ads
ន័រវេសអាចជាប្រទេសដំបូងគេនៅអឺរ៉ុប មិនប្រើប្រព័ន្ធ (VAR)
២៤-មករា-២០២៥

ន័រវេសអាចក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុបដែលបោះបង់ចោលប្រព័ន្ធជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃពុធដោយក្លិបបាល់ទាត់កំពូលរបស់ប្រទេស។ ក្លិបចំនួន១៩បានបោះឆ្នោតប្រឆាំងនឹងការបន្តប្រើប្រាស់ VAR ខណៈពេលដែលក្លិបចំនួន១៣ បានបោះឆ្នោតឱ្យរក្សាវា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ Norsk Toppfotball ដែលជាអង្គការដែលតំណាងឱ្យក្លិបបាល់ទាត់ចំនួន៣២នៅក្នុងក្របខ័ណ្ឌកំពូលពីររបស់ប្រទេសន័រវេស។

ការសម្រេចចិត្តចុងក្រោយលើអនាគតរបស់ VAR នឹងធ្វើឡើងដោយសហព័ន្ធបាល់ទាត់ន័រវេសក្នុងខែមីនា។ លោក Cato Haug ប្រធានក្រុមហ៊ុន Norsk Topfotball បាននិយាយថា៖ យើងឃើញថាបច្ចេកវិទ្យាមានសក្តានុពល ប៉ុន្តែតាមរយៈការពិភាក្សានៅថ្ងៃនេះ និងការបោះឆ្នោតជាបន្តបន្ទាប់ យើងឃើញថាក្លិបរបស់យើងភាគច្រើនជឿថាកំណែបច្ចុប្បន្ននៃ VAR មិនដំណើរការល្អគ្រប់គ្រាន់ទេ។


អ្នកគាំទ្រន័រវេសបានរិះគន់ប្រព័ន្ធដោយនិយាយថាវាបំផ្លាញលំហូរពេលវេលានៃការប្រកួត។ ប្រទេសស៊ុយអែតដែលជាអ្នកជិតខាងបានបដិសេធមិនប្រីប្រាស់ប្រព័ន្ធ VAR ចំពេលមានការជំទាស់ស្រដៀងគ្នានេះ។
ទោះជាយ៉ាងណាក្តីនៅប្រទេសអង់គ្លេស ក្លឹបនៅ Premier League បានបោះឆ្នោតដើម្បីរក្សាប្រព័ន្ធនៅដើមឆ្នាំនេះ៕

ប្រភព៖ AP

ads