លោក Worawut Srimaka អតីតគ្រូបង្វឹកជម្រើសជាតិថៃ U23 និងម្ចាស់ជើងឯក SEA Games លើកទី២៩ នៅប្រទេសម៉ាឡេស៊ី បានពោលពាក្យកោតសរសើរ “ក្រុមថៃU23” ក្រោមការដឹកនាំរបស់លោក Issara Sritaro ដែលទើបធ្វើដំណើរទៅដណ្តើមយកចំណាត់ថ្នាក់លេខ៤ នៅ Doha Cup 2023 នៅប្រទេសកាតា ថា មានគម្រោងហ្វឹកហាត់ល្អ ហើយលោកជឿជាក់ថានៅស៊ីហ្គេម ក្រុម u23 នេះមិនគួរជាមានបញ្ហាជាមួយនឹងការឈ្នះមេដាយមាសទេ ហើយលោកបានត្រៀមនឹងផ្តល់ដំបូន្មាន បង្កើនពេលវេលានៃការរកគ្រាប់បាល់ និងការគ្រប់គ្រងបាល់។
លោកបាននិយាយក្នុង siamsport ថា៖«ខ្ញុំមានឱកាសបានទស្សនាតែពីរប្រកួតប៉ុណ្ណោះ។ ខ្ញុំត្រូវដឹងគុណដែលយុវជន និងបុគ្គលិកបង្វឹកបានបន្តអភិវឌ្ឍខ្លួន។ គ្រូបង្វឹកមានផែនការហ្វឹកហាត់ច្បាស់លាស់។ សម្រាប់ជម្រើសជា U23 មួយឈុតនេះ ខ្ញុំគិតថាក្រុមគ្រូបង្វឹកមានព័ត៌មាន និងស្គាល់កីឡាករទាំងអស់បានច្បាស់។ នេះមានន័យថា ពួកគេមិនគួរជាមានបញ្ហាក្នុងការប្រកួតប្រជែងទេ ជាពិសេស ក្នុងស៊ីហ្គេម»។
«ខ្ញុំគិតថា យុវជននៃក្រុមនេះនៅកម្រិតអាស៊ីអាចតទល់ជាមួយក្រុមផ្សេងៗដែលមិនធ្លាប់មាននៅកម្រិតអាស៊ាន ជាពិសេសនៅស៊ីហ្គេមដែលនឹងប្រកួតនៅខែឧសភាខាងមុខនេះ។»
លើសពីនេះ Worawut Srimaka ដែលជាអតីតម្ចាស់មេដាយមាសស៊ីហ្គេម ក៏បាននិយាយផងដែរថា៖«ផ្ទាល់ខ្លួន ប្រសិនបើណែនាំដល់កីឡាករក្នុងក្រុមនេះ ដើម្បីមានសក្តានុពលខ្ពស់ជាងនេះ ខ្ញុំគិតថាអ្វីដែលត្រូវកែតម្រូវ ឬបន្ថែមគឺពេលវេលានៃការគ្រប់គ្រង់បាល់ ការស៊ុត បញ្ចូលទី និងអត់ធ្មត់។»
សម្រាប់ការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេមលើកទី៣២នៅកម្ពុជា មានទាំងក្រុមជម្រើសជាតិបុរស និងក្រុមនារីដែលថៃនឹងចូលរួមទាំងអស់។ យោងតាមគណៈកម្មការរៀបចំការប្រកួត ការចាប់ឆ្នោតជ្រើសរើសពូលលើវិញ្ញាសាបាល់ទាត់នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ខណៈកាលវិភាគប្រកួតនឹងធ្វើឡើងនៅចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។