ព័ត៌មានកីឡាជាតិ
លោក Oleg Starynskyi បាននិយាយពីការប្រកួតជាមួយក្រុម Macarthur នៅប្រទេសអូស្រ្តាលីក្នុងសន្និសីទកាសែតកាលពីម្សិលមិញហើយលោកថាក្រុមទាំងមូល ចង់ឡើងទៅវគ្គបន្ត។
«យើងចង់ឡើងទៅកាន់វគ្គបន្ត ដូច្នេះវាគឺជាការប្រកួតថ្ងៃស្អែកនេះគឺជាការប្រកួតដ៏សំខាន់សម្រាប់យើង។ នៅពេលនេះយើងមានឱកាសក្នុងការឡើងទៅជុំបន្ទាប់ ដូច្នេះយើងសង្ឃឹមថានឹងអាចធ្វើវាបាន ហើយវានឹងក្លាយទៅជារឿងប្រត្តិសាស្រ្តផងដែរ»។
«អ្វីៗដែលកើតឡើងពីមុនយើងមិនផ្តោតអារម្មណ៍ទេ បើទោះបីជាយើងឈ្នះគេ ៣-០ ក៏ដោយនៅក្នុងដីរបស់យើង។ ស្អែកនេះគឺជាការប្រកួតដ៏ពិបាកបំផុត។ ខ្ញុំរំពឹងថាវានឹងក្លាយជាការប្រកួតដែលលំបាកខ្លាំង Macarthur គេចំណេញច្រើនសម្រាប់ការប្រកួតក្នុងដីនេះ ប៉ុន្តែយើងក៏ត្រូវរក្សាគុណភាពនៃការលេងរបស់យើងដូចគ្នា»។
លើសពីនេះលោកបានបង្ហាញកង្វល់មួយគឺការធ្វើដំណើច្រើនម៉ោង ធ្វើឱ្យកីឡាករឍពិបាករក្សាកម្លាំង។ លោកបន្តថា៖« យើងបានធ្វើដំណើរច្រើនម៉ោងណាស់ដើម្បីមកដល់ទីនេះ ហើយមានភាពខុសគ្នាច្រើនទាំងអាកាសធាតុ និងទីតាំងផងដែរ ដូច្នេះវាជារឿងពិបាក។»
ការប្រកួត Champions League ថ្ងៃនេះទល់នឹង Shakhtar Donetsk នឹងត្រូវលេងនៅលើទីលានអព្យាក្រឹត ក្នុងទីក្រុង Hamburg របស់ប្រទេសអាល្លឺម៉ង់។
ហេតុផលសម្រាប់ការណ៍នេះ គឺជាការពិតណាស់! ការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្តមកកាន់ប្រទេសអ៊ុយក្រែនមិនទាន់បញ្ឈប់នោះទេ។ មិនមានការប្រកួតអន្តរជាតិណាមួយត្រូវបានលេងក្នុងប្រទេសអ៊ុយក្រែន ដែលច្បាប់អាជ្ញាសឹករបស់ UEFA បានដាក់ចេញកាលពីឆ្នាំមុន។
ក្លិបអ៊ុយក្រែនមានជម្រើសជាច្រើនក្នុងការជ្រើសរើស ខណៈពេលដែលជ្រើសរើស ‘ផ្ទះ’ ថ្មីរបស់ពួកគេក្នុងការប្រកួតអឺរ៉ុប។ Shakhtar បានជ្រើសរើសទីក្រុងមួយក្នុងចំណោមទីក្រុងភាគខាងជើងដ៏ធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ដែលផ្តល់ជំនួយដល់ក្លិបបាល់ទាត់របស់ពួកគេ។
វាត្រូវចំណាយពេល 11 ម៉ោងដើម្បីទៅដល់ទីក្រុង Hamburg ពីទីក្រុង Kyiv ដោយការជិះឡានក្រុង ដូច្នេះអ្នកអាចហៅវាថា “ផ្ទះថ្មី” របស់ពួកគេបាន។
តាមពិត Shakhtar មិនបានលេងនៅកីឡដ្ឋាន Donbass Arena ផ្ទះរបស់ពួកគេអស់រយៈពេលជិត 10 ឆ្នាំមកហើយ ដោយសារសង្រ្គាមនៅក្នុងតំបន់ Donbas ។ ដំបូងពួកគេត្រូវបង្ខំចិត្តផ្លាស់ទៅ Lviv បន្ទាប់មកទៅ Kharkiv និងចុងក្រោយទៅ Kyiv ជាកន្លែងដែលពួកគេលេងការប្រកួតជើងឯកក្នុងស្រុក។ កាលពីរដូវកាលមុន Shakhtar បានលេងក្នុងការប្រកួត Champions League ក្នុងផ្ទះរបស់ពួកគេក្នុងប្រទេសប៉ូឡូញ។
