ads
ads
Man United គ្រោងនឹងអនុញ្ញាតឱ្យយុវជនពីរនាក់ចាកចេញ ដោយម្នាក់គឺ Pellistri
១៤-មិនា-២០២៣

Man United គ្រោងនឹងអនុញ្ញាតឱ្យ Facundo Pellistri និង Anthony Elanga ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងនៅរដូវកាលក្រោយ នេះបើយោងតាមរបាយការណ៍របស់ MEN ។

Pellistri បានបង្ហាញខ្លួន 6 លើកក្នុងនាមជាកីលាករបម្រុងចាប់តាំងពីឆ្នាំថ្មីចូលមក​ដល់ ហើយគាត់បានមានឥទ្ធិពលគួរឱ្យកត់សម្គាល់ពេល​ចូល​លេងគ្រប់​ប្រកួត។ កីឡាករវ័យ 22 ឆ្នាំបានចូលរួមជាមួយ United ក្នុងតម្លៃ 9 លានផោនពី Penarol ក្នុងខែតុលា ឆ្នាំ 2020 ហើយត្រូវរង់ចាំច្រើនជាង 2 ឆ្នាំដើម្បីបង្ហាញខ្លួនជាលើកដំបូងពេល Man Utd ជួបជាមួយ Charlton ក្នុងការប្រកួត League Cup វគ្គ 1/4 ផ្តាច់ព្រ័ត្រនៃរដូវកាលនេះ។

ទន្ទឹមនឹងនេះដែរ Elanga បានចាប់ផ្តើមចំនួន 7 ដងក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik ten Hag ប៉ុន្តែការ​ចូល​លេង​ក្នុងជម្រើសដំបូងភាគច្រើន​គឺលេងមុនពេលរដូវកាលត្រូវបានផ្អាកសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅថ្ងៃទី 13 ខែវិច្ឆិកា។

គាត់មិនបានស៊ុតបញ្ចូលទីឱ្យ Man Utd ក្នុងរយៈពេលជាងមួយឆ្នាំមក​ហើយ បន្ទាប់ពីបានចាប់ផ្តើមក្នុង 16 ប្រកួតក្នុងចំណោម 29 ប្រកួតរបស់ Ralf Rangnick ដែលគ្រប់គ្រងក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នកាលពីអាណត្តិមុន។ United មានបំណងចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់នៅរដូវក្តៅជាមួយនឹងគោលដៅកៀកបំផុត​គឺ Harry Kane ។ Anthony Martial អាច​នឹង​ដាក់​លក់​ពេល​ចប់​រដូវ​កាល​នេះ។

ប្រភព៖ MEN

ads
ads