ការចោទប្រកាន់ព្រហ្មទណ្ឌទាំងអស់ប្រឆាំងនឹង ខ្សែប្រយុទ្ធ Mason Greenwood របស់ Man United ត្រូវបានដកចេញដោយប៉ូលីស Greater Manchester ដែលនេះមានន័យថា គាត់លែងប្រឈមមុខនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មទៀតហើយ ហើយជាមនុស្សមានសេរីភាពឡើងវិញ។
បិសាចក្រហមមិនទាន់ធ្វើអត្ថាធិប្បាយអំពីអ្វី ដែលពួកគេមានបំណងធ្វើជាមួយ Greenwood បន្ទាប់ពីបច្ចុប្បន្នភាពព័ត៏មាននេះ ក្រៅពីចេញសារមួយបង្ហាញពី បទចោទប្រកាន់ត្រូវដកចេញហើយ រក្សាការព្យួរការប្រកួតបន្តទៀត។ តែយ៉ាងណា យើងក្រឡេកមើល 4 សេណារីយ៉ូដែលអាចកើតឡើង៖
1. គាត់នឹងត្រលប់ទៅលេងឱ្យ United ភ្លាមៗ
ខណៈនេះគ្រាន់តែជាការរំពឹងទុក Greenwood អាចត្រលប់មកធ្វើសកម្មភាពវិញសម្រាប់បិសាចក្រហម។ គាត់នៅជាប់កុងត្រារហូតដល់ឆ្នាំ 2025 ហើយមានទំនាក់ទំនងជាមួយក្លឹប។ គាត់មិនបានលេងបាល់ទាត់ជាងមួយឆ្នាំមកហើយ ដូច្នេះគ្មានអ្នកណាដឹងថាគាត់នឹងលេងយ៉ាងណាប្រសិនបើគាត់ត្រឡប់មកវិញ។
2. ឆ្លងកាត់យុទ្ធនាការ PR ដ៏ធំមួយមុនត្រឡប់ទៅ United ឬបង្កើតក្រេឌីតឡើងវិញ ៖
ទោះបីជា Greenwood ត្រូវបានប៉ូលីស Greater Manchester ទម្លាក់ការចោទប្រកាន់របស់គាត់ក៏ដោយ United គួរតែរំពឹងថានឹងមានការបញ្ចេញមតិជាសាធារណៈ ប្រសិនបើគាត់ត្រលប់មកវិញភ្លាមៗ។ នៅក្នុងការប៉ុនប៉ងដើម្បីកែលម្អរូបភាពអាក្រក់របស់គាត់ United អាចនឹងធ្វើឱ្យគាត់ឆ្លងកាត់ការងារសហគមន៍ ឬទម្រង់នៃកាតព្វកិច្ចផ្សេងទៀត ដើម្បីរៀបចំគាត់សម្រាប់ការត្រលប់មកវិញ និងបង្ហាញសាធារណៈជនថាគាត់គឺជាបុរសដែលបានផ្លាស់ប្តូរនៅពេលនេះ។
3. Greenwood ត្រូវបានដោះលែងពីកិច្ចសន្យារបស់គាត់៖
United បានសម្រេចចិត្តមិនដោះលែង ឬបញ្ចប់កុងត្រារបស់ Greenwood ខណៈដែលការស៊ើបអង្កេតរបស់គាត់កំពុងបន្ត។ ការបញ្ចប់កុងត្រារបស់គាត់នៅពេលនេះគឺជារឿងខុសច្បាប់ព្រោះក្លឹបគ្មានហេតុផលសម្រាប់វា។ ទោះយ៉ាងណាក៏ដោយ ពួកគេនៅតែអាចដោះលែងគាត់ពីក្លឹបដោយបង់លុយដែលនៅសល់នៃកិច្ចសន្យារបស់គាត់។
4. លក់គាត់ទៅក្លឹបបរទេស៖
នៅតែមានកំហឹង និងរឿងមិនល្អជាច្រើនប្រឆាំងនឹង Greenwood បន្ទាប់ពីការចោទប្រកាន់របស់គាត់ត្រូវបានដកចេញ ដោយសារតែភាពចម្រូងចម្រាសដែលគាត់បានធ្វើឬអត់?កាលពីឆ្នាំមុន។ ដោយសារតែការភ័យខ្លាចរូបភាពមិនល្អ Man United ក៏អាចសម្រេចចិត្តលក់គាត់ផងដែរ។ ពួកគេអាចនឹងសម្លឹងមើលការបញ្ជូនគាត់ទៅក្លឹបបរទេស មិនថានៅអឺរ៉ុប ឬទ្វីបផ្សេងទៀត ដើម្បីយកគាត់ចេញពីសៀវភៅចំណាយរបស់ពួកគេ និងជួយគាត់ជៀសវាងការខឹងសម្បារជាសាធារណៈនៅក្នុងប្រទេសអង់គ្លេស។
ប្រភព៖ Tribuna.com