Man United បានធ្វើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយក្នុងការរួមបញ្ចូល Mason Greenwood នៅក្នុងក្រុម Premier League 2022/23 របស់ពួកគេដោយដាក់ក្នុងឈុត U21របស់ខ្លួន។
Greenwood ស្ថិតក្នុងចំណោមកីឡាករវ័យក្មេងជាច្រើនរបស់ក្លិបដែលនៅក្នុងឈុត U21s ហើយការដាក់ក្នុងឈុតនេះផងដែរកុំឱ្យលើសការកំណត់របស់ Premier League ដែលឱ្យមានកីឡាករឈុតធំយ៉ាងហោចណាស់២៥នាក់។ ការសម្រេចចិត្តនេះទទួលបានការរំពឹងទុកជាច្រើនពីអ្នកគាំទ្រ ប៉ុន្តែករណីនេះត្រូវបានបញ្ជាក់ថាគាត់មានឈ្មោះក្នុងបញ្ជីរបស់ក្លិបដោយសារតែ គាត់នៅតែជាបុគ្គលិករបស់ក្លឹប។
កីឡាករ Amad Diallo និង Alvaro Fernandez ដែលត្រូវបានខ្ចីជើង ក៏ត្រូវបានបញ្ចូលទៅក្នុងផ្នែក U21s ផងដែរ។ អ្នកកាសែត Chris Winterburn បានបំភ្លឺរឿង និងសរសេរលើ Twitter ថា៖ “Mason Greenwood រួមបញ្ចូលក្នុងបញ្ជីឈ្មោះនេះ ពីព្រោះគាត់នៅតែជាបុគ្គលិកផ្នែកបច្ចេកទេសបាល់ទាត់របស់ Manchester United ។ កីឡាករអាយុក្រោម 21 ឆ្នាំ និងកីឡាករសញ្ជាតិអង់គ្លេសផ្សេងទៀតអាចចុះឈ្មោះក្នុងឈុតនេះដោយសេរី”។
Greenwood នៅតែត្រូវបានព្យួរពីការចូលរួមក្នុងសកម្មភាពកីឡាបាល់ទាត់នៅ United ខណៈដែលការស៊ើបអង្កេតនៅតែបន្តជុំវិញការប្រើអំពើហិង្សា និងការរំលោភបំពានផ្លូវភេទអតីតមិត្តស្រីរបស់គាត់។
ប្រភព៖ Manutd.com | Cmwinterburn @ Twitter