ខ្សែការពារ Joao Cancelo ដែលជាកីឡាកររបស់ Manchester City ត្រូវបានក្រុមចោរមួយក្រុម ដែលមានសមាជិកបួននាក់ ធ្វើសកម្មភាពគាស់ផ្ទះរបស់គេដើម្បីលួចយកគ្រឿងអលង្ការ។
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់មិញ ស្របពេលដែល Cancelo ក៏បានប្រទាញប្រទង់ជាមួយក្រុមចោរផងដែររហូតមានរបួសខ្លួនឯងត្រង់ចិញ្ចើម។
Cancelo បាននិយាយថា៖
«ជាអកុសល ខ្ញុំត្រូវបានមនុស្សកំសាកបួននាក់ព្យាយាមធ្វើបាបខ្ញុំ និង គ្រួសាររបស់ខ្ញុំ។ ពួកគេបានយកគ្រឿងអលង្ការទាំងអស់ដែលខ្ញុំមាន និង បន្សល់ស្លាកស្នាមរបួសលើផ្ទៃមុខរបស់ខ្ញុំ។ រឿងដែលសំខាន់បំផុត គឺ គ្រួសាររបស់ខ្ញុំ ហើយ ជារឿងសំណាងបំផុត ដែលពួកគេមិនមានបញ្ហាអ្វីកើតឡើង៕»
ប្រភព៖ Metro