ព័ត៌មានកីឡាជាតិ
(English) កូនប្រុសរបស់វីរបុរសក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo គឺ Cristiano Ronaldo Jr មានសិទ្ធិលេងឱ្យប្រទេសចំនួនប្រាំផ្សេងគ្នា។ អតីតកីឡាករយុវជន Juventus U-15 មានឱកាសតំណាងឱ្យប្រទេស Cape Verde តាមរយៈជីដូនជីតារបស់គាត់។ កីឡាករវ័យ ១៤ ឆ្នាំរូបនេះបច្ចុប្បន្នលេងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាមួយឪពុករបស់គេក្នុងក្លិបយុវជន។ គាត់ស៊ុតបញ្ចូលទី១៧គ្រាប់សម្រាប់ក្រុម Al-Nassr U15 ត្រឹមតែពីរប្រកួតប៉ុណ្ណោះក្នុងរដូវកាល២០២៤-២៥។
យោងតាមសារព័ត៌មាន Punch អតីតកីឡាករ Manchester United U-15 មានសិទ្ធិតំណាងឱ្យ ប្រទេស Cape Verde តាមរយៈទំនាក់ទំនងគ្រួសារ។ ខ្សែបម្រើស្លាបវ័យក្មេងក៏អាចលេងឱ្យជម្រើសជាតិព័រទុយហ្គាល់តាមរយៈសញ្ជាតិរបស់ឪពុកគាត់ ខណៈដែលកំណើតរបស់គាត់នៅសហរដ្ឋអាមេរិកផ្តល់សិទ្ធិឱ្យគាត់ដោយស្វ័យប្រវត្តិសម្រាប់ក្រុមជម្រើសជាតិអាមេរិក។
បន្ថែមពីនេះទៀតដោយសារគាត់បានរស់នៅក្នុងប្រទេសអេស្ប៉ាញអស់រយៈពេល៣ ឆ្នាំក្នុងអំឡុងពេលឪពុករបស់គាត់នៅ Real Madrid ដូច្នេះ Ronaldo Jr. ក៏ជាបេក្ខភាពដ៏មានសក្តានុពលសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ។ដូចគ្នាដែរគាត់ក៏អាចលេងឲ្យក្រុមជម្រីសជាតិអង់គ្លេសបានផងដែរ ករណីដូចអេស្ប៉ាញ៕
ព័ត៌មានកីឡាអន្តរជាតិ
(English)
អ្នកចាំទី Alisson Becker បានត្រលប់មកកាន់ក្លិប Liverpool វិញហើយ បន្ទាប់ពីរងរបួស អំទ្បុងពេលការប្រកួតជម្រុះ World Cup តំបន់អាម៉េរិកឡាទីន ដែលក្រុមជម្រើសជាតិប្រេស៊ីល បានយកឈ្នះលើកូឡុំប៊ី ២-១ កាលពីថ្ងៃសុក្រទី២១ ខែមីនា ឆ្នាំ២០២៥។ Alisson Becker ដែលមានវ័យ ៣២ ឆ្នាំត្រូវបានផ្លាស់ប្តូរចេញនៅនាទី ៧៨ ក្រោយពីប៉ះទង្គិចគ្នាជាមួយនឹងអតីតខ្សែការពាររបស់ក្លិប Spurs គឺកីទ្បាករ Davinson Sanchez។ បញ្ហាខាងលើនេះបានធ្វើឱ្យ Alisson Becker បានត្រលប់ទៅកាន់ក្លិប Liverpool វិញ ដើម្បីធ្វើការពិនិត្យ និងព្យាបាល ដោយក្រុមគ្រូពេទ្យរបស់ក្លិប។
Alisson Becker នឹងខកខានជួយក្រុមជម្រើសជាតិ ពេលលេងទល់អាហ្សង់ទីន នៅរាត្រីថ្ងៃអង្គារ៍ សប្តាហ៍ក្រោយ ក៏ប៉ុន្តែក្លិប Liverpool សង្ឃឹមថារូបគេអាចចូលលេងវិញ ពេលចប់ភារកិច្ចក្នុងក្រុមជម្រើសជាតិ ដែលក្រុមត្រូវប៉ះ Everton នៅកីឡដ្ឋាន Anfield ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ខណៈដែលក្រុមរបស់រូបគេនៅ Premier League កំពុងតែនាំមុខ ១២ ពិន្ទុ និងនៅសល់ ៩ ប្រកួតទៀតក្នុងដៃ៕
ប្រភព៖ BBC
