ព័ត៌មានកីឡាជាតិ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងប្រគល់ជូន “ប័ណ្ណទស្សនាការប្រកួតពេញមួយជីវិត” ជូនដល់លោក អ៊ុំ សួន ដែលជាអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជា ជាយូរអង្វែងមកហើយ។
ប័ណ្ណនេះ នឹងមានអទិភាព អាចចូលទស្សនាគ្រប់ការប្រកួតទាំងអស់ដែលស្ថិតក្រោម ឬរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងទឹកដីព្រះរាជាណាក្រកម្ពុជា។
លោក អ៊ុំ សួន ត្រូវបានអ្នកទស្សនា និងនិយមកីឡាកម្ពុជាទទួលស្គាល់ថាជាអ្នកគាំទ្រការប្រកួតបាល់ទាត់តាំងពីសង្គមរាស្រ្តនិយម ហើយមកដល់សព្វថ្ងៃនេះ មិនថាមានការប្រកួតបាល់ទាត់ជម្រើសជាតិ និងការប្រកួតលីគនោះទេ លោកអ៊ុំ តែងតែមានវត្តមានក្នុងការប្រកួតទាំងនោះមិនដែលខានទាល់តែសោះ។
បុរសវ័យ ៨៧ឆ្នាំរូបនេះ តែងតែចូលរួមលើកស្ទួយគ្រប់សកម្មភាពកីឡា ក្នុងគោលបំណងតែមួយគត់ គឺចង់ឃើញកីឡាជាតិរីកចម្រើន។ ទន្ទឹមនេះ លោក បានសន្យាគាំទ្រកីឡា ជាពិសេស បាល់ទាត់ និងប្រដាល់ រហូតដល់ជីវិតចុងក្រោយ៕
វៀតណាមសរសេរថា កម្ពុជាពិតជាល្អ ប៉ុន្តែឥណ្ឌូណេស៊ីខ្លាំងពេក ពេលនេះវៀតណាមជាអ្នកទទួលរងថ្មបាក់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ជម្រើសជាតិបាល់ទះវៀតណាមដាក់គោលដៅឡើងវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម ដោយចង់ជៀសឥណ្ឌូណេស៊ីក្នុងវគ្គ៤ក្រុមចុងក្រោយ តែគោលបំណងរបស់ពួកគេរលាយដូចអំបិលត្រូវទឹក បន្ទាប់ពីកម្ពុជាបរាជ័យក្រោមថ្វីដៃដ៏ខ្លាំងរបស់ឥណ្ឌូនេស៊ី។
ក្រោយឃើញកម្ពុជាបង្ហាញថ្វីដៃល្អបំផុតក្នុង២ប្រកួតដំបូង( ឈ្នះសិង្ហបុរីនិង ហ្វីលីពីន ៣-០សិត) វៀតណាមបានគិតថា កម្ពុជានឹងអាចតទល់ជាមួយឥណ្ឌូនេស៊ីហើយឈ្នះឡើងឈរកំពូលតារាងពូល A ប៉ុន្តែកម្រិតនៃក្រុមការពារតំណែងជើងឯកត្រូវបានបង្ហាញយ៉ាងច្បាស់។ កីឡាករដូចជា Rivan, Doni និងមិត្តរួមក្រុមជាមួយនឹងការលេងដ៏លឿន ខ្លាំង របស់ពួកគេ ដែលធ្វើឱ្យម្ចាស់ផ្ទះកម្ពុជាភ្ញាក់ផ្អើលជាមួយនឹងបរាជ័យ៣ទល់០ដូចគ្នា។
«ការផ្ទួលកម្ពុជាដ៏ងាយត្រឹមតែ៣សិតប៉ុណ្ណោះ ឥណ្ឌូណេស៊ីផ្ញើសារគម្រាមមួយទៅកាន់វៀតណាមបាត់ទៅហើយ។ នេះប្រាកដណាស់ថានឹងក្លាយជាការលំបាកដ៏ធំមួយសម្រាប់វៀតណាមនៅពេលដែលជួបក្រុមឥណ្ឌូនេស៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»។
