ក្រុមជម្រើសជាតិកម្ពុជា U22 នឹងត្រូវលេងតទល់ជម្រើសជាតិទីម័រខាងកើតក្នុងការប្រកួតបើកឆាកវិញ្ញាសាបាល់ទាត់បុរសនៅយប់នេះនៅពហុកីឡដ្ឋានអូឡាំពិកកម្ពុជា ខណៈរៀមច្បង កែវ សុខផេងបានផ្ញើសារលកទឹកចិត្តនិងផ្ដាំផ្ញើដល់សិស្សប្អូនដែលកំពុងបំពេញភារកិច្ចនៅស៊ីហ្គេម។
សុខផេងថ្លែងបែបនេះ៖ «សម្រាប់ការប្រកួតនៅថ្ងៃនេះ រវាងកម្ពុជានិងទីម័រខាងកើត ក្នុងនាមខ្ញុំជារៀមច្បង ហើយក៏ធ្លាប់មានបទពិសោធលេងក្នុងស៊ីហ្គេមជាច្រើនលើក ពិសេសក្នុងឆ្នាំ២០១៩ ដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្រ្ត ជូនពរឱ្យក្រុមជម្រើសជាតិលេងដោយសាមគ្គីគ្នា លេងជាក្រុម និងទទួលបានជ័យជម្នះនៅយប់នេះ»។
ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបក្រុមទីម័រខាងកើតនៅវេលាម៉ោង៧និង០០នាទីយប់នៅពហុកីឡដ្ឋានជាតិ ខណៈការប្រកួតនៅវេលាម៉ោង៤និង០០នាទីជំនួបរវាងឥណ្ឌូណេស៊ីនិងទីម័រខាងកើត៕