ads
ads
ហេតុអ្វីបានជាការផ្លាស់ប្ដូរម្ចាស់របស់ Man United កំពុងជាប់គាំង? អ្នកជំនាញហិរញ្ញវត្ថុថ្លឹងថ្លែងបែបនេះ
០៣-មិនា-២០២៣

ក្នុងអំឡុងពេលបង្ហាញខ្លួននៅលើផតឃែស្ថ ‘In the City’ របស់ Bloomberg អ្នកកាសែតផ្នែកហិរញ្ញវត្ថុ David Hellier បានពិភាក្សាអំពីការកាន់កាប់ដ៏ធំរបស់ Manchester United ដែលហាក់ដូចជាមានការថយចុះ ឬក៏ជាប់គាំង។

Hellier បានពន្យល់ថា: «ខ្ញុំធានាថាមានអ្នកផ្សេងទៀត [វិនិយោគិនសក្តានុពល] ដែលកំពុងតែបង្ហាញខ្លួន។

«អ្នកវិនិយោគម្នាក់បាននិយាយមកកាន់ខ្ញុំកាលពីម្សិលមិញថា យើងកំពុងរង់ចាំមើលភាគីទាំងពីរនេះ [លោក Jim Ratcliffe និងភាគីខាងរាជវង្សកាតា] ចាកចេញពី​ការ​ដេញថ្លៃ ហើយបន្ទាប់មក ពួកគេអ្នក​ដេញថ្លៃថ្មីនោះប្រហែលជាចូលមក»។

រហូតមកដល់ពេលនេះ គ្មានការដេញថ្លៃណាមួយដែលត្រូវគ្នានឹងតម្លៃចង់​បានរបស់ Glazers ដែលមានតម្លៃ 6 ពាន់លានផោននោះទេ ហើយម្ចាស់ក្លិបជនជាតិអាមេរិកទំនងជាមិនលក់ទេ លុះត្រាតែអ្នកដេញថ្លៃទាំងនេះកែលម្អសំណើរបស់ពួកគេឱ្យស្របតាម​ការ​ចង់​បានរបស់ប្រធាន​ក្លិបខាងលើ។

ជាលទ្ធផល ដំណើរការទាំងមូលបានជាប់គាំង ដោយមានការភ័យខ្លាចថា Glazers ប្រហែលជាមិនលក់ក្លឹបនៅរដូវក្តៅនេះទេ។

ប្រភព៖ Bloomberg UK @ Twitter

ads
ads