រុស្ស៊ីនៅតែបំផ្លាញទីក្រុងអ៊ុយក្រែន និងសម្លាប់ជនស៊ីវិលរួមទាំងក្មេងៗដោយអាវុធទាំងអស់ដែលអាចស្រមៃបាន។ យើងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអំពើប្រល័យពូជសាសន៍ និងអំពើភេរវកម្មរបស់ពូទីនប្រឆាំងនឹងអ៊ុយក្រែន។
ព័ត៌មានកីឡាអន្តរជាតិ
Manchester United បានសម្រេចចិត្តមិនរក្សា Mason Greenwood លេងនៅក្លិបនៅរដូវក្តៅនេះ ដោយបានបញ្ជូនខ្សែប្រយុទ្ធដែលកំពុងជាប់កិច្ចសន្យាឱ្យចាកចេញទៅលេងខ្ចីជើងនៅក្លិបអេស្ប៉ាញ Getafe ។
ទោះបីជាការចោទប្រកាន់ទាំងអស់អំពីការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពានលើកីឡាករ ត្រូវបានដកចេញក៏ដោយ ក៏បិសាចក្រហមយល់ពីស្ថានភាព និងកត្តាប៉ះពាល់មួយចំនួន។
យោងតាមលោក Ben Jacobs អ្នកសរសេរព័ត៌មានកីឡារបស់ GiveMeSport កីឡាករវ័យ 22 ឆ្នាំ “នឹងមិនលេងឱ្យ Man United ទៀតទេ” ទោះបីជាការសម្តែងគុណផលរបស់គាត់កំពុងតែរីកចម្រើនក្នុងលក្ខខណ្ឌខ្ចីជើងនៅ La Liga ក៏ដោយ។
អនាគតរយៈពេលវែងរបស់ Greenwood នឹងត្រូវបានវាយតម្លៃនៅចុងបញ្ចប់នៃរដូវកាល 2023/24 ដោយបិសាចក្រហមបើកចិត្តឱ្យគាត់ចាកចេញលើការផ្ទេរជាអចិន្ត្រៃយ៍។
ភ្នំពេញ៖ ក្រុមបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជា បានយកឈ្នះលើក្រុម Macarthur FC របស់អូស្ត្រាលី ក្នុងលទ្ធផល ៣-០ ខណៈដែលពួកគេរក្សាបាននូវការចាប់ផ្តើមដ៏ល្អឥតខ្ចោះក្នុងពូល F នៃពានរង្វាន់ AFC Cup™ 2023/24 កាលពីថ្ងៃព្រហស្បតិ៍។
ក្នុងការដឹកនាំក្រុមរបស់លោកឈានទៅកាន់ជ័យជម្នះ លោក Oleg Starynskyi ក៏បានធានាថា ក្រុមរបស់លោក បានក្លាយជាក្រុមដំបូងរបស់កម្ពុជាដែលទទួលបានជ័យជម្នះបីលើកជាប់ៗគ្នានៅ AFC Cup ហើយក្នុងនោះបានវ៉ាឈ្នះបឹងកេតជាក្លិបកម្ពុជាដែលទទួលបានជ័យជម្នះច្រើនជាងគេក្នុងការប្រកួតចំនួន៤សម័យកាល។
Starynskyi បាននិយាយថា៖« វាជាពេលវេលាដ៏សំខាន់មួយនៅក្នុងវិស័យបាល់ទាត់កម្ពុជា ដើម្បីយល់ថាយើងអាចប្រកួតប្រជែង និងអាចលេងបាល់ទាត់បានល្អ»។
«ខ្ញុំសង្ឃឹមថាជ័យជម្នះនេះនឹងផ្តល់ឱ្យយើងនូវទំនុកចិត្តដើម្បីសម្រេចបានកាន់តែច្រើននាពេលអនាគត។យើងលេងបាល់ទាត់របស់យើង ហើយយើងលេងដោយមានទំនុកចិត្ត។ ទម្រង់នៃការការពារ និងការវាយបកមិនមែនជាស្ទីលរបស់យើងទេ ដូច្នេះខ្ញុំពិតជាកោតសរសើរដល់កីឡាករសម្រាប់ការខិតខំប្រឹងប្រែង និងការងារដ៏អស្ចារ្យរបស់ពួកគេ»។
