ads
ads
ថ្នាក់ដឹកនាំប្រដាល់​ថៃបង្ហាញក្ដីសង្ឃឹម​ឈ្នះមេដាយមាសលើស​ពី៥គ្រឿងក្នុងស៊ីហ្គេម២០២៣ នៅកម្ពុជា
២៧-មេសា-២០២៣

អ្នកគ្រប់គ្រងក្រុមកីឡាករប្រដាល់ថៃក្នុង​ស៊ីហ្គេម​នៅកម្ពុជា លោក Panurat Lakboon ដែល​កាន់​តំណែងជាអគ្គស្នងការនគរបាលជាតិថៃ មានជំនឿចិត្តថា អ្នកប្រដាល់ថៃនឹងមានឱកាសដណ្ដើមបានមេដាយមាសលើសពី៥គ្រឿង ហើយ​លោក​នឹង​គៀងគររកលុយតាមលទ្ធភាព ដើម្បីលើកទឹកចិត្តកីឡាករ។

កាលពីថ្ងៃទី២៦ ខែមេសា នៅអាជ្ញាធរកីឡាថៃ ឧត្តមសេនីយ៍ឯក Panurat Lakboon អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក Chaiwat Chotima អគ្គលេខាធិការសមាគមប្រដាល់ថៃបានទៅទស្សនាការហ្វឹកហាត់របស់ក្រុមប្រដាល់ថៃ។

លោកឧត្តមសេនីយ៍ឯក ប៉ានូរ៉ាត់ ឡាក់ប៊ុន ( Panurat Lakboon )បាននិយាយថា លោកជឿជាក់ អ្នកប្រដាល់ទាំងប្រុស-ស្រី ដណ្តើមបានមេដាយមាសលើសពី៥គ្រឿង ហើយលោកនឹងព្យាយាម​រៃអង្គាស​ប្រាក់​ដើម្បីជួយលើកទឹក​ចិត្តប្រដាល់​តាម​លទ្ធភាព។

ចំណែកលោកវរសេនីយ៍ទោ Wijan Ponlid ដែលនាំអ្នកប្រដាល់ទៅស៊ីហ្គេមលើកទី៣២ បង្ហើបថា លោកពិតជាមានជំនឿចិត្តថា អ្នកប្រដាល់ស្រីមានឱកាសដណ្ដើមបានមេដាយមាស២ផង​ដែរ។ ថៃមិន​បាន​ចូលរួម​បញ្ជូនកីឡាករមក​ប្រកួតប្រជែងលើ​វិញ្ញាសាគុនខ្មែរ​នោះទេ តែ​ពួក​គេ​នឹង​បញ្ជូន​កីឡាករមក​ប្រកួតលើ​វិញ្ញាសាប្រដាល់សាកល និង​ kickboxing ៕

ads
ads