(English) Arsenal អាចនឹងទទួលបានពាន Premier League ចំនួនពីរប្រសិនបើតុលាការប្រកាសសាលក្រមសម្រេចឱ្យក្លិប Manchester City ចាញ់ក្តីក្នុងសំណុំរឿងបំពានច្បាប់ហិរញ្ញវត្ថុដែលត្រូវចោទប្រកាន់ចំនួន ១១៥ ករណី។ ក្រុមកាំភ្លើងធំបានជាប់ចំណាត់ថ្នាក់លេខ ២ សម្រាប់ពីររដូវកាលកន្លងមកនេះគឺ ២០២២-២៣និង២០២៣-២៤ ។ បើ Man City ចាញ់ក្តី Arsenal ត្រូវទទួលបានពាននេះវិញ។
ការប្រកាសសាលក្រមសំណុំររឿងចំនួន ១១៥ ករណីប្រឆាំងនឹងក្លិប Manchester City កំពុងរង់ចាំនៅ។ ជុំវិញនឹងបញ្ហានេះ Manchester City បានបដិសេធយ៉ាងខ្លាំងចំពោះទង្វើខុសឆ្គងណាមួយ ហើយបានសន្យាថានឹងប្រយុទ្ធប្រឆាំងទៅនឹងការចោទប្រកាន់អំពីការបំពានច្បាប់ហិរញ្ញវត្ថុរវាងឆ្នាំ២០០៩និង ២០១៨។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេត្រូវបានរកឃើញថាមានពិរុទ្ធមែននោះ វានឹងមានការពិន័យចំនួន២គឺហិរញ្ញវត្ថុនិងការពិន័យដ៏មានសក្តានុពលមួយពាក់ព័ន្ធនឹងការដកហូតយកពានត្រឡប់មកវិញ។ ក្នុងស្ថានភាពបែបនេះ ក្រុមដែលជាប់ចំណាត់ថ្នាក់លេខ២ទំនងជានឹងទទួលបានពាន។នេះមានន័យថាទាំង Manchester United និង Liverpool អាចត្រូវបានប្រគល់ពានរង្វាន់ចំនួនពីរសម្រាប់រយៈពេលដែលការចោទប្រកាន់ត្រូវបានអនុវត្ត៕
ប្រភព៖ Daily star
(English) កីឡាករអន្តរជាតិបារាំង N’Golo Kante ដែលធ្លាប់ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ២០១៨ បានត្រឡប់ទៅប្រទេសកំណើតរបស់គាត់វិញ និងបានវិនិយោគដ៏ធំនៅទីនោះ។ អតីតកីឡាករ Leicester City បច្ចុប្បន្នរកបានជាង ២៥ លានដុល្លារក្នុងមួយឆ្នាំនៅជាមួយក្លិបបាល់ទាត់ Al-Ittihad របស់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត។ បុរសវ័យ ៣៣ ឆ្នាំត្រូវបានឪពុកម្តាយរបស់គាត់ដាក់ឈ្មោះតាមព្រះចៅអធិរាជម៉ាលីដ៏អស្ចារ្យគឺ Ngolo Diarra នៃចក្រភព Bambara។
ម្ចាស់ជើងឯក UEFA Champions League កីឡាករ N’Golo Kante បានសាងសង់កន្លែងព្យាបាលដ៏ទំនើបតម្លៃ ៥ លានដុល្លារនៅទីក្រុង Bamako ប្រទេសម៉ាលី។ យោងតាមសារព័ត៌មាន Music Base Africa ការសាងសង់កន្លែងព្យាបាលដ៏ទំនើបនេះគឺជាគោលបំណងរបស់គាត់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកំណើត។គាត់បានសង្កត់ធ្ងន់ថា កន្លែងនេះនឹងផ្តោតលើសុខុមាលភាពរបស់កុមារ។ គួររំឭកថា Kante កើតនៅទីក្រុងប៉ារីសក្នុងឆ្នាំ១៩៩១ ជាមួយនឹងឪពុកចុងរបស់គាត់ធ្វើការជាអ្នកថ្មម៉ាប និងម្តាយរបស់គាត់ជាអ្នកសម្អាត៕
ប្រភព៖ Ligit.ng
(English) កំពូលកីឡាករបាល់ទាត់ដ៏ល្បី Erling Haaland បានបញ្ជាទិញរថយន្តក្នុងក្តីស្រមៃមួយគ្រឿងម៉ាក Bugatti ដ៏មិនគួរឱ្យជឿ ក្នុងតម្លៃជាង ៥ លានដុល្លារ។ ខ្សែប្រយុទ្ធក្រុម Manchester City ដែលទើបបានចុះកិច្ចសន្យារយៈពេលប្រាំបួនឆ្នាំកន្លះជាមួយនឹងតម្លៃជាង ២៥៩ លានដុល្លារកំពុងបានទិញរថយន្ត Bugatti Tourbillon យុគសម័យអវកាស។