«យើងបានចូលទៅក្នុងការប្រកួតដោយមានទំនុកចិត្តពេញលេញ។ ខ្ញុំបានប្រាប់កីឡាកររបស់ខ្ញុំឱ្យរក្សាសម្ពាធលើ Macarthur ហើយយើងក៏បានប្រើអត្ថប្រយោជន៍ក្នុងដី ដើម្បីផ្តល់សម្ពាធបន្ថែម និងគ្រប់គ្រងការប្រកួត»។
«ការលេង Macarthur នៅប្រទេសអូស្ត្រាលីនឹងក្លាយជាហ្គេមពិបាកជាងសម្រាប់ពួកយើង ហើយនេះនឹងក្លាយជាការសាកល្បងពិតប្រាកដ។ យើងនឹងរៀបចំខ្លួនឱ្យមានទំនុកចិត្តសម្រាប់គ្រប់ឧបសគ្គ»។
ភ្នំពេញមាន៣ពិន្ទុនាំមុខ Macarthur ជាមួយក្រុម Dynamic Herb Cebu FC ដែលបានយកឈ្នះលើក្រុម Shan United របស់មីយ៉ាន់ម៉ា ១-០ ដែលមានបីពិន្ទុបន្ថែមទៀត។ Macarthur នឹងធ្វើជាម្ចាស់ផ្ទះទីក្រុងភ្នំពេញក្នុងរយៈពេលពីរសប្តាហ៍ក្រោយនៅកីឡដ្ឋាន Campbelltown Sports Stadium ក្នុងទីក្រុងស៊ីដនី។
ព័ត៌មានកីឡាអាស៊ី
សហព័ន្ធកីឡាបាល់ទាត់ឡាវ (LFF) បានបើកកិច្ចប្រជុំនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍បន្ថែមទៀតនៃកីឡាបាល់ទាត់នារី ខណៈដែលពួកគេប្រាថ្នាចង់សម្រេចបានលទ្ធផលល្អប្រសើរតាមរយៈការប្រកួត និងការគាំទ្រកាន់តែច្រើន។
កិច្ចប្រជុំនេះមានការចូលរួមពីប្រធាន LFF លោក Viphet Sihachakr; អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាវរជននៃក្រសួងអប់រំ និងកីឡា លោក Sengphone Phonamath តំណាងមកពី FIFA និងអង្គការផ្សេងទៀតមកពីទីក្រុងវៀងចន្ទន៍ និងមកពីតាមបណ្ដាខេត្ត។
អគ្គលេខាធិការ LFF លោកស្រី កាន់យ៉ា កែវម៉ាន់នី (Kanya Keomany) បាននិយាយក្នុងកិច្ចប្រជុំថា៖ «យើងសង្ឃឹមថានឹងជំរុញកីឡាបាល់ទាត់នារីដោយរៀបចំការប្រកួត LFF Women’s League (21 តុលា ដល់ 20 ធ្នូ 2023)»។
«LFF ក៏កំពុងជួយដល់បាល់ទាត់យុវជនដោយរៀបចំការប្រកួតនៅគ្រប់ខេត្ត។ ការងារទាក់ទងនឹងកីឡាបាល់ទាត់នារីត្រូវបានគាំទ្រដោយក្រសួងអប់រំ និងកីឡា សហព័ន្ធកីឡាបាល់ទាត់ទីក្រុងវៀងចន្ទន៍ ក្លិបបាល់ទាត់ និងអ្នកឧបត្ថម្ភ»។
អគ្គលេខាធិការ LFF លោកស្រី កាន់យ៉ា កែវម៉ាន់នី (Kanya Keomany) ត្រូវបានតែងតាំងជាសមាជិក FIFA និង AFC ខណៈលោកស្រី ភូ សាវ៉ាន់ ច័ន្ទថាវង្ស (Ms Phoutsavanh Chanthavong) ត្រូវបានតែងតាំងជាអាជ្ញាកណ្តាលកម្រិត AFC Elite ។
