ខ្សែបម្រើការពារ N’Golo Kante របស់ Chelsea បានទម្លាយឲ្យដឹងថា រូបគេត្រូវបានក្លិបអាជីពជាច្រើនបដិសេធក្នុងការជ្រើសរើសរូបគេមកចូលរួមកាលគេនៅមានវ័យក្មេង។
កីឡាករសញ្ជាតិបារាំងខាងលើ បច្ចុប្បន្នមានវ័យ៣០ឆ្នាំ ចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាថ្នាលរបស់ JS Suresnes ចន្លោះឆ្នាំ ១៩៩៩-២០១០ មុនបន្តចូលរួមថ្នាលរបស់ Boulogna នៅឆ្នាំ ២០១០-២០១២។ រូបគេត្រូវបានតម្លើងមកកាន់ក្រុមឈុតធំក្នុងឆ្នាំ២០១២ និង បានផ្លាស់ទៅ Caen ឆ្នាំ២០១៥។ មកដល់កន្លែងដែលគេចាប់ផ្តើមសាងកិត្តិនាមក្នុងបាល់ទាត់ គឺ ឆ្នាំ២០១៥ ដែល Kante ផ្លាស់មកចូលរួមជាមួយ Leicester City ចំនួនមួយឆ្នាំ ក៏បន្តចូលរួមជាមួយ Chelsea រហូតដល់ពេលបច្ចុប្បន្ន។
Kante បាននិយាយថា៖
«កាលខ្ញុំនៅក្មេង កន្លែងហ្វឹកហាត់ និង ក្លិបបាល់ទាត់អាជីពជាច្រើន បានបដិសេធមិនទទួលខ្ញុំឡើយ។ ខ្ញុំមិនដែលចុះចាញ់ឡើយ និង បន្តជឿជាក់លើខ្លួនឯង ហើយ ក៏សូមអរគុណដល់ខ្លួនឯងដែលធ្វើឲ្យខ្លួនឯងមានថ្ងៃនេះ៕»