យោងតាមសារព័ត៌មាន Sky Sports មហាសេដ្ឋីកាតា Sheikh Jassim Bin Hamad Al Thani បានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរចេញពីដំណើរការកាន់កាប់របស់ Man United ប្រសិនបើតម្លៃមិនត្រឹមត្រូវ។
Sheikh មិនមានឆន្ទៈក្នុងការបង់ប្រាក់លើស ហើយបដិសេធមិនព្រមទទួលការគំរាមកំហែងពីក្រុមត្រកូល Glazers ក្នុងការបង់ប្រាក់លើសអ្វីដែលពួកគាត់ចង់បង់ សម្រាប់ដំណើរការកាន់កាប់។ គាត់ត្រៀមខ្លួនរួចជាស្រេចក្នុងការទិញក្លឹបក្នុងតម្លៃដ៏សមរម្យ ហើយរបាយការណ៍កាលពីមុនៗថាពួកគាត់បានទម្លាយតម្លៃទិញក្លិប ៤.៥ប៊ីលានផោនដើម្បីទិញយក United។
ខណៈពេលដែលមានដំណឹងថាខាង Glazers ចង់ឱ្យអ្នកដេញថ្លៃទាំងអស់ចំណាយច្រើជាងនេះបន្តិច នឹងទទួលបានក្លិបនោះ Sheikh Jassim នឹងមិនប្រថុយប្រថានចំណាយច្រើនលើសលប់ជាមួយនឹងការវិនិយោគរបស់គាត់ទេ។ Glazers ត្រូវបានគេរាយការណ៍ថាបានស្នើសុំតម្លៃ ៦ប៊ីលាន ដើម្បីបោះបង់ការគ្រប់គ្រងរបស់ពួកគេនៅក្នុងក្លឹប និងលក់ភាគហ៊ុនរបស់ពួកគេទាំងស្រុង។
Sheikh ត្រូវបានគេផ្តល់ឱកាសឱ្យទិញក្លឹបផ្សេងទៀតកាលពីអតីតកាល ប៉ុន្តែគាត់ចាប់អារម្មណ៍ទិញតែ United មួយប៉ុណ្ណោះ។ គាត់គ្រាន់តែចង់បាន 100% នៃក្លឹបប៉ុណ្ណោះ ហើយមិនមែនជាការវិនិយោគមួយផ្នែកណាមួយនោះទេ។
គណៈប្រតិភូតំណាងឱ្យពាណិជ្ជករកាតាត្រូវបានគេរំពឹងថានឹងមានកិច្ចប្រជុំជាមួយប្រធាន United និងក្រុមហ៊ុន Raine Group នៅចុងសប្តាហ៍នេះ។
ប្រភព៖ Sky Sports