សហព័ន្ធកីឡាបាល់ទាត់ឡាវ( LFF) បានទទួលស្គាល់សារៈសំខាន់នៃការរួមបញ្ចូលស្ត្រីនៅក្នុងផែនការអភិវឌ្ឍន៍របស់ពួកគេ។ ក្រុមនារីចំនួនប្រាំបីមកពីទីក្រុងវៀងចន្ទន៍ និងខេត្តនានាកំពុងប្រកួតប្រជែងក្នុងលីគនារីឡាវឆ្នាំ 2023 ដោយការប្រកួតត្រូវបានលេងនៅទីលានកីឡារបស់សហព័ន្ធកីឡាបាល់ទាត់ឡាវ( LFF) ។
សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន (PFF) អាចត្រូវបានផ្អាកឬព្យួរ ដោយស្ថាប័នគ្រប់គ្រងការប្រកួតរបស់ FIFA ដោយសារតែមានការជ្រៀតជ្រែកពីភាគីទីបី។
មន្ត្រីនៃគណៈកម្មាធិការធម្មតារបស់ PFF (NC) ត្រូវបានបណ្តេញចេញពីទីស្នាក់ការកណ្តាលរបស់ពួកគេនៅទីក្រុង Lahore កាលពីថ្ងៃអង្គារ ដោយសារជម្លោះជាមួយនាយកដ្ឋានចំណូលរដ្ឋ Punjab ជុំវិញការជួលអគារនេះ។
📢 Historic win for Pakistan in World Cup qualifier! 🇵🇰⚽ But concerns rise as Punjab Revenue Authority seizes PFF House in Lahore due to past ‘lease violations.’ Urgent action needed to avoid FIFA ban and protect November matches. 🙏 #PakistanFootball #FIFA #PFFHouseTakeover pic.twitter.com/w8RHspATmz — InsidefootballPakistan (@InsideFtblPK) October 19, 2023
📢 Historic win for Pakistan in World Cup qualifier! 🇵🇰⚽ But concerns rise as Punjab Revenue Authority seizes PFF House in Lahore due to past ‘lease violations.’ Urgent action needed to avoid FIFA ban and protect November matches. 🙏 #PakistanFootball #FIFA #PFFHouseTakeover pic.twitter.com/w8RHspATmz
— InsidefootballPakistan (@InsideFtblPK) October 19, 2023
ព័ត៌មាននេះបានកើតឡើងបន្ទាប់ពីតុលាការស្រុក និងសម័យប្រជុំនៅ Lahore បានដកដីកាស្នាក់នៅដែលធ្វើឡើងដោយ PFF លើបញ្ហានេះ។ មន្ត្រីនៃនាយកដ្ឋានចំណូលរដ្ឋ Punjab ដែលអះអាងថាការជួលត្រូវបានលុបចោលក្នុងឆ្នាំ 2021 ក៏បានគ្រប់គ្រងអគារនេះផងដែរ។
លោក Haroon ប្រធាន PFF NC បាននិយាយថា៖ «វាជាព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ពួកយើង។ ការរំលោភលើការជួលបានកើតឡើងក្នុងឆ្នាំ 2008 ម្ដងរួចមកហើយ»។
