ព័ត៌មានកីឡាជាតិ
ក្រុមបាល់ទះនារីឥណ្ឌូណេស៊ីមានគោលដៅដណ្ដើមយកមេដាយប្រាក់នៅស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា។ ដើម្បីសម្រេចមហិច្ឆតានេះ ក្រុមបាល់ទះនារីឥណ្ឌូណេស៊ីត្រូវតែធ្វើឱ្យអស់ពីសមត្ថភាព។
ឥណ្ឌូណេស៊ីស្ថិតក្នុងពូល A ជាមួយថៃ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី សម្រាប់កីឡាបាល់ទះនារីស៊ីហ្គេម ឆ្នាំ២០២៣។ ពូល B មាន វៀតណាម សិង្ហបុរី ហ្វីលីពីន និងកម្ពុជា។
ទោះបីជាពួកគេស្ថិតក្នុងក្រុមខ្លាំងក៏ដោយ ក៏ក្រុមបាល់ទះនារីឥណ្ឌូនេស៊ីមានសុទិដ្ឋិនិយមថា ពួកគេនឹងអាចសម្រេចបាននូវគោលដៅឈ្នះមេដាយប្រាក់។ បើតាមដឹង ឥណ្ឌូណេស៊ីនឹងទទួលបានលទ្ធផលល្អជាងស៊ីហ្គេមឆ្នាំ ២០២១ ពោលគឺមេដាយសំរឹទ្ធ។
លោក Alim Suseno គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទះនារីឥណ្ឌូនេស៊ី បាននិយាយក្រោយការចាកចេញរបស់ក្រុមជម្រើសជាតិនៅកីឡាបាល់ទះ Padepokan General Police ថា ៖ «បើនិយាយពីការប្រកួត ក្រុមរបស់យើងនឹងទល់នឹងថៃ ។ អ្នកដឹងទេថាថៃបានចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ»។
លោកបានបន្តទៀតថា៖«គោលទីពីរគឺប្រទេសវៀតណាម។ ប្រសិនបើយើងចង់បានប្រាក់ យើងត្រូវប្រឹងឱ្យអស់នៅពេលយើងជួបក្រុមកំពូលទាំងបួន»។
យោងតាមលោក Alim Suseno បានឲ្យដឹងថា ក្នុងមួយពូលជាមួយថៃ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ឥណ្ឌូណេស៊ី ត្រូវតែឈ្នះពីរប្រកួត។ ជ័យជម្នះនេះត្រូវសម្រេចបានពេលប៉ះមីយ៉ាន់ម៉ា និងម៉ាឡេស៊ី។
លោក Alim Suseno បាននិយាយថា៖«ដូច្នេះយើងត្រូវយកឈ្នះពីរប្រកួតដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ហើយយើងនឹងអាចជួបវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»។
មុនការប្រកួតបើកឆាកនៃការប្រកួតកីឡាបាល់ទាត់បុរសស៊ីហ្គេមលើកទី៣២ពូល B គ្រូបង្វឹកជម្រើសជាតិវៀតណាមលោក Troussier បានបញ្ជាក់ថា កូនក្រុមសរបស់លោកនឹងបង្ហាញលទ្ធផលល្អ នៃការរៀបចំរយៈពេល២ខែ ពោលគឺធ្វើការប្រកួតបាល់ទាត់ឱ្យបានល្អបំផុត។
ក្រុម U22 វៀតណាម នឹងត្រូវប៉ះ U22 ឡាវ ក្នុងការប្រកួតដំបូងក្នុងពូល B ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកីឡដ្ឋាន Prince Stadium វេលាម៉ោង៧និង០០នាទីថ្ងៃទី 30 មេសា។ ក្រុមការពារតំណែងជើងឯក ត្រូវបានគេវាយតម្លៃខ្ពស់ជាងគូប្រកួត “អ្នកជិតខាង” ប៉ុន្តែគ្រូបង្វឹក Troussier ក៏ព្យាករណ៍ផងដែរ នេះជាការប្រកួតដ៏លំបាកសម្រាប់កីឡាកររបស់គាត់។
