ក្នុងពេលនេះវាហាក់បីដូចជា Manchester United មិនបានត្រៀមខ្លួនចំណាយលុយរក្សា Marcus Rashford នៅក្លឹបបន្តទៀតនោះទេ។
អ្នកយកព័ត៌មានរបស់ Sky Sports លោក Dharmesh Sheth បានប្រាប់ GiveMeSport ថាកីឡាករវ័យ 25 ឆ្នាំអាចរកប្រាក់បានច្រើនជាងនេះ ប្រសិនបើគាត់ចាកចេញពី Old Trafford ។
ជាក់ស្តែង បិសាចក្រហមកំពុងសម្លឹងរកការកំណត់ប្រាក់ខែរបស់ពួកគេនៅប្រហែល ៣០ម៉ឺនផោនក្នុងមួយសប្តាហ៍។ ប្រាក់ឈ្នួលបច្ចុប្បន្នរបស់កីឡាករវ័យ 25 ឆ្នាំមានចំនួន២០ម៉ឺនផោនផោនក្នុងមួយសប្តាហ៍។
ដូច្នេះហើយ ប្រសិនបើ Rashford បន្តចុះកុងត្រាថ្មីជាមួយ Man United នោះវាអាចទៅរួច ដែលគាត់នឹងទទួលបានសំណើកាន់តែប្រសើរ។ ជាឧទាហរណ៍ Paris Saint-Germain នៅតែចាប់អារម្មណ៍ កីឡាករអង់គ្លេសរូបនេះ។