Shame on you @BoardRevenue , Don’t destroy future of thousands of Pakistani footabllers, that’s what you politicians are doing with Pakistan football in past 20 years.#savefootballPakistan#WeStandWithPFFNC #leavePFFhouse https://t.co/RdM7vA9hUV — Save Football Pakistan (@PakFootbalVoice) October 19, 2023
Shame on you @BoardRevenue , Don’t destroy future of thousands of Pakistani footabllers, that’s what you politicians are doing with Pakistan football in past 20 years.#savefootballPakistan#WeStandWithPFFNC #leavePFFhouse https://t.co/RdM7vA9hUV
— Save Football Pakistan (@PakFootbalVoice) October 19, 2023
លោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថាបាល់ទាត់មិនរងគ្រោះក្នុងប្រទេសប៉ាគីស្ថានដោយសារបញ្ហារដ្ឋបាលម្ដងទៀត»។
អ្នកគាំទ្របាល់ទាត់ប៉ាគីស្ថានក៏បានសម្តែងការខកចិត្តរបស់ពួកគេចំពោះបញ្ហានេះ ហើយបានទៅកាន់សរសេរនៅលើបណ្ដាញសង្គម X (អតីត Twitter) ដើម្បីជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ និងសហព័ន្ធដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Stephen Constantine គ្រូបង្វឹកជម្រើសជាតិប៉ាគីស្ថាន បានសង្កត់ធ្ងន់លើអាកប្បកិរិយាវិជ្ជមាន និងការផ្លាស់ប្តូររបស់ក្រុម មុនការប្រកួតកម្ពុជាដ៏សំខាន់ ៖
«វានឹងក្លាយជាការប្រកួតដ៏លំបាកមួយ ប៉ុន្តែខ្ញុំគិតថាអាកប្បកិរិយាសម្រាប់ពួកយើងត្រូវតែមានភាពវិជ្ជមាន។ ខ្ញុំគិតថា វានឹងក្លាយជាក្រុមប៉ាគីស្ថានខុសប្លែកពីគេ ដែលមនុស្សមើលឃើញចាប់ពីពេលនេះតទៅ ហើយសង្ឃឹមថា យើងអាចទទួលបានលទ្ធផលនៅទីនេះ និងបញ្ចប់ដំណើរការយ៉ាងល្អនៅទីក្រុង Islamabad»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «កម្ពុជាជាក្រុមល្អណាស់។ ខ្ញុំបានប្រកួតជាមួយពួកគេពីរបីដងកាលដឹកនាំជម្រើសជាតិឥណ្ឌា។ នៅពេលដែលអ្នកមានក្រុមដែលត្រូវដោះស្រាយ ហើយមានគ្រូបង្វឹកដែលនៅទីនោះមួយរយៈ វាធ្វើឱ្យមានភាពខុសគ្នាទាំងអស់។ សំណាងមិនល្អយើងជួបគ្នាយឺតពេក»។
«ខ្ញុំត្រូវតែនិយាយថាអាកប្បកិរិយារបស់កីឡាករគឺល្អមិនគួរឱ្យជឿ ហើយពួកគេបានធ្វើការខ្លាំងជាងពីមុនបន្តិច។ ខ្ញុំសង្ឃឹមថាថ្ងៃនេះអ្នកនឹងឃើញប៉ាគីស្ថានថ្មី និងការចាប់ផ្តើមបាល់ទាត់ថ្មី»។
