អគ្គលេខាធិការសមាគមន៍បាល៉ទាត់ម៉ាឡេស៊ី (FAM) លោក Noor Azman Hj Rahman បានបញ្ជាក់ថា កៅអីចំនួន 21,000 នៅពហុកីឡដ្ឋានជាតិ Bukit Jalil (SNBJ) ត្រូវតែទុកទំនេរចោល ដោយសារបាំងឆាកប្រគុំតន្ត្រីតារាចំរៀងចិនតៃវ៉ាន់ Jay Chou ។ នោះមានន័យថា សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) លក់សំបុត្របានត្រឹមតែ 59,000 សន្លឹកប៉ុណ្ណោះ សម្រាប់ការប្រកួត Mitsubishi Electric AFF Cup 2022 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ក្នុងការប្រកួតក្រុមជម្រើសជាតិម៉ាឡេស៊ី ប៉ះ ថៃ ចាប់ពីថ្ងៃនេះតទៅ។
ស្ថានភាពនេះគឺជៀសមិនរួចឡើយ ហើយ FAM និងដៃគូសហការរបស់ពហុកីឡដ្ឋានម៉ាឡេស៊ី (PSM) បានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយដ៏ល្អបំផុត ដើម្បីធានាថាសកម្មភាពរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងព្រឹត្តិការ Mitsubishi Electric AFF Cup 2022 នៅតែអាចធ្វើឡើងនៅពហុកីឡដ្ឋានជាតិ។ សម្រាប់ពហុកីឡដ្ឋាន Bukit Jalil ធៀបនឹងកីឡដ្ឋានផ្សេងទៀត វាមានសមត្ថភាពផ្ទុកទស្សនិកតិចជាង។
FAM ក៏បានសម្រេចរក្សាតម្លៃដូចគ្នាទៅនឹងការប្រកួតសន្សំពិន្ទុក្នុងពូល សម្រាប់សំបុត្រការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១នេះដែរ ក្នុងការប្រកួតក្រុមជម្រើសជាតិម៉ាឡេស៊ី ប៉ះ ថៃ នៅពហុកីឡដ្ឋានជាតិ Bukit Jalil នៅថ្ងៃសៅរ៍នេះ។
នេះមានន័យថាសំបុត្រសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដំបូងនឹងត្រូវបានលក់ក្នុងតម្លៃ RM30 (មនុស្សពេញវ័យ) និង RM5 (កុមារអាយុ 6-12 ឆ្នាំ) សម្រាប់កៅអីទូទៅធម្មតា ដោយឡែកតម្លៃ RM50 (ប្រមាណជា ១១ដុល្លារ) សម្រាប់កៅអី Premium និង RM60 (ប្រមាណជា ១៣ដុល្លារ) សម្រាប់កៅអី Grandstand ។
បកប្រែពី៖ Vocket FC