ក្នុងសន្និសីទសារព័ត៌មាន នាវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែមេសា មេដឹកនាំយោធាបារាំងវ័យ៦៨ឆ្នាំរូបនេះ បាននិយាយថា៖«គុណភាព និងកម្រិតនឹងត្រូវបានបង្ហាញនៅលើទីលាន មិនមែនវាយតម្លៃដោយតំណែងនៅលើចំណាត់ថ្នាក់ FIFA នោះទេ ក្រុមទាំងអស់មានមហិច្ឆតា មានគុណសម្បត្តិខុសៗគ្នា និងគុណវិបត្តិផងដែរ។ យើងបានរៀបចំយ៉ាងល្អសម្រាប់ការប្រកួត។ កីឡាករ U22 វៀតណាមក៏បានសិក្សា និងវិភាគកីឡាករ និងត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតផងដែរ»។
ជាមួយគ្នានេះដែរ គ្រូបង្វឹកក្រុម U22 ឡាវ បាននិយាយថា លោកបានសិក្សាយ៉ាងល្អិតល្អន់ពីការលេងរបស់ U22 វៀតណាម ហើយទំនងជានឹងជំរុញក្រុមឱ្យដាក់សម្ពាធខ្លាំងចាប់ពីនាទីដំបូងតទៅ។ តែយ៉ាងណា! នេះនឹងជាឱកាសមួយសម្រាប់កូនក្រុមរបស់លោក Troussier ក្នុងការកេងចំណេញដោយការវាយបកយ៉ាងឆាប់រហ័សដើម្បីរកគ្រាប់បាល់ និងបង្កើតការលើកទឹកចិត្តក្នុងការធ្វើដំណើររបស់ពួកគេដើម្បីការពារមេដាយមាសស៊ីហ្គេមក្នុងអំឡុងពេលនេះ។
«ពួកយើងបានហ្វឹកហាត់រយៈពេល 2 ខែ ដោយរៀបចំសម្រាប់ការប្រកួត ហើយមិនអាចរង់ចាំក្នុងការបង្ហាញបាល់ទាត់ដ៏ស្រស់ស្អាត និងមានប្រសិទ្ធភាពនោះទេ។ នេះក៏ជាលទ្ធផលនៃរយៈពេលហ្វឹកហាត់របស់ក្រុមទាំងមូលផងដែរ។»
ក្នុងសន្និសីទកាសែតក្រោយការប្រកួតកាលពីយប់មិញ! គ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Ryu Hirose និងជូ ស៊ិនទិ បានចូលរួមឆ្លើយឆ្លងសំណួរជាមួយអ្នកសារព័ត៏មាន។
ក្នុងសំណួរជាច្រើន មានអ្នកកាសែតវៀតណាមម្នាក់បានសួរទៅគ្រួបង្វឹកជម្រើសជាតិកម្ពុជាថា តើលោកគិតថាប្រទេសមួយណានឹងឈ្នះជើងឯក (មេដាយមាស) ក្នុងវិញ្ញាសាបាល់ទាត់នេះ? ហើយគ្រូបង្វឹកសញ្ជាតិជប៉ុនបានឆ្លើយយ៉ាងខ្លីដោយមានទំនុកចិត្តខ្ពស់បែបនេះ៖« ក្រុមរបស់ខ្ញុំ! ក្រុមកម្ពុជានឹងឈ្នះជើងឯក»។
លើសពីនេះលោកក៏បាននិយាយពីផ្លាស់ប្ដូរយុទ្ធសាស្រ្តនៃការប្រកួតផងដែរថា៖«យើងនឹងពិនិត្យមើលតាមស្ថានភាពជាក់ស្ដែង។ យើងនឹងប្រែប្រួលតាមកាលៈទេសៈ នៃការប្រកួត គូប្រកួតដែលត្រូវជួប។ សម្រាប់លទ្ធផលយប់នេះ(យប់មិញ) ខ្ញុំពិតជាពេញចិត្ត តែយើងនៅតែមានចំណុចខ្វះខាតមួយចំនួនដែលត្រូវកែលម្អ»។
ការប្រកួតទី២ កម្ពុជានឹងត្រូវជួបក្រុម U22 ហ្វីលីពីននៅវេលាម៉ោង៧និង០០នាទីយប់ថ្ងៃទី០២ ខែឧសភាឆ្នាំ២០២២ នៅពហុកីឡដ្ឋានអូឡាំពិកដដែល៕
បន្ទាប់ពី កែវ សុខផេងបានផ្ញើសារជូនពរ និងលើកទឹកចិត្តកីឡាករក្រុមជម្រើសជាតិ U22 កម្ពុជា កាលពីថ្ងៃមិញ ពេលរៀមច្បងម្នាក់ទៀតគឺ ចាន់ វឌ្ឍនាកា បានបង្ហាញក្ដីជៀជាក់លើសិស្សប្អូន ហើយកីឡាកររូបនេះគិតថា ឈ្នះការប្រកួតដំបូងជារឿងល្អ។