គ្រូបង្វឹកសញ្ជាតិអង់គ្លេសលោក Stephen Constantine ដែលទើបតែទទួលបានតួនាទីគ្រូបង្វឹកជម្រើសជាតិប៉ាគីស្ថាន បានបង្ហាញផលវិបាកមួយចំនួនក្នុងការរៀបចំក្រុមឈុតធំប៉ាគីស្ថានអំឡុងពេលវគ្គជម្រុះ FIFA World Cup ឆ្នាំ 2026 ទល់នឹងកម្ពុជានៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Stephen Constantine មិនទាន់បានប្រមូលផ្ដុំកីឡាករហ្វឹកហាត់បានពេញលេញអស់រយៈពេល 4 ឬ 5 ថ្ងៃមកហើយ។ លោកថា ស្ថានភាពពិបាកសម្រាប់លោកគឺការប្រមូលផ្ដុំកីឡាករ និងបង្វឹកពួកគេពីទស្សនៈដឹកនាំរបស់គាត់។ ថ្វីត្បិតតែដឹងពីឧបសគ្គបែបនេះក៏ដោយ លោក Stephen ដែលជាអតីតគ្រូបង្វឹកឥណ្ឌា បាននិយាយថាប៉ាគីស្ថាននឹងក្លាយជាអង្គភាពផ្សេងមួយទៀត នៅក្នុងវគ្គជម្រុះជាមួយកម្ពុជា។
Stephen បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ខ្ញុំមិនអាចទស្សន៍ទាយថានឹងមានអ្វីកើតឡើងនៅក្នុងការប្រកួតខាងមុខនេះ ប៉ុន្តែខ្ញុំគិតថាអាកប្បកិរិយារបស់កីឡាករ និងឆន្ទៈក្នុងការលេងរបស់ពួកគេគឺពិសេស។ អ្នកនឹងឃើញក្រុមប៉ាគីស្ថានខុសគ្នាទាំងក្នុងការប្រកួតនៅកម្ពុជា និងនៅទីក្រុងអ៊ីស្លាម៉ាបាដ។ ខ្ញុំមិនដឹងថាតើយើងឈ្នះទាំងពីរប្រកួត ឬយើងមានលក្ខណៈគ្រប់គ្រាន់ទេ ប៉ុន្តែអ្នកនឹងឃើញកីឡាករលេងអ្វីដែលយើងចង់ឱ្យពួកគេលេង ហើយនោះប្រាកដណាស់» ។
អតីតគ្រូបង្វឹកជម្រើសជាតិឥណ្ឌារូបនេះបន្តថា៖ «ខ្ញុំមានបញ្ជីការប្រកួតរបស់កីឡាករ ៤ ៥នាក់លេងនៅក្រៅប្រទេស។ ក្នុងចំណោមកីឡាករក្នុងស្រុកខ្លះមានអាយុក្រោម២៣ឆ្នាំ ហើយពួកគេមានការប្រកួតកាលពីពេលថ្មីៗនេះ ហើយខ្ញុំមានមនុស្សគ្រប់គ្រាន់ក្នុងការជួយខ្ញុំក្នុងលក្ខខណ្ឌនៃការជ្រើសរើស។ យើងមានគ្រូបង្វឹកអ្នកចាំទីដែលនឹងសម្រេចចិត្តលើអ្នកចាំទី។ ខ្ញុំគិតថាវាមិនល្អទេ ប៉ុន្តែនេះជាស្ថានភាពដែលយើងមាន។ ខ្ញុំចង់មានពេលវេលាមួយខែ ឬប្រាំមួយសប្ដាហ៍ ប៉ុន្តែយើងអត់មានពេលដល់ថ្នាក់ហ្នឹងទេ»។
នៅពេលសួរអំពីភាពខុសគ្នារវាងប៉ាគីស្ថាន និងឥណ្ឌា ចំពោះវិស័យបាល់ទាត់វិញលោកបាននិយាយថា ទេពកោសល្យកីឡាករនៅក្នុងប្រទេសប៉ាគីស្ថានមិនត្រូវបានអភិវឌ្ឍទេ។
«យើងមិនមានលីគអាជីពនៅក្នុងប្រទេសប៉ាគីស្ថាន ដែលជាបញ្ហាចម្បងដែលជាបញ្ហាដ៏ធំបំផុតដែលខ្ញុំត្រូវនិយាយនៅពេលនេះ» ។
ប៉ាគីស្ថាន នឹងធ្វើដំណើរមកកម្ពុជាសម្រាប់ជើងទី១ ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែតុលា មុននឹងទទួលស្វាគមន៍កម្ពុជា ក្នុងការប្រកួតជើងទី២ នៅកីឡដ្ឋាន Jinnah ក្នុងទីក្រុង Islamabad នៅថ្ងៃទី១៧ ខែតុលា។
