ads
ads
4 រឿងដែលត្រូវដឹងអំពីកីឡដ្ឋានថ្មីរបស់ Barca សម្រាប់រដូវកាល 2023/24
០៩-មិនា-២០២២

យោងតាមប្រភព ​​Onda Cero ក្លឹប Barcelona នឹងត្រូវលេងក្នុងផ្ទះរបស់ពួកគេនៅឯកីឡដ្ឋាន Montjuic Olympic Stadium (ឈ្មោះផ្លូវការ Estadi Olimpic Lluis Companys) ក្នុងរដូវកាល 2023/24 ។ ហេតុផល​​គឺ​ពួក​គេ​ត្រូវការ​គ្រោង​ជួសជុលកែលម្អ​កីឡដ្ឋាន Camp Nou បច្ចុប្បន្ន។

ហើយប្រសិនបើ Barca បញ្ចប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភជាមួយ Spotify ដោយ​ជោគជ័យ នោះកីឡដ្ឋានថ្មីនឹងត្រូវបានគេហៅថា Spotify-Camp Nou ។ សម្រាប់ Montjuic នេះគឺជារឿងសំខាន់បីដែលត្រូវដឹង៖

1. សាងសង់ក្នុងឆ្នាំ 1927

កីឡដ្ឋាននេះត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ 1927 សម្រាប់ពិព័រណ៍អន្តរជាតិឆ្នាំ 1929 នៅទីក្រុងបាសេឡូណា។

2. ម្ចាស់ផ្ទះអូឡាំពិកឆ្នាំ 1992

Montjuic គឺជាកន្លែងសំខាន់នៃកីឡាអូឡាំពិករដូវក្តៅឆ្នាំ 1992 ។ កីឡដ្ឋាន​ត្រូវ​ជួសជុល​មុន​ពីរ​ឆ្នាំ។

3. តូចជាង Camp Nou

កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន 60,713។ មានកៅអីជិត 40,000 បន្ថែមទៀតនៅ Camp Nou ។

4. Espanyol ធ្លាប់លេងនៅទីនោះ

គួរឱ្យចាប់អារម្មណ៍ គូប្រជែងក្នុងទីក្រុងគឺ Espanyol ធ្លាប់បានយក​កីឡដ្ឋាន Montjuic នេះធ្វើ​ជាផ្ទះរបស់ពួក​គេចន្លោះឆ្នាំ 1997 និង 2009 ។ ទោះជាយ៉ាងណាក៏ដោយ កីឡដ្ឋាននេះមិនបានរៀបចំព្រឹត្តិការណ៍បាល់ទាត់សំខាន់ៗផ្សេងទៀតទេចាប់តាំងពីពេលនោះមក។ កីឡដ្ឋាននេះជាកម្មសិទ្ធិរបស់ក្រុមប្រឹក្សាទីក្រុង Barcelona ហើយ Espanyol ធ្លាប់បានបង់ថ្លៃដើម្បីអាចលេងនៅទីនោះ។ Barca ទំនងជាត្រូវធ្វើដូចគ្នា។

ads
ads