ក្រោយបញ្ចប់ការប្រកួតជម្រុះក្នុងពូលទាំងពីរ ពូល មានក្រុមលេខ១ ឥណ្ឌូណេស៊ី និងលេខ២ ម្ចាស់ផ្ទះកម្ពុជា ចំណែកពូល B វិញ មាន ថៃនិងវៀតណាម។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវប្រកួតខ្វែង ដោយ លេខមួយពូល A ឥណ្ឌូណេស៊ី ត្រូវប៉ះលេខ២ពូល B វៀតណាម ហើយលេខ ២ពូល A កម្ពុជាត្រូវជួបក្រុមលេខ១ពូល B ថៃ ដើម្បីរកក្រុម២ឡើងទៅវគ្គផដាច់ព្រ័ត្រដណ្ដើមមេដាយមាស។ ក្រុមដែលចាញ់ក្នុងវគ្គ៤ក្រុមចុងក្រោយនេះត្រូវលេងដណ្ដើមមេដាយសំរឹទ្ធ។ តាមកាលវិភាគការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះនឹងត្រូវលេងនៅថ្ងៃទី០៧ ខែឧសភានេះតែម្ដង៕
ក្នុងការប្រកួតកីឡាបាល់បោះ លើវិញ្ញាសាបុរសបីទល់បី ក្រុមបាល់បោះកម្ពុជាបានយកឈ្នះក្រុមបាល់បោះថៃ១៨ទល់២១ក្នុងពូល B ដែលការឈ្នះនេះបានធ្វើឱ្យក្រុមកីឡាករថៃមិនសុខចិត្ត ហើយចោទប្រកាន់កម្ពុជាថាយកកីឡាករអាមេរិកមកលេងទៅវិញ។
កាសែតដែលតែងតែងចុះផ្សាយអាក្រក់ពីកម្ពុជាបានសរសេរថា កក្រើកឆាកក្នុងការប្រកួតកីឡាបាល់បោះ SEA Games 3×3 លើកទី៣២ ពេលដែលអ្នកគាំទ្រកីឡាក្នុងតំបន់អាស៊ានបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃលើបណ្តាញសង្គម។ កីឡាករ «កម្ពុជា» ទាំងប្រុសទាំងស្រី ទាំង៨នាក់ មានកីឡាករតែ១នាក់ ដែលមានដើមកំណើតខ្មែរ ហើយអ្នកដែលនៅសល់សុទ្ធតែជាជនជាតិអាមេរិក។ សម្រាប់ក្រុមនារីកម្ពុជាវិញពួកគេបាននិយាយថា ក្រុមនារីដែលមនុស្សទាំង៤នាក់គ្មានដើមកំណើតខ្មែរ ហើយពួកគេប្រើប្រាស់វិធីសាស្រ្តផ្ទេរសញ្ជាតិទៅអត្តពលិកកម្ពុជា»។
ទោះបីជាយ៉ាងណាក្រុមបាល់បោះជម្រើសជាតិថៃក្នុងលទ្ធផល 3×3 ចាញ់ ម្ចាស់ផ្ទះកម្ពុជា ១៨-២១ ពិន្ទុក្នុងពូល B។ សម្រាប់បញ្ជីឈ្មោះកីឡាករបាល់បោះថៃ 3×3 រួមមាន៖ Tre Holder (កូនកាតថៃ-អាមេរិក) Moses Morgan (កូនកាតថៃ-អាមេរិក) Fredy Lich (កូនកាតថៃ-អាមេរិក) Chanathip Chakwan (ថៃសុទ្ធ)
ក្លិបព្រះខ័នរាជស្វាយរៀងបានប្រកាសតែងតាំងលោក José Muñoz Zoyo (Pep Muñoz ) សញ្ជាតិអេស្ប៉ាញ វ័យ៤៣ឆ្នាំកាន់អាជ្ញាប័ណ្ឌគ្រូបង្វឹក UEFA Pro Licence ខណៈដែលលោកនឹងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ។