ក្នុងវេបសាយ B8 SPORT ខ្សែប្រយុទ្ធបឹងកេតនិយាយបែបនេះ៖«ខ្ញុំជឿថាពួកគាត់នឹងអាចសាងប្រវត្តិសាស្រ្តបានសម្រាប់វិញ្ញាសារបាល់ទាត់ក្នុងព្រឹត្តិការណ៍នេះ។ យប់នេះខ្ញុំជឿថាពួកគាត់នឹងលេងបានល្អ ការឈ្នះប្រកួតដំបូងជារឿងល្អ ក្នុងការបង្កើនទឹកចិត្តនៅប្រកួតក្រោយៗរបស់ពួកគាត់»។
ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបក្រុមទីម័រខាងកើតនៅវេលាម៉ោង៧និង០០នាទីយប់នៅពហុកីឡដ្ឋានជាតិ ខណៈការប្រកួតនៅវេលាម៉ោង៤និង០០នាទីជំនួបរវាងឥណ្ឌូណេស៊ីនិងទីម័រខាងកើត៕
ក្រុមជម្រើសជាតិកម្ពុជា U22 នឹងត្រូវលេងតទល់ជម្រើសជាតិទីម័រខាងកើតក្នុងការប្រកួតបើកឆាកវិញ្ញាសាបាល់ទាត់បុរសនៅយប់នេះនៅពហុកីឡដ្ឋានអូឡាំពិកកម្ពុជា ខណៈរៀមច្បង កែវ សុខផេងបានផ្ញើសារលកទឹកចិត្តនិងផ្ដាំផ្ញើដល់សិស្សប្អូនដែលកំពុងបំពេញភារកិច្ចនៅស៊ីហ្គេម។
សុខផេងថ្លែងបែបនេះ៖ «សម្រាប់ការប្រកួតនៅថ្ងៃនេះ រវាងកម្ពុជានិងទីម័រខាងកើត ក្នុងនាមខ្ញុំជារៀមច្បង ហើយក៏ធ្លាប់មានបទពិសោធលេងក្នុងស៊ីហ្គេមជាច្រើនលើក ពិសេសក្នុងឆ្នាំ២០១៩ ដែលបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្រ្ត ជូនពរឱ្យក្រុមជម្រើសជាតិលេងដោយសាមគ្គីគ្នា លេងជាក្រុម និងទទួលបានជ័យជម្នះនៅយប់នេះ»។
ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងឲ្យដឹងថា កម្ពុជាគ្រោងចំណាយ ១១៨លានដុល្លារ សម្រាប់ការរៀបចំស៊ីហ្គេម ខណៈដែលការចំណាយនេះ មិនទាន់គិតដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅឡើយ។
នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ សម្តេចពិជ័យសេនា ទៀ បាញ់ បានឲ្យដឹងថា៖ «សូមបញ្ជាក់ឡើងវិញបន្តិចដែរ ចាប់តាំងពីបង្កើតគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមក្តីនិងអាស៊ានប៉ារ៉ាហ្គេមក្តី ការចំណាយបានរុញមក CAMSOCចំណាយច្រើនណាស់ តាំងពីកន្លែងស្នាក់នៅ សំបុត្រយន្តហោះ គេមិនមែនមិនគិតថ្លៃដូចយើងទេ។ មកដល់ពេលនេះ តាមរបាយការណ៍ដែលយើងបានទូរទាត់ អាចនឹងមិនទាន់សព្វគ្រប់ទេ។ តែក្នុងរង្វង់នេះ យើងគ្រោងតែ ១១៨លានដុល្លារទេ។ ការអនុវត្តជាក់ស្តែង អាចនឹងលើសបន្តិច»។
សម្តេចពិជ័យសេនាបន្តថា ថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចមិនឲ្យមានការយកថវិកាម្នាក់ ៥០ដុល្លារសម្រាប់ថ្លៃស្នាក់នៅ និងអាហារពីគណៈប្រតិភូ និងកីឡាករ ដែលមកចូលរួមព្រឹត្តិការណ៍ស៉ីហ្គេម ធ្វើឲ្យកម្ពុជាបង្កើនខ្ទង់ចំណាយ ៧លានដុល្លារ។ កម្ពុជាក៏មិនតម្រូវឲ្យយកថ្លៃសំបុត្រចូលទស្សនាកីឡា ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមផងដែរ។
តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ការមិនយកថ្លៃចំណាយដោយកម្ពុជា អាចជាគំនិតផ្តួចផ្តើម ពេលកម្ពុជា ទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសគេវិញ គេអាចមិនយកពីកម្ពុជាដូចគ្នា។
SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕
ស្ថានភាពរបស់អត្តពលិកទីម័រឡេស្តេក្នុងមុនពេលហោះមកស៊ីហ្គេមនៅកម្ពុជា(មុនពេល) ត្រូវបានសារព័ត៌មាន Tatoli បង្ហើបថា អត្តពលិករបស់ពួកគេត្រូវសន្សំសំចៃថវិកា។ តាមរូបភាពអាហារ គេញ៉ាំតែមាន់ដុត ត្រសក់ ស៊ុតចៀន ឬអាហារថោកៗតែប៉ុណ្ណោះ។
ម្យ៉ាងទៀតការទៅប្រកួតកីឡានៅស្រុកខ្មែរ ពួកគេសប្បាយចិត្តដែលសន្សំការចំណាយបានច្រើន។ ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលគឺត្រឹមតែ 18 ដុល្លារអាមេរិកក្នុងមួយម្នាក់ ឬប្រហែល ៧៤០០០រៀលពេញមួយព្រឹត្តិការណ៍ស៊ីហ្គេមនេះ។ សហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើតបានចំណាយលុយ ២០ម៉ឺនដុល្លារសម្រាប់ធ្វើការបោះជុំរំហ្វឹកហាត់និងសម្រាប់ការប្រកួតក្នុងស៊ីហ្គេមទាំងមូល។
ប្រភពជាច្រើនបានឱ្យដឹងថា ថវិកាហិរញ្ញវត្ថុរបស់អត្តពលិកមកពីទីម័រគឺតឹងរ៉ឹងណាស់។ ពួកគេខ្លះត្រូវដកខ្លួនចេញព្រោះគ្មានលុយប្រកួត។ ពួកគេខ្លះត្រូវជួយរដ្ឋចំណាយលើផ្នែកនេះទៅវិញ។ នេះជារឿងគួរឲ្យអាណិត ប៉ុន្តែដើម្បីជាតិពួកយើងសរសើរការខិតខំប្រឹងប្រែងរបស់ពួកគេ។ មុនមកកម្ពុជាក្រុមជម្រើសជាតិទីម័រ U22 បានទៅហ្វឹកហាត់នៅថៃដោយបោះជុំរំហ្វឹកហាត់និងលេងមិត្តភាពជាមួយក្រុមបាល់ទាត់ក្នុងប្រទេសថៃ។
ក្រុមជម្រើសជាតិទីម័រខាងកើតនឹងត្រូវជួបជាមួយកម្ពុជាក្នុងការប្រកួតបើកឆាកស៊ីហ្គេមក្នុងពូល A វិញ្ញាសាបាលទាត់បុរសនៅពហុកីឡដ្ឋានជាតិវេលាម៉ោង៧និង០០នាទី៕
វេបសាយ Bola របស់ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញការចាប់អារម្មណ៍ ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាកន្លែងប្រកួតរបស់ក្រុមជម្រើសជាតិ U-22 ក្នុងពូល A សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដោយសរសេរថា៖« ស្មៅបៃតង ទីលានរលោង តែមានកៅអីអង្គុយតែមួយផ្នែក ហើយកន្លែងផ្សេងទៀតមានកៅអីទ្រាប់អង្គុយតែគ្មានបង្អែកខ្នង។»
គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បង្ហាញពីកន្លែងប្រកួតកីឡាបាល់ទាត់បុរសស៊ីហ្គេម ឆ្នាំ២០២៣ ពូល A ពហុកីឡដ្ឋានជាតិអូឡាំពិក។ តាមរយៈទំព័រហ្វេសប៊ុករបស់ CAMSOC និង FFC បានបង្ហោះរូបថតរាប់សិបសន្លឹកនៃស្ថានភាពចុងក្រោយនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាបាន 50,000 នាក់ និងមានទីតាំងនៅក្នុងរាជធានីភ្នំពេញរបស់កម្ពុជា។