ប្រិយមិត្តរបស់ B8 Sport បានដឹងរួចមកហើយនូវព័ត៌មានទាក់ទងនឹងជម្រើសជាតិប៉ាគីស្ថាន ទាំងការប្រកួតជាមួយ កម្ពុជា ក្នុងវគ្គជម្រុះជុំដំបូងព្រឹត្តិការណ៍ World Cup និងទាំងការទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះបាល់ទាត់ពិភពលោកលើកដំបូងក្នុងរយៈពេល១២ឆ្នាំទៀតផង។
ចុចអាន៖ប៉ាគីស្ថានបង្ហាញមូលហេតុការប្រកួតវគ្គជម្រុះ FIFA World Cup 2026 ជាមួយកម្ពុជាលេងម៉ោង២រសៀល
ក្នុងអត្ថបទនេះ B8 Sport សូមបកទៅក្រោយរំលឹកប្រិយមិត្តអំពីការដាក់បម្រាមរបស់ FIFA លើសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន។
FIFA ដាក់បម្រាមសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ជុំវិញការជ្រៀតជ្រែកពីភាគីទីបីក្នុងសហព័ន្ធបាល់ទាត់ជាតិ
ប្រទេសប៉ាគីស្ថានត្រូវបានផ្អាក និងព្យួរពីបាល់ទាត់អន្តរជាតិ បន្ទាប់ពីស្ថាប័នបាល់ទាត់ពិភពលោក FIFA ពិពណ៌នាថា មានការជ្រៀតជ្រែករបស់ភាគីទីបីដែលមិនសមរម្យនៅក្នុងសហព័ន្ធបាល់ទាត់របស់ប្រទេស (PFF) ។
Fifa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« ការព្យួរនេះនឹងរារាំងក្រុមប៉ាគីស្ថាន រួមទាំងក្រុមជម្រើសជាតិ ពីការលេងក្នុងការប្រកួតអន្តរជាតិ និងដកអត្ថប្រយោជន៍ពីកម្មវិធីអភិវឌ្ឍន៍ និងការបណ្តុះបណ្តាលរបស់ FIFA ព្រមទាំងហាមប្រាមមិនឱ្យធ្វើម្ចាស់ផ្ទះការប្រកួតកម្រិតអន្តរជាតិនានា»។
ការដាក់បម្រាមនេះបានធ្វើឱ្យ ប៉ាគីស្ថានមិនងាចធ្វើបាននោះទេ ទាំងការអភិវឌ្ឃន៍បាល់ទាត់ក្នុងស្រុក យុវជន ហើយជាង១០ឆ្នាំកន្លងមក ពួកគេមានឱកាសលេងក្នុងពានរង្វាន់អន្តរជាតិឡើងវិញ តែលេងនៅទឹកដីកណ្ដាល។
អត្ថបទពាក់ព័ន្ធ៖ វគ្គជម្រុះ FIFA World Cup 2026៖ កីឡដ្ឋាន Jinnah នៅទីក្រុង Islamabad នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតរវាងប្រទេសប៉ាគីស្ថាន និងកម្ពុជា
តែយ៉ាងណាក្ដី! ថ្មីៗនេះ ពួកគេបានរួចផុត ហើយអាចធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់កម្រិតអន្តរជាតិវិញបាន ហើយជាពិសេស ពួកគេនឹងបើកទ្វារកីឡដ្ឋាន Jinnah ទទួលក្រុមជម្រើសជាតិកម្ពុជាជាលើកដំបូងផងដែរ។
យោងតាមកំណត់ត្រារបស់ FIFA ប៉ាគីស្ថានដែលជាក្រុមស្ថិតក្នុងចំណាត់ថ្នាក់ 197 ក្នុងចំណោម 211 ក្រុមក្នុងចំណាត់ថ្នាក់ពិភពលោក មិនបានលេងជាលក្ខណៈអន្តរជាតិពេញលេញទេ ចាប់តាំងពីការប្រកួតស្មើ 0-0 ជាមួយយេម៉ែនក្នុងវគ្គជម្រុះ World Cup កាលពីខែមីនា 2015 ៕