ព័ត៌មានកីឡាអន្តរជាតិ
Erik ten Hag នឹងប្រឈមមុខនឹងការកាត់បន្ថយប្រាក់បៀវត្សរ៍ 25% នៅរដូវកាលក្រោយ ប្រសិនបើគាត់រក្សាតំណែងរបស់គាត់ជាអ្នកគ្រប់គ្រង Manchester United នេះបើយោងតាម ESPN FC ។
នេះគឺដោយសារតែបិសាចក្រហមទំនងជាបរាជ័យក្នុងការទទួលបានកៅអីពាន Champions League បន្ទាប់ពីមិនអាចទទួលបានកៅអី Top 4 ក្នុង Premier League នៅរដូវកាលនេះ។
គ្រូបង្វឹកសញ្ជាតិហូឡង់ទទួលបានប្រាក់បៀវត្សរ៍ប្រហែល 9 លានផោនក្នុងមួយឆ្នាំកំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងខណៈដែលក្រុមឈរនៅចំណាត់ថ្នាក់លេខ 7 ក្នុងតារាង។
ទោះបីជាបានឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ក៏ដោយ របៀបដែល Man United ដួលជាមួយក្រុម Coventry City បានបន្ថែមទៅការត្រួតពិនិត្យលើ Ten Hag ។
យោងតាមសារព័ត៌មានអាល្លឺម៉ង់ Kicker ដែលជាប្រភពអាចទុកចិត្តបាន Manchester United បានផ្តួចផ្តើមទំនាក់ទំនងជាមួយគ្រូបង្វឹក FC Bayern Munich លោក Thomas Tuchel ។
អ្នកតំណាងរបស់ក្រុមបិសាចក្រហម Man Utd ត្រូវបានគេរាយការណ៍ថាបានចាប់ផ្តើមពិភាក្សាជាមួយលោក Tuchel មកជំនួសតំណែងលោក Erik ten Hag ។ រដូវកាលរបស់ Man United កាន់តែអាក្រក់ទៅៗ បន្ទាប់ពីពួកគេបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ FA Cup បន្ទាប់ពីនាំមុខ 3-0 ទល់នឹង Coventry City ហើយឱ្យគូប្រកួតស៊ុតតាមស្មើ និងអូសបន្លាយដល់ការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី។
Tuchel នឹងចាកចេញពី Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយត្រូវបានគេរាយការណ៍ថាមានបំណងចង់ត្រលប់ទៅ Premier League វិញ។
គាត់ធ្លាប់បានឈ្នះ Champions League ក្នុងរដូវកាលដំបូងជាមួយ Chelsea ហើយប្រធានក្លិបថ្មីរបស់ Man Utd លោក Sir Jim Ratcliffe បានកើតសរសើរពីយុទ្ធសាស្រ្តដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះផងដែរ។
អញ្ចឹងក៏ដោយ! រដូវកាលនេះ Man Utd អាចនឹងមិនមានកៅអីលេងពាន Champions League ទេ ដូច្នោះហើយ ការមកដល់របស់លោក Tuchel ក៏មិនអាចជួយអ្វីបានដែរ ក្រៅពីប្រកួតប្រជែងពានក្នុងស្រុកនៅរដូវកាលក្រោយ៕
ព័ត៌មានកីឡាជាតិ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសថា ការប្រកួតជម្រើសជើងឯក ខេមបូឌានលីគយុវជន អាយុក្រោម១៦ឆ្នាំ និង១៩ឆ្នាំ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នេះតទៅ ដោយមានសមាគម/ក្លិបបាល់ទាត់ចំនួន១១ សរុបចំនួន២០ក្រុម ចូលរួមប្រកួតប្រជែងក្នុងការប្រកួត។