អាជីពដឹកនាំរបស់គាត់ចាប់ផ្ដើមពីការដឹកនាំក្លិបយុវជនមួយចំនួនដូចជា៖ ក្លិប UE Lleida, U19 (គ្រូបង្វឹកកាយសម្បទា) ក្លិបយុវជន U19 FC Barcelona ជំនួយការគ្រូបង្វឹក FC Barcelona B, ជំនួយការគ្រូបង្វឹកក្លិប QD Huanghai, ជំនួយការគ្រូបង្វឹក Shandong FC (ក្នុងលីគចិន និងធ្លាប់ជាជំនួយការជម្រើសជាតិឈុតធំចិនផងដែរ។
កាលនៅជាកីឡាករគាត់ធ្លាប់លេងឱ្យ FC Barcelona, Qingdao Huanghai, Shandong Luneng ក្នុងប្រទេសចិន៕
លោក Thana Chaiprasit ប្រធានប្រតិភូដឹកនាំក្រុមកីឡាករកីឡាការិនីជម្រើសជាតិថៃក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជាបានបង្ហើបថាមុននឹងធ្វើដំណើរទៅប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ពួកគេមានការភ័យខ្លាច និងកង្វល់ជាច្រើន ប៉ុន្តែនៅពេលដែលពួកគេមកដល់ ពួកគេបានឃើញរូបភាពផ្សេងៗគ្នា ដែលអត្តពលិក និងបុគ្គលិកទាំងអស់ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីម្ចាស់ផ្ទះកម្ពុជា។
ចាប់តាំងពីចុះចតនៅព្រលានយន្តហោះ សូម្បីតែនៅក្នុងកន្លែងស្នាក់នៅរបស់អត្តពលិកអត្តពលិកទាំងអស់នៅក្នុងភូមិកីឡា បានកោតសរសើរថាស្ទើរតែគ្មានបញ្ហាទេ ទាំងទឹក និងម៉ាស៊ីនត្រជាក់ ទោះបីបន្ទប់ខ្លះមានបញ្ហាខ្លះក៏ដោយ។ ព្រោះទើបតែបានបញ្ចប់ ប៉ុន្តែពេលទទួលដំណឹងភ្លាម ម្ចាស់ផ្ទះក៏ប្រញាប់ទៅជួសជុលភ្លាម។
លោក ថាណា បញ្ជាក់ថា សម្រាប់អាហារសម្រាប់កីឡាករក្នុងភូមិរបស់កីឡាករ ត្រូវបានគេកោតសរសើរ ក្រៅពីមានអាហារនៅក្នុងអាហារដ្ឋាន ក៏មានអាហារពីក្រុមហ៊ុន Charoen Pokphand Group និងអាហារផ្សេងៗទៀតដែលត្រៀមសម្រាប់អត្តពលិកថៃផងដែរ។ ក្នុងនោះអ្នករាល់គ្នាសប្បាយចិត្ត ជារួម អ្នករៀបចំការប្រកួតបានព្យាយាមអស់ពីសមត្ថភាព ដើម្បីថែរក្សាកីឡាករគ្រប់ជាតិសាសន៍ ហើយគិតថា នឹងមិនមានបញ្ហាជាមួយកន្លែងស្នាក់នៅ និងកន្លែងលេងនោះទេ។
លោកបាននិយាយក្នុងកាសែត Siam Sport ថា៖ «អ្វីដែលគួរឲ្យបារម្ភនោះគឺដោយសារអាកាសធាតុក្តៅខ្លាំង ធ្វើឲ្យកីឡាករហត់ខ្លាំង។ ត្រូវប្រុងប្រយ័ត្នអាកាសធាតុ អាចប៉ះពាល់ដល់រាងកាយ ពិសេសធ្វើឱ្យរាគដោយសារការហូបចុកទឹកច្រើន ប៉ុន្តែខ្ញុំគិតថាវាមិនគួរជាបញ្ហាទេ ព្រោះយើងបានត្រៀមខ្លះៗ ហើយម្ចាស់ផ្ទះក៏បានសហការគ្នាទៅវិញទៅមក ។ លើសពីនេះ អាជ្ញាធរកីឡានៃប្រទេសថៃ (SAT) ក៏មានត្រៀមទឹក និងទឹកមានសារធាតុរ៉ែ និងថ្នាំព្យាបាលផ្សេងៗផងដែរ»។
