ads
ads
បាល់​ទាត់​អាស៊ី៖ Celtic ប្រកាសចុះហត្ថលេខាកីឡាករសញ្ជាតិជប៉ុនម្ដងបីនាក់ពី J League 1
០២-មករា-២០២២

ទីក្រុង Glasgow: ក្លឹប Celtic ដែល​កំពុងលេង​នៅក្របខ័ណ្ឌ Premiership របស់ស្កុតឡេន កាលពីថ្ងៃសុក្របានប្រកាសពីការចុះហត្ថលេខាលើកីឡាករជប៉ុនបីនាក់គឺ Yosuke Ideguchi, Daizen Maeda និង Reo Hatate ខណៈដែល​អ្នក​ចាត់​ការក្លិបលោក Ange Postecoglou បាននិយាយថាកីឡាករទាំងបី​នេះនឹង​ផ្ដល់ក្ដី “រំភើប” ដល់អ្នកគាំទ្រ។

Yosuke Ideguchi

Yosuke Ideguchi

ខ្សែបម្រើអន្តរជាតិជប៉ុន Ideguchi មានវ័យ២៥ ឆ្នាំ ចុះកិច្ចសន្យារយៈពេលវែងពីក្លិប Gamba Osaka ហើយ Hatate ដែលមានវ័យ២៥ ឆ្នាំចាកចេញ​ពី​ក្លិប​ជប៉ុន Kawasaki Frontale ក៏​មាន​សុពលភាពកុងត្រាវែងដូចគ្នា។

Daizen Maeda

Daizen Maeda

ចំណែកកីឡាករ​ទី​៣​គឺខ្សែប្រយុទ្ធ  Maeda វ័យ២៤ ឆ្នាំ ដែលជាកីឡាករអន្តរជាតិជប៉ុនរបស់​ក្លិប Yokohama F. Marinos ដំបូងឡើយក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែជាមួយនឹងលក្ខខណ្ឌទិញផ្ដាច់។

Postecoglou ធ្លាប់បានដឹកនាំអស់រយៈពេលជាង 3 ឆ្នាំនៅ Yokohama F Marinos មុនពេលគាត់ចូលកាន់តំណែងនៅ Celtic នៅដើមឆ្នាំនេះ ហើយគាត់មានទំនុកចិត្តថាកីឡាករទាំងបីនឹងរីកចម្រើនសម្រាប់​ក្លិប​មាន​មូលដ្ឋាន​នៅ​ទីក្រុងGlasgow ។

Reo Hatate

Reo Hatate

គាត់បាននិយាយថា៖ “យើងពិតជារីករាយក្នុងការនាំយកកីឡាករទាំងនេះទៅកាន់ Celtic ហើយខ្ញុំគិតថាពួកគេគឺជាកីឡាករដែលនឹងធ្វើឱ្យអ្នកគាំទ្ររបស់យើងរំភើប” ។

“ច្បាស់ណាស់ ខ្ញុំដឹងច្បាស់អំពីលក្ខណៈសម្បត្តិរបស់ពួកគេ ហើយខ្ញុំគិតថា ក្នុងការនាំយកកីឡាករទាំងបីមកកាន់ក្លឹប យើងនឹងនាំមកនូវគុណភាព បុគ្គលិកលក្ខណៈ និងថាមពលកាន់តែច្រើនដល់ក្រុម ដើម្បីធ្វើការជាមួយកីឡាករដែលធ្វើបានល្អសម្រាប់ពួកយើងរួចហើយនៅរដូវកាលនេះ”។

“ពួកគេទាំងអស់ពិតជាស្ថិតនៅកំពូលនៃអាជីពរបស់ពួកគេ មានមហិច្ឆតាក្នុងការសម្រេចបាននូវភាពជោគជ័យបន្ថែមទៀត ហើយខ្ញុំប្រាកដថានៅពេលពិសេសនេះ យើងនឹងទទួលបាននូវឆ្នាំដ៏ល្អបំផុតរបស់ពួកគេ”។

Celtic ដែលបានចុះហត្ថលេខាលើខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Kyogo Furuhashi ក្នុងខែកក្កដា ហើយពួក​គេនឹងចាប់ផ្តើមយុទ្ធនាការ Premiership របស់ពួកគេឡើងវិញនៅ​ទឹក​ដីរបស់​ក្លិប Hibernian នៅថ្ងៃទី 17 ខែមករា បន្ទាប់ពីសម្រាករដូវរងារ។ បច្ចុប្បន្ន Celtic មាន 6 ពិន្ទុតាមពីក្រោយគូប្រជែង Glasgow Rangers នៅលើកំពូលតារាង Premiership នឹង​សល់​១៨​ប្រកួត​ទៀត។

ប្រភព៖ AFP

ads
ads