ជម្រើសជើងឯកនេះ រួមមានក្រុមយុវជនអាយុក្រោម១៦ឆ្នាំ និង១៩ឆ្នាំ មកពីក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្លិបបាល់ទាត់បឹងកេត ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក្លិបបាល់ទាត់ព្រខ័នរាជស្វាយរៀង ហ្វូតបលក្លិប ឯ.ក ក្លិបបាល់ទាត់ភ្នំពេញក្រោន សមាគមកីឡាបាល់ទាត់ ខ.ភ.ម ក្លិបបាល់ទាត់វិសាខា សាលាតម្រង់ទិសរាជធានីភ្នំពេញ រួមជាមួយក្រុមយុវជន អាយុក្រោម១៦ឆ្នាំ របស់សមាគមក្លិបបាល់ទាត់សៀមរាប យូណាយធីត និងក្រុមយុវជនអាយុក្រោម១៦ឆ្នាំ របស់សាលាកីឡាបាល់ទាត់ជាតិ។
ការប្រកួតត្រូវបែងចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយត្រូវធ្វើការប្រកួត តាមរូបមន្ត លីគពីរជុំ (ម្ចាស់ផ្ទះ និងភ្ញៀវ) និងដំណាក់កាលទីពីរ បន្ទាប់ពីបញ្ចប់ការប្រកួតលីគពីរជុំ ក្រុមដែលមាន ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន០៣ប្រកួតបន្ថែមទៀត ដើម្បីជ្រើសយក០១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯក។ សូមបញ្ជាក់ផងដែរថា ការប្រកួតទាំងពីរកម្មវិធីខាងលើនេះ មានចំនួនសរុប ១៨៦ប្រកួត ដែលមានរយៈពេល ០៦ខែ។
Zinedine Zidane បានឈប់សម្រាកពីការងារតាំងពីចាកចេញពី Real Madrid ជាអ្នកចាត់ការជាលើកទីពីរក្នុងឆ្នាំ 2021។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់ការងារគ្រូបង្វឹកជាមួយនឹងក្លិប Bayern Munich ដែលត្រូវបានចាត់ទុកថាជាគោលដៅបន្ទាប់ដ៏មានសក្តានុពលរបស់គាត់។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នៅក្នុងប្រទេសបារាំងបានអះអាងថា Zidane នឹងមានបំណងចង់ផ្លាស់ទៅ Man United ជាង Bayern បើទោះបីជាគាត់បានបដិសេធ ការធ្វើការនៅក្នុងក្របខ័ណ្ឌ Premier League នាពេលកន្លងមកក៏ដោយ។
តំណែងរបស់ Erik ten Hag នៅ Old Trafford ត្រូវបានគេជឿថាស្ថិតនៅក្រោមការគំរាមកំហែងដោយសារតែគាត់ដឹកនាំមិននឹងនរ ម្ដងលិចម្ដងអណ្ដែត មិនច្បាស់លាស់ ។ គ្រូបង្វឹកសញ្ជាតិហូឡង់អាចចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈដែលគ្រូបង្វឹកសញ្ជាតិបារាំងលោក Zidane ជាអ្នកមកអង្គុយកៅអីគ្រូបង្វឹកជំនួសដ៏មានសក្តានុពល។
ព័ត៌មានកីឡាអាស៊ី
AFF សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ថ្ងៃនេះបានប្រកាសថា Shopee ជាដៃគូសហការឧបត្ថម្គ សម្រាប់ពាន ASEAN Club Championship ដែលនឹងដាក់ឈ្មោះថា Shopee Cup™️។
ភាពជាដៃគូនេះត្រូវបានបញ្ជាក់ដោយដៃគូពាណិជ្ជកម្មផ្តាច់មុខរបស់ AFF គឺ SPORTFIVE ហើយក៏រួមបញ្ចូល Shopee ក្លាយជាដៃគូបច្ចុប្បន្ននៃការប្រកួតជើងឯកអាស៊ានសំខាន់ៗផ្សេងទៀតរបស់ AFF ផងដែរ។
Shopee Cup នឹងមានក្លិបឈានមុខគេចំនួន 14 របស់អាស៊ានចូលរួមដែលសរុបចំនួន 40 ប្រកួតចាប់ពីថ្ងៃទី 17 ខែកក្កដា និងដំណើរការរហូតដល់ថ្ងៃទី 21 ខែឧសភា ឆ្នាំ 2025។
ពានរង្វាន់នេះនឹងមានក្រុមជើងឯករបស់លីគក្នុងប្រទេសនីមួយនៅអាស៊ានដែលត្រូវបានកំណត់ ឬក្រុមរងជើង ឯកលីគរបស់ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម (មួយប្រទេសយក២ក្រុម) និងហ្វីលីពីន និងសិង្ហបុរី (យកមួយក្រុម)។ ក្រុមជើងឯកលីគប្រ៊ុយណេ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា នឹង ប្រជែងយក ២ កន្លែងដែលនៅសល់ក្នុងវគ្គ Playoff។
