ads
ads
តើ United នឹងប្តឹងឧទ្ធរណ៍ចំពោះកាតក្រហមរបស់ Casemiro ឬទេ?
១៣-មិនា-២០២៣

Man United បានប្រកួតស្មើ 0-0 ជាមួយ Southampton ក្នុង Premier League កាលពីថ្ងៃអាទិត្យ។ ប្រធានបទសំខាន់នៃហ្គេមគឺកាតក្រហមដ៏ចម្រូង​ចម្រាស​ដែលបានកើត​ឡើងចំពោះ Casemiro ក្នុងតង់ទីមួយ។

ដំបូងឡើយអាជ្ញាកណ្តាល Anthony Taylor បានផ្តល់កាតលឿងដល់គាត់ ប៉ុន្តែបន្ទាប់ពី​ទៅពិនិត្យមើល​អេក្រង់ VAR ។គាត់​បាន​លើ​កាតក្រហម​តែម្ដង។ អ្នក​គាំ​ទ្រ​ជា​ច្រើន​មាន​ការ​ខឹង​សម្បារ ហើយ​មាន​អារម្មណ៍​ថា​ការផ្ដេកខ្លួន​យក​បាល់​នេះ​មិន​មាន​ចេតនា ហើយ​មិន​សម​នឹង​ទទួល​បាន​ការ​ប្រកួត​ក្រហម។ អ្នក​គាំទ្រ​ក៏​បាន​អំពាវនាវ​ឱ្យ United ប្តឹង​ឧទ្ធរណ៍​ចំពោះ​កាត​ក្រហមនេះ ​ដើម្បី​កាត់​បន្ថយ​ការ​ព្យួរ​ការ​ប្រកួត​បួន​ប្រកួត​របស់ Case។

ទោះជាយ៉ាងណាក៏ដោយ បើតាមសារព័ត៌មាន Manchester Evening News បិសាចក្រហមមិនមានគម្រោងប្តឹងឧទ្ធរណ៍ចំពោះកាតក្រហម ឬការសម្រេចចិត្តរបស់ Taylor នោះទេ។ បន្ទាប់ពីចប់ការ​ប្រកួតលោក Erik ten Hag បានចាប់ដៃអាជ្ញាកណ្តាលធម្មតា មុនពេលនិយាយការសម្រេចចិត្តរបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត។

នេះមានន័យថា Casemiro នឹងត្រូវព្យួរ​៤​ប្រកួត ដែលរាប់បញ្ចូលទាំងការ​ប្រកួតពាន FA Cup មួយប្រកួត និង Premier League បីប្រកួតបន្ទាប់ផងដែរ។

ប្រភព៖ MEN

ads
ads