សារ​តែ​ក្រុមជម្រើសជាតិកម្ពុជា U22 ប្រកួតស្មើ U22 ​ហ្វីលីពីន ក្នុង​ការ​ប្រកួត​ទី​២​ក្នុងពូល A វិញ្ញាសាបាល់ទាត់​បុរស​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣។ លទ្ធផល​ស្មើ​នេះ​ បាន​ធ្វើឱ្យជម្រើសជាតិ​កម្ពុជា​ទទួលបាន​៤ពិន្ទុពិ​ការ​លេង​បាន​២​ប្រកួត​ហើយ​នៅ​សល់​២​ប្រកួត​ទៀត​ត្រូវជួបក្រុមខ្លាំង មីយ៉ាន់ម៉ា និង​ឥណ្ឌូនេស៊ី៕

ads
ads