រថយន្តនេះមានកម្លាំងសេះសាំង ១៨០០ និងម៉ាស៊ីនអគ្គិសនីហាយព្រីដ Hybrid V16 ធ្វើឱ្យរថយន្តទំនើបមានសន្ទុះដល់ទៅជិត ១០០ គីឡូម៉ែតក្នុងមួយម៉ោងក្នុងរយៈពេលត្រឹមតែពីរវិនាទីដ៏គួរឱ្យភ្ញាក់ផ្អើល និងស្ទុះទៅដល់ជិត ២០០ គីឡូម៉ែតក្នុងមួយម៉ោងនៅក្នុងរយៈពេលប្រាំវិនាទី។
តារាឆ្នើមវ័យ ២៤ ឆ្នាំបានចូលរួមជាមួយមហាសេដ្ឋីអ្នកប្រមូលរថយន្ត Ole Ertvaag ដើម្បីចាប់យករថយន្តTourbillons មួយគ្រឿងក្នុងចំណោម២៥០គ្រឿង ដែលត្រូវបានផលិតដោយក្រុមហ៊ុនល្បីរបស់អ៊ីតាលី។ រថយន្ត Bugatti ថ្មីរបស់ Erlings គ្រោងនឹងក្លាយទៅជាសមាជីកថ្មី ដែលរួមបញ្ចូលជាមួយរថយន្ត Rolls-Royce Cullinan រួចហើយ។ Mercedes AMG, Ferrari Monza SP2, Range Rover Sport និង Audi RS6 Avant Quattro ៕
ប្រភព៖ The Sun
(English) Chelsea បានឈានដល់កិច្ចព្រមព្រៀងនាំយកកីទ្បាករក្មេងៗចំនួន ២ នាក់ពី Sporting Lisbon គឺ Geovany Quenda និង Dário Essugo ក្នងតម្លៃផ្ទេរសរុប ៧៤,៤ លានផោន (៨១,១៥ លានដុល្លារ)។ នេះបើយោងតាមការបញ្ជាក់ពីក្លិបព័រទុយហ្គាល់ កាលពីថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥។
Sporting បាននិយាយថាក្លិប Premier League បានយល់ព្រមបង់ប្រាក់រហូតដល់ ៥២ លានអឺរ៉ូ រួមទាំងលក្ខខណ្ឌ សម្រាប់ Quenda ទើបតែមានវ័យ ១៧ ឆ្នាំ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Manchester United បន្ទាប់ពីរូបគេធ្លាប់លេងស្ថិតនៅក្រោមការដឹកនាំរបស់លោក Ruben Amorim នៅ Sporting។ ខណៈដែលកីទ្បាករកូនកាត់ហ្គីណេ-ប៊ីសា ដែលនឹងឈានចូលវ័យ ១៨ ឆ្នាំក្នុងខែមេសាឆ្នាំនេះចូលរួមជាមួយ Chelsea នៅឆ្នាំ ២០២៦។
ដោយទ្បែក សម្រាប់ខ្សែបម្រើ Dario Essugo មានវ័យ ២០ឆ្នាំ បច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លិប Las Palmas នៃលីគ La Liga និងមកកាន់ Chelsea នៅរដូវក្តៅក្នុងនាមកីឡាករដែលត្រូវបានក្លិបយក្សអង់គ្លេសនេះចំណាយប្រមាណ ២២២លានអឺរ៉ូ។ គួរបញ្ជាក់ថា កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះក៏បានក្លាយជាកីឡាករក្មេងជាងគេរបស់ Sporting ដោយបានបង្ហាញខ្លួនជាអាជីពដំបូងរបស់រូបគេនៅឆ្នាំ ២០២១ នៅអាយុ ១៦ ឆ្នាំផងដែរ៕
ប្រភព៖ Reuters
(English) ខ្សែបម្រើ Ryan Gravenberch របស់ក្លិប Liverpool បានសម្រេចចិត្តដកខ្លួនចេញពីក្រុមជម្រើសជាតិហុល្លង់ សម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ នៃពានរង្វាន់ National League ជាមួយនឹងអេស្ប៉ាញ ដោយសារបញ្ហារបួស។ Ryan Gravenberch ដែលមានវ័យ ២២ ឆ្នាំបានបញ្ហារបួស អំទ្បុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ដែលក្រុមបានចាញ់ Newcastle United នៅឯពហុកីទ្បដ្ឋានជាតិអង់គ្លេស Wembley កាលពីថ្ងៃអាទិត្យ។
