ads
ads
Pique បង្ហើបពីមូលហេតុដែលគាត់មិននឹក Barca ក្រោយចូលនិវត្តន៍
១៥-មិនា-២០២៣

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ RAC1, Gerard Pique បានបង្ហាញថាគាត់សប្បាយចិត្តជាងមុន បន្ទាប់ពីគាត់ចូលនិវត្តន៍ពីបាល់ទាត់។

អតីត​កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖«ខ្ញុំ​នឹក Barcelona អត់? បន្តិច​ក៏អត់​ដែរ! ពេល​នេះខ្ញុំ​សុខ​សប្បាយ​ណាស់។ ខ្ញុំ​មាន​ពេល​ទំនេរ​ច្រើន​ជាង​ពេល​មុន ខ្ញុំ​មើល Barca ពេល​ណា​ខ្ញុំ​អាចមើល​បាន ប៉ុន្តែ​ខ្ញុំ​មិន​នឹក​វា​ទាល់​តែ​សោះ»។

«វាជារឿងដ៏ស្មុគស្មាញមួយកាលពីប៉ុន្មានខែមុន ប៉ុន្តែវាគឺជាការសម្រេចចិត្តដោយចេតនា បើទោះបីជាវាហាក់ដូចជាត្រូវបានទទួលយកក្នុងពេលដ៏ក្តៅគគុកក៏​ដោយ។ ខ្ញុំគិតថាវាជាការសមរម្យបំផុត [ចូលនិវត្តន៍] បន្ទាប់ពីគិតច្រើនសប្តាហ៍ ហើយខ្ញុំមិនបាន មិនសោកស្តាយវានោះទេ» ។

ជា​ការ​រំលឹក Pique បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​នៅ​ពាក់​កណ្តាល​រដូវ​កាល​ បន្ទាប់​ពី​ត្រូវ​បាន​គេ​កាត់​ចេញ​ទៅ​តួនាទី​ជា​កីឡាករ​បម្រុង​ដោយ Xavi បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​នៅ​រដូវ​ក្តៅ។ ខ្សែការពាររូបនេះទទួលបានប្រាក់ឈ្នួលខ្ពស់ ដូច្នេះការចូលនិវត្តន៍របស់គាត់បានជួយ Barca មួយផ្នែករឿងសន្សំហិរញ្ញវត្ថុ។

ប្រភព៖ RAC1

ads
ads