បន្ទាប់ពី កែវ សុខផេងបានផ្ញើសារជូនពរ និងលើកទឹកចិត្តកីឡាករក្រុមជម្រើសជាតិ U22 កម្ពុជា កាលពីថ្ងៃមិញ ពេលរៀមច្បងម្នាក់ទៀតគឺ ចាន់ វឌ្ឍនាកា បានបង្ហាញក្ដីជៀជាក់លើសិស្សប្អូន ហើយកីឡាកររូបនេះគិតថា ឈ្នះការប្រកួតដំបូងជារឿងល្អ។
ក្នុងវេបសាយ B8 SPORT ខ្សែប្រយុទ្ធបឹងកេតនិយាយបែបនេះ៖«ខ្ញុំជឿថាពួកគាត់នឹងអាចសាងប្រវត្តិសាស្រ្តបានសម្រាប់វិញ្ញាសារបាល់ទាត់ក្នុងព្រឹត្តិការណ៍នេះ។ យប់នេះខ្ញុំជឿថាពួកគាត់នឹងលេងបានល្អ ការឈ្នះប្រកួតដំបូងជារឿងល្អ ក្នុងការបង្កើនទឹកចិត្តនៅប្រកួតក្រោយៗរបស់ពួកគាត់»។
ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបក្រុមទីម័រខាងកើតនៅវេលាម៉ោង៧និង០០នាទីយប់នៅពហុកីឡដ្ឋានជាតិ ខណៈការប្រកួតនៅវេលាម៉ោង៤និង០០នាទីជំនួបរវាងឥណ្ឌូណេស៊ីនិងទីម័រខាងកើត៕