សារព័ត៏មានដដែលបន្តថា៖ «ស្មៅនៅពហុកីឡាដ្ឋានអូឡាំពិកមើលទៅពណ៌បៃតងខ្លាំងណាស់ ទីលានគឺរលូន ហើយកន្លែងមួយផ្នែកតូចមានកៅអីតែមួយជ្រុងក្នុង VVIP និង VIP ភាគច្រើននៃកីឡដ្ឋានមានតែកៅអីអង្គុយតែប៉ុណ្ណោះ មិនមានបង្អែកខ្នងទេ»។
«ស្ទើរតែ 90 ភាគរយនៃពហុកីឡដ្ឋានជាតិអូឡាំពិកមិនប្រើដំបូលដែលគ្របដណ្តប់តែផ្នែកតូចមួយនៃកន្លែង VVIP ប៉ុណ្ណោះ ហើយកន្លែងផ្សេងទៀតមិនមានដំបូល។ ជាក់ស្តែង ទស្សនិកជនអាចក្តៅ និងទទឹកភ្លៀង»។
លោក Indra Sjafri គ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូណេស៊ី U-22 បានថ្លែងអំណរគុណចំពោះអ្នកដែលចូលរួមក្នុងការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ជាពិសេសចំពោះគណៈកម្មាធិការរៀបចំស៊ីហ្គេមកម្ពុជា (CAMSOC) គណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូណេស៊ី (NOC) និងក្រុមចុងភៅប្រចាំប្រទេសឥណ្ឌូនេស៊ី (CdM)។
នេះក៏ព្រោះតែក្រុម U-22 ឥណ្ឌូណេស៊ី ទទួលបានទីលានហ្វឹកហាត់យ៉ាងរលូនចំនួន ៣ កន្លែង សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ កម្ពុជា។ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី U-22 បានចាប់ផ្តើមការត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដោយធ្វើការហ្វឹកហាត់ចំនួនពីរវគ្គនៅសណ្ឋាគារ កាលពីថ្ងៃអង្គារ (25/4/2023) ដោយបន្តហ្វឹកហាត់នៅលើទីលាននៅថ្ងៃបន្ទាប់។
ក្រុមដែលមានរហស្សនាមថា Garuda Muda បានចាប់ផ្ដើមហ្វឹកហាត់នៅ The Dream Visakha Training Camp ដែលជាទីលានហ្វឹកហាត់របស់ក្លិបវិសាខា នៅរាជធានីភ្នំពេញ កាលពីថ្ងៃពុធដែលមានកីឡាករចូលរួមចំនួន 20 នាក់ ដែលមានរយៈពេលប្រហែល 2 ម៉ោង។
គ្រូបង្វឹករូបនេះបាននិយាយថា៖«អរគុណព្រះជាម្ចាស់ ទីលានហ្វឹកហាត់របស់យើងខុសពីការប្រកួតកីឡាស៊ីហ្គេមមុនៗទៅទៀត។ ទីលាននេះមានគ្រឿងបរិក្ខារហ្វឹកហាត់ល្អណាស់»។
លោកបានបន្តថា៖ «ទីលាននេះក៏ពិសេសដែរ មានតែយើងទេដែលបានប្រើវា ហើយខ្ញុំអរគុណ PSSI និងអ្នកដែលផ្តល់កន្លែងហ្វឹកហាត់នេះ»។
ការទទួលបានសម្ភារៈបរិក្ខារល្អមុនស៊ីហ្គេមឆ្នាំ 2023 គឺជាគុណសម្បត្តិមួយសម្រាប់ក្រុមជម្រើសជាតិ U-22 ឥណ្ឌូនេស៊ី ដើម្បីអាចបង្ហាញទម្រង់លេងបានល្អបំផុតនៅក្នុងព្រឹត្តិការណ៍នោះ។ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី U-22 នឹងជួប U-22 ហ្វីលីពីន ក្នុងការប្រកួតដំបូងក្នុងពូល A នៃស៊ីហ្គេមឆ្នាំ 2023 នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ (២៩/០៤/២០២៣) ម៉ោងក្នុងស្រុក។