ads
ads
AFC ថ្កោលទោស​​កង​កម្លាំង​អ៊ីស្រាអែលក្រោយ​វាយ​ប្រហារ​​លើ​កីឡដ្ឋាន Al Husseini នៅប៉ាឡេស្ទីន
០២-មេសា-២០២៣

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដែលបង្កហេតុ និងរន្ធត់ដោយកងកម្លាំងអ៊ីស្រាអែលទៅលើកីឡាករ និងអ្នកទស្សនាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Abu Ammar Cup រវាង Balata FC និង Jabal Al Mukabber នៅកីឡដ្ឋានអន្តរជាតិ Faisal Al Husseini ក្នុងទីក្រុង al-Ram កាលពីយប់ថ្ងៃព្រហស្បតិ៍។

ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រត្រូវបានប្រើប្រាស់ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងអំឡុងពេលវាយប្រហា ដែលនាំឱ្យការប្រកួតត្រូវផ្អាក ខណៈដែលកីឡាករ និងអ្នកគាំទ្រប៉ាឡេស្ទីនជាច្រើននាក់ រួមទាំងកុមារ និងស្ត្រី បានទទួលរងនូវការ​ថប់ដង្ហើម ដោយសារការស្រូបឧស្ម័នបង្ហូរទឹកភ្នែក ហើយត្រូវបញ្ជូនទៅព្យាបាលអ្ទាងក្នុងទីលាន និងក្នុងមន្ទីរពេទ្យ។

AFC អំពាវនាវឱ្យបញ្ចប់ជាបន្ទាន់ នូវរាល់អំពើហឹង្សារបស់កងកម្លាំងអ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ហើយឈរក្នុងសាមគ្គីភាពយ៉ាងរឹងមាំជាមួយសមាគមបាល់ទាត់ប៉ាឡេស្ទីន និងសហគមន៍បាល់ទាត់ប៉ាឡេស្ទីន។

ads
ads