ads
ads
ផែនការសក្តានុពលរបស់ Man United ដើម្បីស្វាគមន៍ Mason Greenwood ត្រឡប់មកវិញ
០៣-មិនា-២០២៣

Mason Greenwood ធ្លាប់បានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងប្រើអំពើហិង្សារលើដៃគូស្នេហាតប៉ុន្តែ ពេល​នេះ​រឿងក្ដី​នេះត្រូវបានទម្លាក់ជាផ្លូវការកាលពីខែមុន។ ទោះជាយ៉ាងណាក៏ដោយចាប់តាំងពីកីឡាករវ័យ 21 ឆ្នាំមិនត្រូវបានប្រកាសថាគ្មានកំហុស Manchester United មានបញ្ហាដ៏ធំមួយ។

ការស៊ើបអង្កេតផ្ទៃក្នុងកំពុងបន្ត ហើយបិសាចក្រហមអាចណែនាំខ្សែប្រយុទ្ធឱ្យត្រលប់ទៅក្រុមវិញ ដែលជាផ្នែកនៃ ‘ការត្រលប់ទៅបាល់ទាត់ជាដំណាក់កាលៗ’ ។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបមិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ ហើយ ‘ការចែកផ្លូវគ្នា’ ក៏អាចធ្វើទៅបានដែរ។

ប្រសិនបើ Greenwood ស្នាក់នៅ បិសាចក្រហមទំនងជាពិចារណាភាពពេញចិត្តពី «អារម្មណ៍របស់ក្រុមអ្នកគាំទ្រ អ្នកឧបត្ថម្ភ និងក្រុមឈុតនារី’ ។ គាត់នឹងត្រូវបានលើកទឹកចិត្តឱ្យ ‘ទទួលទម្រង់នៃការប្រឹក្សា ឬការព្យាបាល មុនពេលការស្តារនីតិសម្បទាកាន់តែទូលំទូលាយ»។

ចេញមុខសំភាសន៍តាមទូរទស្សន៍ក៏ត្រូវបានគេគិតថា ជាអ្វីមួយដែលអាចផ្តល់ឱ្យយុវជនឆ្ពោះទៅមុខ នូវឱកាសមួយដើម្បីប្រាប់ពីព្រឹត្តិការណ៍របស់គាត់ដែលបានចាប់ផ្តើមនៅក្នុងខែមករាឆ្នាំមុន។ ក្នុងករណីណាក៏ដោយ ដំណើរការនឹងទៅជា “បណ្តើរៗ” ហើយអាចចំណាយពេលយូរ។

ប្រសិនបើ Man United សម្រេចចិត្តនាំយក Greenwood មកវិញនោះ ពួកគេអាចដាក់បញ្ចូលគាត់ជា “យុវជនដែលបានធ្វើខុស ហើយមានវិប្បដិសារីចំពោះទង្វើរបស់គាត់” ខណៈពេលដែលអ្វីទាំងនេះជាវិធីតែមួយគត់អាចជួយស្តារឡើងវិញនូវកីឡាករដែលបាននៅក្លឹបតាំងពីអាយុ 6 ឆ្នាំ។

ប្រភព៖ The Athletic

ads
ads