ads
ads
លោក ឃឹម បូរីបង្ហាញមូលហេតុបន្ថែមលំហាត់លើ​ទីលានហ្វូតសាលឱ្យ​កីឡាកររបស់​លោក
១៥-មិនា-២០២៣

ក្រុមបាល់ទាត់​ណាហ្គាវើលដ៏​ បាន​បន្ថែម​លំហាត់ថ្មីមួយ​សម្រាប់​កីឡាករ​របស់​ខ្លួន ដោយ​ទៅហ្វឹកហាត់លើ​ទីលាន​ហ្វូតសាល បន្ថែម​លើលំហាត់លើ​វាលស្មៅ ខណៈដែលលោក ឃឹម បូរីគ្រូបង្វឹក​ឈុតធំរបស់​បានបង្ហាញថា នេះជាលំហាត់​មួយបន្ថែម​លើ​បច្ចេកទេសដែល​មាន​ស្រាប់។

ក្នុង​សារ​ឆ្លើយឆ្លងជាមួយ B8Sport.net លោក ឃឹម បូរី​ថ្លែង​បែបនេះ៖« គោលបំណងយើង​ទៅ​ហ្វឹកហាត់​បែបនេះ( លើទីលានហ្វូតសាល) គឹ​យើង​ចង់​បង្កើនសមត្ថភាព បច្ចេកទេសរបស់​កីឡាករ»។

«យើងផ្ដោត​អារម្មណ៍លើ​បច្ចេកទេស​លើ​ទីលាន ទាំងការបញ្ជូនបាល់ ការ​គ្រប់គ្រងបាល់ ទាំងការ​សម្រេចិត្ត​លើ​ទីលាន ព្រោះយើងដឹង​ហើយ​ថា កីឡាករ​លើ​ទីលាន​ហ្វូតសាល​គឺធ្វើ​ការ​ខ្លាំងមែនទែន។ ពួកគេ​លេង​មួយចាប់​មួយ អញ្ចឹងយើង​បង្វឹក​ការសម្រេច​ចិត្តរបស់​គាត់​ផង ពីព្រោះ​ពេល​ដែល​យើង​ស្ថិត​នៅទីលាន​ចង្អៀត​យើង​ត្រូវ​ការ​សម្រេច​ចិត្តឱ្យ​បាន​រហ័សបំផុត»។

គ្រូបង្វឹក​រូបនេះបាន​បន្ត​ទៀត​ថា៖« យើង​ក៏រៀន​ពី​ការ​បញ្ជូនបាល់​ក្នុងតំបន់ចង្អៀត របៀបពីការគ្រប់គ្រងបាល់ ហើយពិសេស​យើង​ដឹង​ហើយ​ថា​លើ​ទីលានហ្វូត​សាល​ កីឡាករធ្វើ​ការ​ទាំងអស់គ្នា។ បើ​កីឡាករណាមិនធ្វើការគឺមានបញ្ហា ទាំងការពារ​ និង​ពេល​ប្រយុទ្ធ ពិសេស​ពេល​ប្រយុទ្ធហ្នឹង​តែម្ដង។ ពេល​មាន​បាល់​យើង​​ត្រូវ​ការ​មាន​ចលនាប៉ះ បម្លាស់ទីលឿនៗ! យើង​ចង់​ឱ្យ​កីឡាកររបស់​យើងយល់​ពីស្ថានភាពបែបហ្នឹងក្នុងទីលាន​ហ្វូតសាល ពេល​ដែល​ទៅ​ទីលាន​ធំ ពួកគេ​អាច​ដោះស្រាយបញ្ហាក្នុងស្ថានភាពបែបហ្នឹង​បាន»។​

រូបភាព៖ ណាហ្គាវើលដ៏

ads
ads