ads
ads
វេបសាយកីឡាឥណ្ឌូណេស៊ីសរសើរវាលស្មៅពហុកីឡដ្ឋានអូឡាំពិកថាពណ៌បៃតង់ស្រស់ តែកៅអីអង្គុយអត់មានបង្អែកខ្នង
២៨-មេសា-២០២៣

វេបសាយ Bola របស់​ប្រទេសឥណ្ឌូនេស៊ី​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាកន្លែងប្រកួតរបស់ក្រុមជម្រើសជាតិ U-22 ក្នុងពូល A  សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដោយ​សរសេរ​ថា៖« ស្មៅបៃតង ទីលានរលោង តែមានកៅអីអង្គុយតែមួយផ្នែក ហើយកន្លែងផ្សេងទៀត​មាន​កៅអីទ្រាប់អង្គុយតែគ្មានបង្អែកខ្នង។»

គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​កម្ពុជា (CAMSOC) និង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បង្ហាញ​ពី​កន្លែង​ប្រកួត​កីឡា​បាល់ទាត់​បុរស​ស៊ីហ្គេម ឆ្នាំ​២០២៣ ពូល A ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ តាមរយៈទំព័រហ្វេសប៊ុករបស់ CAMSOC និង FFC បានបង្ហោះរូបថតរាប់សិបសន្លឹកនៃស្ថានភាពចុងក្រោយនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបាន 50,000 នាក់ និងមានទីតាំងនៅក្នុងរាជធានីភ្នំពេញរបស់កម្ពុជា។

សារព័ត៏មានដដែល​បន្ត​ថា៖ «ស្មៅនៅពហុកីឡាដ្ឋានអូឡាំពិកមើលទៅពណ៌បៃតងខ្លាំងណាស់ ទីលានគឺរលូន ហើយកន្លែងមួយផ្នែកតូចមានកៅអីតែមួយជ្រុងក្នុង VVIP និង VIP ភាគច្រើននៃកីឡដ្ឋានមានតែកៅអីអង្គុយតែប៉ុណ្ណោះ មិនមានបង្អែកខ្នងទេ»។

«ស្ទើរតែ 90 ភាគរយនៃពហុកីឡដ្ឋានជាតិអូឡាំពិកមិនប្រើដំបូលដែលគ្របដណ្តប់តែផ្នែកតូចមួយនៃកន្លែង VVIP ប៉ុណ្ណោះ ហើយកន្លែងផ្សេងទៀតមិនមានដំបូល។ ជាក់ស្តែង ទស្សនិកជនអាចក្តៅ និងទទឹកភ្លៀង»។

ads
ads