Nawin Korkaew និង Panuwat Deeyatam ជាកីឡាករ Jiu-jitsu ថៃវ័យក្មេងពីរនាក់ដែលជាម្ចាស់ជើងឯកអាស៊ីកាលឆ្នាំមុន បានចាញ់ពិន្ទុក្នុងការប្រកួតចុងក្រោយជាមួយ គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ ខណៈដែលកម្ពុជាបានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។
Nawin Korkaew និង Panuwat Deeyatam ជាកីឡាករ Jiu-jitsu ថៃ
ការឈ្នះនេះធ្វើឱ្យដៃគូវ័យJiu-jitsu ក្មេងថៃដណ្ដើមបានត្រឹមតែមេដាយប្រាក់ប៉ុណ្ណោះ ហើយក្រោយចប់ការប្រកួត កីឡាករស្រក់ទឹកភ្នែកពីលើឆាកមើលអត្តពលិកកម្ពុជាឈ្នះមេដាយមាសនៅនឹងមុខរបស់ខ្លួន។
ក្រោយពីការប្រកួតនេះ Navin Kokaew បាននិយាយថា៖ «ការប្រកួតនេះបានធ្វើអស់ពីសមត្ថភាពហើយ។ គ្មានអ្វីខុសទេ ទីបំផុតវាអាស្រ័យលើចៅក្រមដែលផ្តល់ពិន្ទុ។ លើកនេះបើទោះជាលើកទី១របស់ដៃគូយើងចូលរួមស៊ីហ្គេមក៏ដោយ។ ប៉ុន្តែដាក់សង្ឃឹមខ្ពស់ព្រោះខ្ញុំហាត់សមខ្លាំងណាស់ ហើយបន្ទាប់ពីផ្គូផ្គងជាមួយគ្នានិងបានឈ្នះពួកគេក្នុងជើងឯកអាស៊ីលើកមុន»។
កីឡាករកម្ពុជា គង់ម៉ូណា មិថុរ៉ា និង តូច ពិក្កដា នៃប្រភេទកីឡាជឺជិតស៊ូ បានឈ្នះមេដាយមាសដំបូងគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ 🥇
Panuwat Deiyatam បាននិយាយទាំងទឹកភ្នែកថា៖ «អត្តពលិកដែលចូលរួមប្រកួត យើងស្គាល់ថ្វីដៃទាំងអស់ ព្រោះយើងបានជួបពួកគេទាំងអស់ រួមទាំងអត្តពលិករបស់ម្ចាស់ផ្ទះកម្ពុជា យើងទើបតែជួបក្នុងការប្រកួតជើងឯកអាស៊ីលើកចុងក្រោយដែលយើងឈ្នះរាល់ដង»។
«ដោយផ្ទាល់ខ្ញុំគិតថាវាមិនយុត្តិធម៌ទេ។ ការវិនិច្ឆ័យដោយអយុត្តិធម៌នឹងធ្វើឱ្យអត្តពលិកខកចិត្ត។ យើងបានរៀបចំជាយូរមកហើយ។ អត់បានទៅផ្ទះ អត់បានទៅជួបម្តាយ អត់បានជួបអ្នកណាទេ ខ្ញុំបារម្ភខ្លាំងណាស់ ដែលចាញ់ម្ចាស់ផ្ទះលើកនេះ។ យើងត្រូវតែទៅលើកក្រោយ អ្នកនឹងឃើញខ្ញុំនៅស៊ីហ្គេម»។
ក្រុមអត្តពលិកកីឡាជឺជិតស៊ូកម្ពុជា ទទួលបានមេដាយ៣សម្រាប់ការប្រកួត៣ វិញ្ញសាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា នាថ្ងៃទី៤ ខែឧសភា នេះ។