អស់រយៈពេលជាច្រើនខែ ប្រព័ន្ធផ្សព្វផ្សាយមានការភ្ញាក់ផ្អើលជាមួយនឹងការរំពឹងទុកថា Kylian Mbappe បានចុះកិច្ចសន្យាជាមួយ Real Madrid រួចហើយ ហើយនឹងចូលរួមជាមួយក្រុមរបស់ពួកគេនៅរដូវក្តៅ។ សូម្បីតែប្រធាន La Liga ហាក់ដូចជាជឿជាក់ថាកិច្ចព្រមព្រៀងនេះត្រូវបានសម្រេច ប៉ុន្តែទាំងក្លិប និងកីឡាករមិនបានបញ្ជាក់ពីរឿងនេះនៅឡើយទេ។
កីឡាករសញ្ជាតិបារាំងរូបនេះបានបង្ហើបថា គាត់នឹងបង្ហាញពីការសម្រេចចិត្តចុងក្រោយរបស់គាត់អំពីអនាគតរបស់គាត់មុនពេលការប្រកួត Euros ដែលនឹងចាប់ផ្តើមនៅក្នុងខែមិថុនា។ ប៉ុន្តែអ្វីដែលរារាំងការប្រកាសជាផ្លូវការមួយនេះ? អតីតកីឡាករ PSG ដែលបានក្លាយអ្នកវិភាគបាល់ទាត់ លោក Jerome Rothen ផ្តល់ចម្លើយសមហេតុផល។
«Mbappe នឹងចុះកុងត្រាជាមួយ Real Madrid ។ គាត់នឹងប្រកាសវាមុនពេល Euros នៅពេលដែល Paris Saint-Germain ឬ Real Madrid ត្រូវបានកាត់ចេញពី Champions League» ។ «ដរាបណាមានលទ្ធភាពនៃជំនួបទល់មុខគ្នារវាង Paris Saint-Germain និង Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ នោះនឹងមិនមានសេចក្តីថ្លែងការណ៍ណាមួយត្រូវបានធ្វើឡើងនោះទេ»។
ប៉ូលីស Greater Manchester បានចាប់ខ្លួនបុគ្គលម្នាក់ ជាការឆ្លើយតបទៅនឹងការស្រែកច្រៀងដែលទាក់ទងនឹង សោកនាដកម្មក្នុងអំឡុងពេលការប្រកួត FA Cup កាលពីថ្ងៃអាទិត្យនៅ Old Trafford ។
ពេញមួយការប្រកួតនេះ អ្នកគាំទ្រក្រុម Manchester United មួយចំនួនត្រូវបានគេឮការច្រៀងបទអសុរោះ ដែលសំដៅទៅលើសោកនាដកម្ម Hillsborough និង Heysel (សោកនាដកម្ម រត់ជាន់គ្នាក្នុងកីឡដ្ឋានរបស់អ្នកគាំទ្រ Liverpool និង Juventus កាលពីឆ្នាំ ១៩៨៥)។
កាលពីថ្ងៃច័ន្ទ GMP បានបញ្ជាក់អំពីចំណាត់ការប្រឆាំងនឹងការស្រែកច្រៀង ដែលរួមបញ្ចូលឃ្លាដូចជា ‘ជនរងគ្រោះជានិច្ច, វាមិនមែនជាកំហុសរបស់អ្នកទេ’ និង ‘ឃាតករ’…ជាដើម។
អ្នកនាំពាក្យប៉ូលិសបាននិយាយថា៖«ឧប្បត្តិហេតុនេះបានហួសបន្ទាត់ក្រហមហើយ ហើយយើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ Man United និង Liverpool ដើម្បីកំណត់អត្តសញ្ញាណនរណាម្នាក់ដែលទទួលខុសត្រូវ»។
គ្រោះមហន្តរាយនៅពហុកីឡដ្ឋាន Heysel គឺជាគ្រោះមហន្តរាយនៃហ្វូងមនុស្សរត់ជាន់គ្នា ដែលបានកើតឡើងនៅថ្ងៃទី 29 ខែឧសភា ឆ្នាំ 1985 នៅពេលដែលអ្នកគាំទ្រក្រុម Juventus ភាគច្រើនដែលរត់គេចពីការរំលោភបំពានហើយអ្នកគាំទ្រ Liverpool ត្រូវបានសង្កត់ទៅលើជញ្ជាំងដែលដួលរលំនៅក្នុងកីឡដ្ឋាន Heysel ក្នុងទីក្រុង Brussels ប្រទេសបែលហ្សិក មុនពេលចាប់ផ្តើមការប្រកួតពានរង្វាន់អឺរ៉ុបឆ្នាំ 1985 វគ្គផ្តាច់ព្រ័ត្ររវាង ក្លិបអ៊ីតាលី និងអង់គ្លេស។