គ្រូបង្វឹកសញ្ជាតិហុល្លង់លោក Ronald Koeman បានជ្រើសរើសប្រឆាំងនឹងការហៅអ្នកជំនួសសម្រាប់ការប្រកួតនៅអេស្ប៉ាញដែលធ្វើឡើងនៅទីក្រុង Rotterdam នៅថ្ងៃព្រហស្បតិ៍ និងបន្ទាប់មក Valencia នៅថ្ងៃអាទិត្យ។ របួសនេះមានន័យថា Gravenberch ដែលបានបង្ហាញខ្លួន ៤១ ប្រកួតឱ្យ Liverpool ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ អាចជាការសង្ស័យសម្រាប់ការប្រកួតបន្ទាប់របស់ហង្សក្រហម គឺការប្រកួត Merseyside Derby នៅផ្ទះជាមួយ Everton នៅថ្ងៃទី ២ ខែមេសា៕
(English) ខ្សែបម្រើ Christian Eriksen របស់ក្លិបបិសាចក្រហម Manchester United បាននិយាយថា៖ រូបគេនឹងចាកចេញពីក្លិបនៅចុងបញ្ចប់រដូវកាលនេះ ហើយរូបគេក៏មិនទាន់ត្រលប់ទៅលេងក្លិបនៅដាណឺម៉ាកវិញទ្បើយ។ កីទ្បាករសញ្ជាតិដាណឺម៉ាកវ័យ ៣៣ ឆ្នាំរូបនេះដែលបានចូលរួមជាមួយនឹង United ឆ្នាំ២០២២ អាចនឹងចាកចេញពីក្លិបក្នុងលក្ខខណ្ឌគ្មានតម្លៃខ្លួនម្តងទៀត នៅពេលកិច្ចសន្យារបស់រូបគេអស់សុពលភាពនៅចុងបញ្ចប់រដូវកាលនេះ។
Eriksen បានបង្ហាញខ្លួន ១៤ លើករាល់ការប្រកួតរបស់ United ក្រោមការដឹកនាំរបស់លោក Ruben Amorim ដែលចូលកាន់តំណែងជាគ្រូបង្វឹកក្នុងខែវិច្ឆិកាឆ្នាំមុន។ ទោះបីជាយ៉ាងណា រូបគេបានលេង ២ ប្រកួតចុងក្រោយឱ្យ United ពេលលេងទល់នឹង Arsenal និង Leicester City ។ គួរបញ្ជាក់ថា ខ្សែបម្រើរូបនេះបានចំណាយពេលលេងនៅក្លិបធំៗនៅក្រៅប្រទេសជាច្រើនដូចជា Ajax, Tottenham Hotspur, Inter Milan និង Brentford។ ទោះបីជាយ៉ាងណា រូបគេបាននិយាយថា មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ប្តូរអាជីពរបស់ខ្លួនត្រឡប់មកប្រទេសកំណើតវិញនៅឡើយទេ៕
ប្រភព៖ EPSN
(English) Cristiano Ronaldo គឺជាកីឡាករតែម្នាក់គត់ដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិបានច្រីនជាងគេបង្អស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Givemesport.com ។ ប្រភពព័ត៌មានខាងលើដដែលបានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានចូលប្រឡូកនៅលើឆាកអន្តរជាតិ តាំងពីថ្ងៃទី ២០សីហា ២០០៣ រហូតមកដល់បច្ចុប្បន្នុ ជាមួយនឹងការបង្ហាញខ្លួនសរុបចំនួន ២១៧ បំបែកកំណត់ត្រាចាស់របស់កីឡាករគុយវ៉ែត Bader Al-Mutawa ដែលបង្ហាញវត្តមានសរុបបានចំនួន ១៩៧ដងក្នុងខែមីនា ឆ្នាំ២០២៣ ជាប់ចំណាត់ថ្នាក់ទី២។
ការបង្ហាញខ្លួនចុងក្រោយរបស់ Ronaldo គឺនៅថ្ងៃទី១៥ វិច្ឆិកា ២០២៤ ខណៈកីឡាកររូបនេះគ្មានតម្រុយចង់ចូលនិវត្តន៍តែចង់រកឱ្យបាន ១០០០ គ្រាប់។ Ronaldo មកទល់ពេលនេះស៊ុតបាន ៩២៨ គ្រាប់។ ចំណែកឯកីឡាករ Soh Chin Ann របស់ប្រទេសម៉ាឡេស៊ីឈរលំដាប់លេខ ៣ បង្ហាញខ្លនបាន ១៩៥ ដងនាំមុខខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលមានចំនួន ១៩១ ដង៕
ប្រភព៖ Givemesport.com