មេដាយមាសដំបូងរបស់កម្ពុជាក្នុងការប្រកួតថ្ងៃនេះ ក៏ព្រឹត្តិការណ៍ស៊ីហ្គេមនេះ បានទៅលើក្រុមកីឡាករជឺជិតស៊ូបុរសជាគូ គឺ គង់ ម៉ូណាមីថុរ៉ា និង ទូច ពីរកក្កដា ដែលបានយកឈ្នះក្រុមថៃ នាជំនួបផ្តាច់ព្រ័ត្រ។
កីឡាការិនីកម្ពុជា ហេង ស៊ីវហៀង និង ទឹន សុវណ្ណលីណា ឈ្នះមេដាយប្រាក់ទីមួយសម្រាប់ក្រុមកីឡាករជឺជិតស៊ូវិញ្ញាសារសម្ដែងជាគូនារី ហើយមេដាយប្រាក់ទី២បានទៅលើវិញ្ញសាផ្នែកប្រយុទ្ធ របស់កីឡាការិនី ខាន់ ចេសា ទម្ងន់ ៥២ kg ។ នាការប្រកួតជម្រុះ ខាន់ ចេសា ដែលធ្លាប់មានប្រវត្តិបានមេដាយមាសអាស៊ី និងស៊ីហ្គេម បានយកឈ្នះកីឡាការិនីសិង្ហបុរី May Yong The, កីឡាការិនីវៀតណាម Thi Huyen Dang និងកីឡាការិនីថៃ Nuchanat Singchalad ក្នុងលទ្ធផល ៥០-០ ដូចគ្នា ពោលគឺគូប្រជែងទាំងបី សុទ្ធតែសុំចុះចាញ់។
តែយ៉ាងណា! កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានចាញ់កីឡាការិនីហ្វីលីពីន Kaila Isip Napolis នាការប្រកួតវិញ្ញាសា Ne-Waza ទម្ងន់៥២គីឡូក្រាម បានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។
ក្រុមជម្រើសជាតិកម្ពុជាឈុតនារីបានយកឈ្នះជម្រើសជាតិនារីឡាវក្នុងលទ្ធផល២ទល់០ នាការប្រកួតវិញ្ញាសាបាល់ទាត់នារីពូល B ខណៈគ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជាពេញចិត្តលទ្ធផលនេះខ្លាំងមែនទែន។
ក្នុងសន្និសីទកាសែតក្រោយការប្រកួតលោក GAO FULIN បាននិយាយថា៖« លោកពិតជាពេញចិត្តលទ្ធផលនេះ ហើយយើងពិតជាមានមោទនកភាពដែលយើងតបានយកឈ្នះឡាវដែលជាក្រុមខ្លាំងផ្នែកបាល់ទាត់នារី។ ខ្ញុំពិតជារីករាយ ហើយប្រឹងប្រែងសម្រាប់ការប្រកួតបន្ទាប់ទៀត»។
គ្រូបង្វឹកសញ្ជាតិចិនរូបនេះក៏បានឆ្លើយតបសំណួររបស់អ្នកសារព័ត៏មានអំពីស្ថានភាពវគ្គទីមួយលេងសម្រុកខ្លាំង ហើយវគ្គទី២លេងការពារខ្លាំង៖«សម្រាប់គុណផលលេងនេះ វាមិនទាន់ល្អណាស់ណាទេ ពីព្រោះយើងទើបធ្វើដំណើរមកពីចិនក្នុងរយៈពេលខ្លី ហើយយើងមានកីឡាការិនី៣នាក់មកពីបរទេសមកជួយយើង។ អញ្ចឹងការសហការគ្នាលើទីលាននៅមានគម្លាតពីគ្នាឆ្ងាយ នេះជារឿងយុទ្ធសាស្រ្ត។ ទីពីរ នេះយើងស៊ុតបាន២គ្រាប់មែន ប៉ុន្តែការប្រើប្រាស់កម្លាំងរបស់យើងមិនពេញលេញទេ ដោយសារយើងសន្សំសម្រាប់ការវាយបកនៅវគ្គទី២ពីឡាវ។ បើយើងសម្រុកក្នុងវគ្គទីមួយអស់ វគ្គទី២ កីឡាការិនីយើងនឹងអស់កម្លាំងហើយទប់ការសម្រុករបស់ឡាវមិនជាប់ទេ»។
