ads
ads
V.LEAGUE នឹងអនុវត្តប្រព័ន្ធ VAR ចល័តដាក់តាមរថយន្ត
០៣-មិនា-២០២៣

ដូចដែលបានគ្រោងទុក នៅខែមិថុនា ឆ្នាំ 2023 V.League នឹងធ្វើតេស្តវីដេអូជំនួយអាជ្ញាកណ្តាល (VAR) នៅក្នុងការប្រកួតមួយចំនួន។

មិនដូច VAR នៅក្នុង Thai League និង Singapore Premier League ទេ V.League នឹងប្រើប្រាស់ប្រព័ន្ធ VAR ចល័តជំនួសឱ្យប្រព័ន្ធ VAR ដែល​តាំង​នៅ​មួយកន្លែងនៅតាមកីឡដ្ឋាននីមួយៗ។

នឹង​មានឡានបំពាក់ VAR ចំនួន ៤គ្រឿង ហើយ ២គ្រឿងឧបត្ថម្ភដោយ FIFA ហើយក្នុង​ឡានទាំងនេះជាកន្លែងដែលអាជ្ញាកណ្តាល VAR ធ្វើការ។ តម្លៃ​ឡាន​មួយ​គ្រឿង​ប្រហែល ៥០ម៉ឺនដុល្លារ។

ជុំនីមួយៗក្នុង V.League 1 នឹងមានការប្រកួត 2-3 ហ្គេមក្នុងមួយថ្ងៃ។ មុនពេលការប្រកួត យានជំនិះនីមួយៗនឹងផ្លាស់ទីទៅកាន់កីឡដ្ឋានដែលការប្រកួតនឹងត្រូវធ្វើឡើង។ ប្រព័ន្ធ VAR ចល័តត្រូវបានអនុវត្តនៅ AFC Asian Cup 2019, African Cup of Nations, Copa Libertadores និង Copa Sudamericana នៅអាមេរិកខាងត្បូង​ផង​ដែរ។

ads
ads