ប្រធានក្លិប Real Madrid លោក Florentino Perez ត្រូវបានគេរាយការណ៍ថាជាអ្នកកោតសរសើរទេពកោសល្យរបស់ Alejandro Garnacho ហើយចូលចិត្តអ្វីដែលគាត់បានឃើញពី Man United ។
យោងតាម Defensa Central ដែលជាសារព័ត៌មានទំនោរអ្នកខាងក្លិប Real Madrid ប្រធានក្លិបអធិរាជសមួយនេះ មានបំណងរៀបចំកិច្ចប្រជុំផ្ទាល់ខ្លួនជាមួយខ្សែបម្រើស្លាបអាហ្សង់ទីននៅខែមេសា។ Real Madrid នឹងធ្វើដំណើរទៅកាន់ទីក្រុង Manchester ដើម្បីជួប Man City នៅថ្ងៃទី 17 ខែមេសា ក្នុងការប្រកួតជើងទីពីរនៃការប្រកួត UEFA Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រ ហើយ Perez ទំនងជានឹងទៅជាមួយក្រុមកីឡាករផងដែរ។
គាត់ក៏ចង់ជួបជាមួយ Garnacho ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ហើយសង្ឃឹមថានឹងបញ្ចុះបញ្ចូលខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Man United ម្នាក់ឱ្យចូលរួមជាមួយ Real Madrid នាពេលខាងមុខនេះ។ ក្រុម La Liga បានចាប់អារម្មណ៍លើកីឡាករវ័យ 18 ឆ្នាំអស់រយៈពេលប៉ុន្មានឆ្នាំហើយ ដោយបានតាមដានគាត់តាមរយៈប្រព័ន្ធយុវជនថ្នាលក្នុងប្រទេសអេស្ប៉ាញ មុនពេលតំឡើងមកឈុតធំក្នុយងកីឡដ្ឋាន Old Trafford ។
យ៉ាងណាមិញ Man United គ្មានហេតុផលត្រូវរងការគំរាមកំហែងនេះនោះទេ ដោយសារតែ Garnacho ទើបតែបានចុះកុងត្រារយៈពេលវែងថ្មីជាមួយក្លិប។ គាត់បានចុះកិច្ចសន្យារយៈពេលប្រាំឆ្នាំជាមួយបិសាចក្រហមនៅឆ្នាំ 2023 ដែលនឹងរក្សាគាត់ឱ្យជាប់ជាមួយក្លិបរហូតដល់ខែមិថុនា ឆ្នាំ 2028។
ជាងនេះទៅទៀត Garnacho ពេលនេះមិនបានផ្តល់ការចង្អុលបង្ហាញណាមួយថាគាត់ចង់ចាកចេញពី Man United ហើយសប្បាយចិត្តខ្លាំងណាស់ជាមួយនឹងស្ថានភាពបច្ចុប្បន្ននេះ។
យោងតាម Marca ដែលជាប្រភពលំដាប់ថ្នាក់លេខមួយរបស់អេស្ប៉ាញ Barcelona និង Getafe លែងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Mason Greenwood បន្ទាប់ពី Manchester United បានដាក់តម្លៃខ្លួន 50 លានអឺរ៉ូ។
Greenwood វ័យ 22 ឆ្នាំបានរីករាយជាមួួនិងគុណផលលេងរបស់ខ្លួន ក្នុងការខ្ចីជើងនៅ Getafe ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់ និង assist ៥លើកទៀតរហូតមកដល់ពេលនេះ។ នោះនាំឱ្យ Getafe ចង់បានគាត់ជាអចិន្ត្រៃយ៍ ខណៈពេលដែល Barca ក៏កំពុងតាមដានកីឡាករអង់គ្លេសរូបនេះផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះក្លិបទាំងពីរត្រូវបានគេរាយការណ៍ថាបានបិទចំណាប់អារម្មណ៍ ដោយសារការទាមទាររបស់ Man United ដែលពួកគេជឿថាមានតម្លៃថ្លៃខ្លាំង។
Greenwood បានស៊ូទ្រាំនឹងការចាកចេញដ៏លំបាកពី Old Trafford បន្ទាប់ពីត្រូវបានទម្លាក់ចេញពីក្រុម ដោយសារការចោទប្រកាន់ពីបទរំលោភ និងបង្ខំដៃគូរបស់គាត់។ អនាគតរបស់គាត់នៅតែមិនប្រាកដប្រជា ខណៈដែលគាត់កំពុងធ្វើបានល្អនៅ La Liga។