លោកបានឆ្លើយតបទៅនឹងសម្ដីគ្រូបង្វឹកនារីឡាវរឿងទៅហាត់នៅចិន៦ខែបើចាញ់នឹងមានបញ្ហា៖«យើងឈ្នះ២គ្រាប់ ហើយយើងរក្សា Cleansheet វាក៏ជាករណីសម្រាលបន្ទុកមួយដែរ តែការប្រកួតមិនទាន់ចប់នោះទេ។ ខ្ញុំគ្មានអ្វីត្រូវគិតក្រៅពីរៀនសូត្រពីក្រុមដទៃទៀតដែលបានចូលរួមមកជួយព្ងរឹងក្រុមរបស់យើងបន្ថែមទៀត។ ពេលខ្ញុំឃើញកីឡាការិនីរបស់យើងលេងយប់នេះខ្ញុំមានទំនុកចិត្តថាយើងនឹងអាចយកឈ្នះក្រុមនារីសិង្ហបុរីបានទៀតផង។»
ព័ត៌មានកីឡាអាស៊ី
នៅថ្ងៃដំបូងនៃកីឡា jujitsu នៅស៊ីហ្គេមលើកទី៣២ (ថ្ងៃទី៤ ឧសភា) វៀតណាមមានកីឡាករចូលរួមបីនាក់ លើក្បាច់គុន jujitsu ជាគូ គឺMa Dinh Khai/Trinh Ke Duong ប្រកួតជម្រុះលើវិញ្ញាសាបុរស (វិញ្ញាសាសំដែង) និង កីឡាការិនី Dang Thi Huyen ប្រកួតលើវិញ្ញាសា Ne Waza GI ជម្រុះ 52 គីឡូក្រាម។ ខណៈការប្រកួតបានចាប់ផ្តើមនៅម៉ោង 12:30 ថ្ងៃត្រង់នេះ។
វៀតណាមបានរំពឹងថាក្នុងវីញ្ញាសា jujitsu នេះ បើពួកគេឆ្លងផុតវគ្គជម្រុះ កីពួកគេនឹងទទួលបានកៅអីមួយក្នុងវគ្គផ្តាច់ព្រ័ត្រសម្រាប់មេដាយនៃវិញ្ញាសាទាំងពីរខាងលើនៅម៉ោង 4 រសៀលថ្ងៃនេះដដែល។
ទោះបីជាយ៉ាងណាក៏ដោយកីឡា jujitsu វៀតណាមបានកំណត់ទីយកវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីនារី (ការសម្តែង) ជាមួយក្រុមកីឡាករពីរនាក់គឺ Hoang Thi Lan Huong/Nguyen Minh Phuongនៅល្ងាចនេះ។
លោក ត្រាន់ វ៉ាន់ថាច់ បាននិយាថា ៖« អ្នកប្រដាល់ទាំងអស់ត្រូវប្រុងប្រយ័ត្ន និងរក្សាស្ថានភាពល្អមុនពេលប្រកួត។ យើងលើកទឹកចិត្តពួកគេឱ្យធ្វើឱ្យអស់ពីសមត្ថភាពស្របតាមជំនាញរបស់ពួកគេដូចដែលបានរៀបចំ»។
ក្រុមកីឡា jujitsu វៀតណាមរំពឹងថានឹងឈ្នះមេដាយមួយក្នុងការប្រកួតថ្ងៃនេះ។ Jujitsu លេងនៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ (ប្រទេសកម្ពុជា)។
នៅថ្ងៃដដែលថ្ងៃទី ៤-៥ ស៊ីហ្គេមលើកទី៣២ គុនល្បុក្កតោក៏ចាប់ផ្តើមសម្តែងចំនួន ៦ ប៉ុន្តែយើងមិនបានចុះឈ្មោះចូលរួមនៅក្នុងខ្លឹមសារទាំងនេះទេ។