ទោះបីជាគ្រប់គ្នានៅ Old Trafford ជឿថា Garnacho មាន “សក្តានុពលដ៏ធំធេងក៏ដោយ Erik ten Hag ត្រូវបានគេនិយាយថាចង់ជៀសវាងការផ្តល់ឱ្យកីឡាករនូវកុងត្រា “លឿនពេក” ។
កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានបង្ហាញខ្លួនក្នុង 16 ប្រកួតសម្រាប់ Man United ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 2 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 5 ដង ខណៈដែលគាត់កំពុងសម្លឹងរកការបង្កើតខ្លួនគាត់ជាកីឡាករចូលលេងក្នុងជម្រើស១១នាក់ប្រចាំក្រុមឈុតធំ។